________"មេឃងងឹតហើយឯងមិនចង់ទៅកន្លែងដែរឯងចង់ទៅទេ??"ជេគអង្គុយលើផ្ទាំងថ្មក្បែរសុងហ៊ុននោះក៏សួរឡើង ពួកគេដើរលេងនឹងអង្គុយមើលព្រះអាទិត្យលិចរហូតដល់យប់
"ទៅឥឡូវតែម្តងទៅចឹង"សុងហ៊ុនបានងើបឈរអស់កម្ពស់នឹងឈងដៃដើម្បីឲ្យជេគចាប់ងាយស្រួលក្រោកឈរ
"ឯងចង់ទៅណា?"ជេគស្ទុះចាប់ដៃសុងហ៊ុនងើបឈរពេញកម្ពស់តែមិនបានត្រឹមកសុងហ៊ុនផង...
"ទៅដល់ដឹងហើយ"...
//
"Wohhh រស់នៅទីនេះជិតស្លាប់ទៅវិញហើយមិនដែរដឹងសោះថាមានកន្លែកស្អាតចឹង"ជេគ
"ជាកន្លែងឯកជន"
"ជាកន្លែងឯកជនរបស់ឯង?"
"អឹម"
"ឡូយណាស់ មើលណ៎កពេលអង្គុយនៅទីនេះមើលឃើញទីក្រុងទាំងមូលបាន ស្អាតណាស់"
"ខ្វះ10នាទីទៀត"សុងហ៊ុនលើកដៃមើលនាឡិកា
"10នាទីទៀតមានអី?"ជេគ
"..."សុងហ៊ុនងាកមើលមុខជេគបន្តិចសឹមក្រឡែកទៅមើលទិដ្ឋភាពវិញ
"សុងហ៊ុនពន្លឺស្អីនឹង?"បន្ទាប់ពី10នាទីកន្លងផុតទៅ មានពន្លឺតូចៗជាច្រើនបានហោះចេញមកពីគុម្ពោតព្រៃដែលនៅជុំវិញខ្លួនពួកគេទាំងពីរ
"ជាអំពិលអំពែក ឯងមិនស្គាល់ទេ?"សុងហ៊ុនភ្នែកសម្លឹងមើលទៅមុខជេគដែលកំពុងតែធ្វើមុខឆ្ងល់
"មិចបានជាវាភ្លឺចឹង មានអគ្គិសនីហ្អី អាចប៉ះបានអត់ អត់ឆក់ណាហ្អី?"សំណួរជាច្រើនត្រូវបានសួរសុងហ៊ុន ព្រោះខ្លួនរំភើពពេកមិនដែរបានឃើញសត្វអំពិលអំពែកទេ ស្អាតប្លែកភ្នែកខ្លាំងណាស់
"ប៉ះទៅមិនឆក់ទេ"សុងហ៊ុនលើកដៃឡើងហើយក៏មានអំពិលអំពែកមួយបានហោះមកទំលើដៃរបស់គេ
"ស្អាតណាស់ម៉ែអើយ"
"..."
"សុងហ៊ុន យើងសួរឯងមួយបានអត់"ជេគនិយាយកាត់ស្បៃស្ងប់ស្ងាត់
"អឹម ចង់សួរអី?"
"ឯងមានវិបត្តិផ្លូវចិត្តមែនទេ?"
"ហ៉ឹម??"សុងហ៊ុនលើកចញ្ចើមឆ្ងល់សុខៗមកសួរអីប្លែកៗ
"យើងអាចមើលដឹងណា តាមសភាពរបស់ឯង ទោះឥឡូវឯងបានកែប្រែរាងកាយ តែចិត្តរបស់ឯងមិនបានប្រែទេត្រូវអត់?"