🌸ភាគទី ១៣ : បេះដូងខ្ទេចខ្ទាំ🌸

141 31 22
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ១៣ : បេះដូងខ្ទេចខ្ទាំ🌸

មួយខែកន្លងផុតទៅ...

ស៊ុននូអង្គុយកើយដៃនៅមាត់បង្អួច អមជាមួយសម្លេងប្រអប់តន្ត្រីរំពៃអារម្មណ៍ឲ្យអណ្ដែតអណ្ដូងទៅតាមវាយោបក់ផាត់ចូលមកប៉ះនឹងរាងកាយ ឲ្យអារម្មណ៍ស្រស់ស្រាយនាព្រឹកថ្ងៃថ្មី។ ក៏ប៉ុន្តែរំពេចនោះ ទឹកនេត្រាមួយតំណក់ក៏ហូរចេញមកតាមកន្ទុយភ្នែកស្ងាត់ៗ ប្រៀបដូចទៅនឹងការទន្ទឹងរង់ចាំរបស់ស៊ុននូ ក៏ស្ងាត់សូន្យឈឹងគ្មានដំណឹងពីសុងហ៊ុនដូចគ្នា។

រយៈពេលមួយខែកន្លងមកនេះ ស៊ុននូមិនទទួលបានដំណឹងអ្វីពីគេទាល់តែសោះ មិនដឹងថាមកពីមូលហេតុអ្វី ឬក៏មានរឿងអ្វីកើតឡើង ស៊ុននូពិតជាអន្ទះសាចង់ដឹងពីសុខទុក្ខរបស់គេខ្លាំងណាស់។

បងសុងហ៊ុនកំពុងតែធ្វើអ្វីទៅហ្ន៎... ហេតុអ្វីបានជាមិនផ្ដល់ដំណឹងមកអ៊ីចឹង?...

"អ្នកប្រុស"

គ្រាន់តែបានឮសម្លេងរបស់អ៊ំយ៉ុងហ៊ីភ្លាម កំលោះតូចស្ទុះអង្គុយត្រង់ខ្លួន ហើយសួរឡើងយ៉ាងអន្ទះសា៖

"អ៊ំយ៉ុងហ៊ី មានដំណឹងអ្វីខ្លះទេ?"

"អម្បាញ់មិញនេះ ខ្ញុំបានទៅសួរអ្នកនៅផ្ទះធំហើយ" យ៉ុងហ៊ីស្ងាត់បន្តិច ព្រមទាំងបង្ហាញទឹកមុខពិបាកចិត្ត "គ្មានសំបុត្រផ្ញើមកអ្នកប្រុសទេ..."

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now