🌸ភាគទី ០៦ : ស្នេហាជាអ្វី?🌸

211 30 18
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ០៦ : ស្នេហាជាអ្វី?🌸

ទីងៗៗៗ...

ស៊ុននូដាក់ដៃទាំងពីរនៅលើតុមុខបង្អួច ហើយទម្លាក់ចង្ការកើយពីលើ អមដោយសំនៀងតន្ត្រីចង្វាក់យឺតៗដ៏ពីរោះរណ្ដំ អន្ទងអារម្មណ៍ឲ្យអណ្ដែតអណ្ដូងតាមលំនាំបទភ្លេង។ ហើយប្រាកដណាស់ថា ស៊ុននូបាននឹកដល់ម្ចាស់ប្រអប់តន្ត្រីនេះ ដូចអ្វីដែលសុងហ៊ុនធ្លាប់បាននិយាយពិតមែន។

បើទោះបីជាសុងហ៊ុនមិនបានសុំអង្វរក្ដី កំលោះតូចក៏នៅតែគិតដល់ម្ចាស់ក្លិនឈើក្រអូបស្រស់ថ្លាម្នាក់នោះដដែល។ គិតដូច្នោះ ថ្ពាល់ផូរផង់ក៏ស្រាប់តែឡើងពណ៌ក្រហមយ៉ាងហាមមិនបាន សីតុណ្ហភាពឧណ្ហៗនៅលើបបូរមាត់នៅតែដាមដិតឥតសាបសូន្យ ស្នាមថើបដំបូងដែលគេបានបន្សល់ទុកឲ្យបានជ្រាបចូលក្នុងស្រទាប់ដួងចិត្តទាំងស្រុង រហូតមិនអាចលប់លាងចេញពីសតិអារម្មណ៍បាន។

បបូរមាត់ក្រពុំរំលេចស្នាមញញិមអឹមអៀនដោយមិនដឹងខ្លួន តាំងពីពួកគេទាំងពីរបែកគ្នារហូតមកទល់ពេលនេះ ស៊ុននូមានអារម្មណ៍ថាខ្លួនញញិមមករហូតឡើងរោយបបូរមាត់ក៏នៅតែមិនទាន់ឈប់ញញិម។ ទើបតែដឹងថាឥទ្ធិពលនៃស្នេហាវាខ្លាំងក្លាដល់ថ្នាក់នេះ ចុះរវាងលោកប៉ានឹងអ្នកម៉ាក់ក៏មានអារម្មណ៍បែបនេះដែរឬ?

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now