🌸ភាគទី ១៦ : ចុងបញ្ចប់នៃសេចក្ដីស្នេហា🌸

218 38 26
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🌸ភាគទី ១៦ : ចុងបញ្ចប់នៃសេចក្ដីស្នេហា🌸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ១៦ : ចុងបញ្ចប់នៃសេចក្ដីស្នេហា🌸

ស៊ុននូត្រូវបានអនុញ្ញាតឲ្យនាំខ្លួនចេញពីបន្ទប់ឃុំឃាំង ហើយសាកសពរបស់អ៊ំយ៉ុងហ៊ីក៏ត្រូវបានយកទៅវត្តធ្វើពិជុងហាមប្រពៃណីរួចស្រេចដោយមិនបណ្ដោយឲ្យខាតពេលច្រើន។ អ្នកបម្រើស្រីពីរនាក់បាននាំស៊ុននូទៅងូតទឹកសម្អាតរាងកាយ ហើយធ្វើរបួសតាមតួខ្លួនមិនឲ្យចន្លោះ នេះជាលើកដំបូងដែលរាងតូចទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ដល់ថ្នាក់នេះពីលោកថែជុន។

តែមកយកចិត្តទុកដាក់ពេលនេះមានប្រយោជន៍អ្វីទៅ?...

"លោកម្ចាស់ អ្នកប្រុសស៊ុននូមកដល់ហើយ" ស្រីបម្រើទាំងពីរនាំស៊ុននូមកកាន់បន្ទប់ទទួលភ្ញៀវ ដោយលោកថែជុននិងយូជិនកំពុងតែអង្គុយចាំ។

"មកអង្គុយត្រង់នេះសិនមក" លោកថែជុនចង្អុលឲ្យពួកនាងដឹកដៃរាងតូចឲ្យមកអង្គុយលើកៅអីទល់មុខគ្នា ហើយក៏ឲ្យអ្នកបម្រើទាំងពីរចេញទៅធ្វើការងារនៅខាងក្រៅបន្ត "ស៊ុននូ រឿងយ៉ុងហ៊ីប៉ាបានចាត់ចែងតាមពិធីឲ្យហើយ"

បើកប្រធានបទមកភ្លាម ស៊ុននូក៏អួលដើមកខណៈដែលទឹកនេត្រាទើបតែស្ងួតរីងរៃមិនទាន់បានប៉ុន្មានផង។ ស្ទើរតែមិនចង់ជឿថាគេនឹងត្រូវបាត់បង់អ៊ំយ៉ុងហ៊ីទៅឆាប់យ៉ាងនេះ... តែអ្នកដែលបង្កបែរជាមិនដឹងកំហុសសូម្បីតែបន្តិច...

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now