Seoksoo.

43 5 0
                                    

រឿង : វិប្បដិសារី

មនុស្សគ្រប់គ្នាតែងតែមានកំហឹង ការខឹងក្រោធ នៅក្នុងចិត្តរៀងៗខ្លួន មិនថាជាកំហឹងតូចឬធំនោះទេ ភាគច្រើនពួកគេតែងតែធ្វើការសងសឹកទៅកាន់អ្នក ដែលធ្វើអោយពួកគេខឹងស្អប់ទាំងអស់នោះ។ ប៉ុន្តែ គ្រប់ការសងសឹកទាំងអស់មិនមែនសិតតែជារឿង ត្រឹមត្រូវនោះទេ ជួនកាលពេលដែលអ្នកសងសឹកនូ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

មនុស្សគ្រប់គ្នាតែងតែមានកំហឹង ការខឹងក្រោធ នៅក្នុងចិត្តរៀងៗខ្លួន មិនថាជាកំហឹងតូចឬធំនោះទេ ភាគច្រើនពួកគេតែងតែធ្វើការសងសឹកទៅកាន់អ្នក ដែលធ្វើអោយពួកគេខឹងស្អប់ទាំងអស់នោះ។ ប៉ុន្តែ គ្រប់ការសងសឹកទាំងអស់មិនមែនសិតតែជារឿង ត្រឹមត្រូវនោះទេ ជួនកាលពេលដែលអ្នកសងសឹកនូវ អារម្មណ៍មួយឆាវរបស់ខ្លួននោះហើយ អ្នកក៏អាចនឹង មានវិប្បដិសារីនៅជាប់ខ្លួនជារៀងរហូតទៅ។

/សាលារៀន seoul south korean/

នៅក្នុងសាលារៀនមួយដែលជាសាលាដ៏មានភាព ល្បីល្បាញជាងគេនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខាងត្បូង កំពុងតែមានសិស្សជាច្រើនកំពុងតែ ធ្វើដំណើរទៅកាន់សាលដ៏ធំនៅក្នុងសាលារៀនរបស់ខ្លួន ព្រោះថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំ សិក្សាថ្មីរបស់សិស្សានុសិស្ស។

« ក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែខិតខំ
ប្រឹងប្រែងសិក្សាដើម្បីខ្លួនឯង គ្រួសារ នឹង
ប្រទេសជាតិរបស់យើងកាន់តែរីកចម្រើនទៅខាងមុខបន្តទៀត ហើយខ្ញុំជឿជាក់ថាបើសិនជាអ្នកគ្រប់គ្នាមិនចុះចាញ់នៅក្នុងការសិក្សាទេ នោះអ្នកទាំងអស់គ្នាអាចនឹងរៀនពូកែដូចគេដូចឯងដែរ! »

ផ្លាចៗៗៗៗ👏

សម្លេងប្រកាសរបស់សិស្សប្រុសម្នាក់ដែល មានឈ្មោះថា Chwe Hansol ដែលជាសិស្សពូកែប្រចាំ សាលា ទើបគេអាចឡើងមកថ្លែងសន្ទរកថាអោយ សិស្សានុសិស្សបានស្តាប់ទាំងអស់គ្នា។ បន្ទាប់ពីគេ និយាយចប់ សិស្សៗទាំងអស់គ្នាក៏បានទះដៃ លាន់រំពងពេញសាលសាលារៀន ព្រោះតែនោះគឺជា ពាក្យពិតគេនិយាយត្រូវខ្លាំងណាស់ ទើបសិស្សៗ ទាំងអស់គ្នាគាំទ្រនឹងពាក្យសម្តីរបស់គេដូចនេះ។

Short story of seventeen Where stories live. Discover now