________
"ហៃយ៉ា~~ស៊ូនូហា៎ឯងធ្វើស្អីឪនងើបៗនឹង"ជេគលាន់មាត់ឡើងនៅពេលដែលឃើញស៊ូនូមិនដឹងជាធ្វើស្អីនៅក្រោមតុរៀនរបស់ខ្លួនតែម្នាក់ឯង
"គឺកាលពីម្សិលយើងធ្វើបាត់Labubu ឥឡូវរកមិនឃើញទេ"ស៊ូនូនិយាយទាំងមុខស្រពោន គេស្រឡាញ់វាស្ទើរលេបហើយឥឡូវមិនដឹងជាបាត់ទៅណាទេ
"ឯងធ្វើជ្រុះនៅឯងណា?"
"បើដឹងយើងទៅរកឃើញហើយ តែយើងមិនបានយកវាទៅណាទេប្រហែលជានៅក្នុងថ្នាក់នឹងហើយ តែអាចនឹងមានគេលួច"ស៊ូនូប្រាប់រឿងដែលខ្លួនបានសង្ស័យទៅជេគ
"ប្រហែលហើយព្រោះLabubuរបស់ឯងនឹងវាថ្លៃហើយស្អាតទៀត មួយសាលាមិនទាន់ឃើញមានអ្នកកាន់ទេក្រៅពីឯង"
"អាណាក៏អត់ឃ្លានម្លេះមកលួចរបស់យើងហា៎"ស៊ូនូស្រែកខ្លាំងៗទាំងខឹងចិត្ត
"ជំទាលស្អីទាំងព្រឹកនឹងហា៎ គីម ស៊ូនូ?"ស្របពេលដែលស៊ូនូកំពុងតែស្រែក ទ្វាថ្នាក់ក៏បានបើកឡើងបង្ហាញឲ្យឃើញនូវកម្លោះសង្ហារម្នាក់ដើរចូលមកទាំងសម្លក់មុខស៊ូនូ
"វាទើសស្អីឯងដែរចោះ?"ស៊ូនូចរិកមិនខុសគ្នាជាមួយជេគទេ
"ទើស ព្រោះសម្លេងឯងវាធ្វើឲ្យត្រចៀកយើងនៀកវាចង់ចេញឈាមមកហើយ"
"បើចឹងមែនមិចឯងមិនកាត់ត្រជៀកចោលទៅដើម្បីកុំឲ្យឯងបានឮសំឡេងរបស់យើង"
"ឯងបែកកញ្ឆាមែនហា៎ស៊ូនូ?"
"បែកមា៉ក់ក្មេកឯងនឹង"
"ស៊ូនូឯងមើលស្អីគេនេះនៅក្នុងកាតាបនីគី"ស្របពេលដែលពីរអ្នកនោះគេកំពុងឈ្លោះគ្នា ជេគកំពូលអ្នកសង្គេតបានដើរទៅរកតុរបស់នីគី ហើយបានបើកកាតាបគេមកឃើញអ្វីដែលនីគីបានធ្វើ
"នីគីគឺឯងដែលលួចLabubuយើង??"ស៊ូនូបែរមុខទៅមើលជេគហើយបែរមកសម្លក់នីគីវិញទាំងចង់ស៉ីសាច់ហុតឈាម
"យើងមិនដឹងទេ"នីគីខំប្រឹងប្រកែកទាំងមុខស្លេកស្លាំង អ្នកណាមិនដឹងថា គីម ស៊ូនូនេះស្រឡាញ់Labubuនឹងកម្រិតណា
"ចោះមិចបានវាទៅនៅក្នុងកាតាបរបស់ឯង"
"គឺយើងរើសវាបាន"