Jeongcheol.

120 10 4
                                    

៚លេខាសំណប់ចិត្ត៚ [1/2]

/សួរស្ដីខ្ញុំមានឈ្មោះថា Yoon Jeonghan ខ្ញុំគឺជាមនុស្សម្នាក់ដែរចូលចិត្តធ្វើការណាស់ប៉ុន្តែជាអកុសលបច្ចប្បន្នខ្ញុំមានការលំបាកជាមួយចៅហ្វាយរបស់ខ្ញុំដែលតែងតែធ្វើឲ្យខ្ញុំខឹង។ កាលពីមុនខ្ញុំមានចៅហ្វាយម្នាក់ដែលយល់ចិត្តកូនចៅណាស់គាត់គឺលោក Choi ដែលជាមនុស្សមានចិ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

/សួរស្ដីខ្ញុំមានឈ្មោះថា Yoon Jeonghan ខ្ញុំ
គឺជាមនុស្សម្នាក់ដែរចូលចិត្តធ្វើការណាស់ប៉ុន្តែជាអកុសលបច្ចប្បន្នខ្ញុំមានការលំបាកជាមួយចៅហ្វាយរបស់ខ្ញុំដែលតែងតែធ្វើឲ្យខ្ញុំខឹង។ កាលពីមុនខ្ញុំមានចៅហ្វាយម្នាក់ដែលយល់ចិត្តកូនចៅណាស់គាត់គឺលោក Choi ដែលជាមនុស្សមានចិត្តល្អ និងគួរឲ្យគោរព។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោក Choi ចូលនិវត្តន៍ កូនប្រុសច្បងរបស់គាត់គឺលោក Choi Seungcheol បានចូលកាន់តំណែងជំនួសគាត់ហើយអ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរ /

Jeonghan ដើរចូលការិយាល័យរបស់ Seungcheol ហើយមើលនាឡិការបស់គាត់ពេលនេះម៉ោង9 ព្រឹកហើយមិនទាន់ឃើញចៅហ្វាយរបស់គេមកទៀត Jeonghan ដាក់ពែងកាហ្វេនៅលើតុរបស់ Seungcheol ។Jeonghan ឆ្ងល់ណាស់ថារាល់ថ្ងៃ Seungcheol គិតអីបានជាធ្វើបាបគេអីបែបនេះវាធ្វើឲ្យគេជិតកើតជាមនុស្សចតិអារម្មណ៍ហើយ។

Jeonghan បានធ្វើការជាមួយ Seungcheol អស់រយៈពេលមួយឆ្នាំហើយ ហើយ Seungcheol មិនធ្ងន់ធ្ងរចំពោះបុគ្គលិកក្នងក្រុមហ៊ុនទេលើកលែងតែ
Jeonghan ដែលពេលខ្លះត្រូវទទួលខុសត្រូវលើក
ការងាររបស់ចៅហ្វាយតែងអស់ដែលចៅហ្វាយមិនទាន់ធ្វើ។ តែពេលទំនេរ Seungcheol តែងតែទៅញ៉ែបុគ្គលិកនៅក្នុងក្រុមហ៊ុន ហើយពេលខ្លះចំណាយពេលពេញមួយថ្ងៃដើម្បីមើលរឿងនៅលើកុំព្យូទ័ររបស់គាត់។ Jeonghan មានអារម្មណ៍អន់ចិត្ត និងខឹងនឹង Seungcheol ប៉ុន្តែគាត់មិនចង់ធ្វើអ្វីផ្តេសផ្តាសទេ ព្រោះគាត់ស្រលាញ់ការងាររបស់គាត់។

"សួរស្ដី Jeonghan"
Jeonghan ងើបក្បាលមើល Seungcheol ចូលក្នុងការិយាល័យ។ គាត់ក្រឡេកមើលដៃរបស់
Seungcheol ហើយលើកចិញ្ចើមម្ខាងរបស់គាត់ ដោយឆ្ងល់ថាហេតុអ្វីបានជា Seungcheol កាន់ពោតលីងធំពីរកញ្ចប់ចូលក្នុងការិយាល័យទៅវិញ។

Short story of seventeen Where stories live. Discover now