________
"ជិតដល់ម៉ោងចូលរៀនហើយដើរឲ្យលឿនតិចមក"សុងហ៊ុន
"បើប្រញាប់ណាស់ទៅមុនយើងទៅ មនុស្សឈឺគូថចង់ងាប់ហើយឲ្យដើរលឿនបានមិចយីស៎"ជេគ
"យើងប្រាប់ហើយថាមិនបាច់មករៀនទេ"
"យើងខ្លាចប្រឡងចាញ់ឯង"
"ឯងមិនឈ្នះស្រាប់ហើយ"
"កុំអង្គុយលើចង្អេរលើកខ្លួនឯងពេក"
.....
"អូយ៌...."មកដល់ថ្នាក់ជេគដាក់គូថអង្គុយលើតុទាំងវេទនា
"កើតស្អីឯងនឹង"ស៊ូនូ
"ឈឺគូថ"ជេគ
"ឯងទៅធ្វើស្អីបានឈឺគូថចឹង?? កុំប្រាប់ណាថាឯង..."ស៊ូនូវឧទានឡើងទងភ្ញាក់ផ្អើល
"ស្អី??យើងវាយ៉ាងមិច??"
"ឯងទៅធ្វើស្អីជាមួយសុងហ៊ុនហាស៎??"
"ហេ៎ ហើយយើងទៅធ្វើស្អីជាមួយគេ?"ដៃស្រលនលើកចង្អុលមុខខ្លួនឯងទាំងចម្ងល់ ស៊ូនូចង់និយាយពីអី?
"កុហក ម្សិលមិញយើងឃើញគេឡើងឡានទៅជាមួយឯង ហើយព្រឹកមិញក៏ដូចគ្នា ឯងមកសាលាជាមួយគេទៀតហើយ មានអីបកស្រាយអត់?"ស៊ូនូ
"គ្រូមកហើយ"ជេគនិយាយបង្វែរព្រោះមិនចង់ឆ្លើយជាមួយមិត្ត
"អេ៎ ជេគប្រាប់យើងសិន"ស៊ូនូភ្លេចខ្លួនច្រឡំស្រែកមួយទំហឹងផ្អើលដល់អ្នកគ្រូដែរទើបដើរចូលមក
"ស៊ូនូហា៎ ឯងមានបញ្ហាអីហ្អេះ??"អ្នកគ្រូស៉ីន
"បាទ អត់មានទេអ្នកគ្រូ"ភ្នែកគ្រប់គូរនៅក្នុងថ្នាក់ចោលមកនរៈទាំងអស់ ធ្វើឲ្យស៊ូនូខ្មាស់គេជាខ្លាំង
"បើគ្មានអីទេ សូមរក្សាភាពស្ងៀមស្ងាត់ទាំងអស់គ្នា"ស្តីចប់អ្នកគ្រូក៏បានបង្រៀនទៅតាមធម្មតា សិស្សគ្រប់គ្នាហាក់បីដូចជាខ្លាចគាត់ណាស់ ទោះបីជាគាត់មួយឆ្នាំមកបង្រៀនមិនដល់5ដងក៏ដោយ៕
នៅក្នុងថ្នាក់ទាំងមូលស្ងាត់ច្រងំឮតែសម្លេងអ្នកគ្រូដែលខំប្រឹងស្រែកពន្យល់តែម្នាក់ឯង គ្រប់គ្នាផ្តោតអារម្មណ៍ទៅលើកក្តារឃៀនខុសអ្វីតែសុងហ៊ុនដែលមិនដឹងថាគេកំពុងគិតអីទេ ទឹកមុខប្រែជាស្រពាប់ស្រពោនក្រៀមក្រំ ខុសពីពេលព្រឹកមិញដាច់ តែបើយើងសង្គេតឲ្យច្បាស់មិនមែនមានតែសុងហ៊ុនម្នាក់ទេដែរមិនបានផ្តោតទៅលើអ្នកគ្រូ..