_________
JAKE POV
នៅថ្ងៃដំបូងដែរខ្ញុំបានផ្ទេរចូលមករៀននៅសាលាថ្មីមួយនេះវាពិតជាល្អ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងខ្ញុំនិងមិត្តរួមថ្នាក់របស់ខ្ញុំគឺកាន់តែប្រសើរ ហើយខ្ញុំក៏មានមិត្តស្និតស្នាលម្នាក់ផងដែរ ពួកយើងពិតជាស្រឡាញ់គ្នាដូចបងប្អូនចឹង តែមិនដែរត្រូវគ្នាទេ។ខ្ញុំរៀននៅក្នុងសាលាថ្មីនេះបាន4ខែ ស្រាប់តែលិចមុខបុរសម្នាក់ឡើងមក ខ្ញុំឮគ្រប់គ្នារួមទាំងមិត្តរបស់ខ្ញុំនិយាយថាគេម្នាក់នោះមិនមកសាលា1ឆ្នាំពេញហើយ
ដោយគ្មានមូលហេតុ ហើយគេគឺជាមិត្តរួមថ្នាក់របស់ខ្ញុំទៀត តែខ្ញុំនិយាយត្រង់ចុះណា គេម្នាក់នឹងមានសភាពដូចមនុស្សឆ្កួតចឹង អា៎មិនត្រូវទេ សភាពរបស់គេដូចទៅនឹងជនអនាថាជាង ហើយខ្ញុំឆ្ងល់ណាស់មិចបានខាងសាលាឲ្យមនុស្សបែបនឹងចូលរៀនបាន?"ឯងមើលស្អី?"អួយគេដឹងថាខ្ញុំសម្លឹងមុខគេ?សម្តីចេញមកដូចជះលាមកទាំងកន្ថោរ
"មើលមនុស្សចម្លែក!"ចប់។ខ្ញុំមិនបានព្រឺរោមជាមួយទេ ត្បកឲ្យគេវិញមួយចុក
"ចម្លែកតែយើងតើ ទៅទើសស្អីជាមួយគ្រាប់ភ្នែកឯងដែរ??"ចុក ចុកណាស់ មួយឃ្លារបស់គេនេះខ្ញុំសែនចុក តែខ្ញុំមិនចាញ់
"យ៉ាងមិច?បើទើសឯងចង់ខ្វះភ្នែកយើងចេញហ្អេះ??"នេះហើយជាចរិករបស់ខ្ញុំ ខ្ញុំគ្មានខ្លាចអ្នកណាទេ គេឌឺមក ខ្ញុំឌឺទៅវិញ
"ឯងជាសិស្សថ្មី?"ណ៎ឃើញអត់គេបង្វែរសំណួរហើយ តែខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយដែរ ក៏តបទៅវិញបែបធម្មតាៗ
"អឺ"
"...."គេមិនតបខ្ញុំទេ បែរជាញញឹមបែបចម្អន់ឲ្យខ្ញុំហើយក៏បែបរមុខទៅមើលគ្រូពន្យល់វិញ
ពេលនេះគឺខួរក្បាលខ្ញុំវាពោរពេញទៅដោយចម្ងល់ គេចង់បានន័យថាមិច?
______
រីងៗៗៗ សម្លេងកណ្តឹងបន្លឺឡើងបញ្ជាក់ថាដល់ពេលវេលាដែរមួយម៉ោងនៃការសិក្សាបានបញ្ចប់"ជេគ តោះទៅញ៉ាំបាយ"ក្រោយគ្រូអនុញ្ញាតឲ្យចេញលេងហើយ ស៊ូនូកម្លោះថ្ពាល់ប៉ោងសក់ទង់ដែងមិនបង្អង់យូរងាកក្រោយបបួលមិត្តរបស់ខ្លួនទៅញ៉ាំអីភ្លាម ត្បិតអ្វីអង្គុយរៀនមួយម៉ោងហើយគេឃ្លានខ្លាំងណាស់