🌸ផ្ដើមរឿង🌸

537 60 14
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ផ្ដើមរឿង🌸

ភូមិគ្រឹះធំស្កឹមស្កៃនៃត្រកូលអ្នកជា ឈរច្រងាងនៅលើផ្ទៃដីធំល្វឹងល្វើយ អមដោយសួនច្បារបុប្ផាព្រឹក្សចម្រុះប្រភេទនៅខាងមុខ។ រីឯទីធ្លាសងខាង មានដើមឈើតូចធំផ្ដល់ម្លប់ត្រឈឹងត្រឈៃ ក្លាយជាទស្សនីយភាពដ៏ស្រស់ត្រកាល ប្រៀបបាននឹងឋានសួគាលើដី ដែលគ្រប់គ្នាប៉ងប្រាថ្នា។ ក៏ប៉ុន្តែ បរិយាកាសនៅខាងក្នុង បែរជាពោរពេញទៅដោយភាពសោកាសាយភាយ អូសទាញឲ្យចិន្តាសោកសង្រេង...។

អ្នកកំលោះមុខមាត់ស្លេកស្លាំង អង្គុយនៅលើរទេះរុញបោះក្រសែភ្នែកទៅក្រៅបង្អួច ដោយក្នុងក្រសែភ្នែកទទេស្អាត បញ្ជាក់ឲ្យឃើញថា គេសឹងតែគ្មានសេសសល់អារម្មណ៍អ្វីនៅក្នុងខ្លួន។ ស្របពេលនោះ វាយោបក់ផាត់កាត់វាំងននមកប៉ះចំផ្ទៃមុខ អន្ទងចិត្តឲ្យអ្នកកំលោះភ្ញាក់ខ្លួនក្នុងអន្លង់មនោគំនិត ហើយចាប់អារម្មណ៍បរិយាកាសជុំវិញខ្លួនសាជាថ្មី។

ភ្នែកសោក សម្លឹងមើលផ្កាប៉េសរុះរោយធ្លាក់មកលើដីតាមខ្យល់អម្បាញ់មិញ ស្របពេលដែលទឹកនេត្រាមួយតំណក់ រមៀលធ្លាក់ចុះមកជាខ្សែកាត់ថ្ពាល់ ហើយតក់នៅលើភ្លៅដែលនៅស្ងៀមទ្រឹងដូចគល់ឈើ។ ក្រោយមក ទឹកភ្នែកក៏ស្រក់ហូរមកទៀតជាបន្តបន្ទាប់ ដូចទំនប់បាក់ស្រុតទប់លែងឈ្នះ។

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now