Minwoo.

76 9 2
                                    

Young master [1/2]

Young master [1/2]

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

"លោក Kim... ពួកយើងចាប់បានក្មេងប្រុសម្នាក់នេះលួចរបស់ពីក្នុងវិមាន" អង្គរក្សម្នាក់បាននិយាយពេលកំពុងកាន់ Wonwoo ចូលក្នុងវិមាន
"ខ្ញុំសុំទោសលោក សូមដោះលែងខ្ញុំទៅ... ខ្ញុំ ខ្ញុំ នឹងមិនធ្វើវាម្តងទៀតទេ ...សូមលោកម្ចាស់មេត្ដាផង... ​​" Wonwoo យំអង្វរ
"ទេ ឯងត្រូវតែចូលគុក" លោក Kim និយាយបានបន្តិចគាត់ត្រូវបានកូនប្រុសរបស់គាត់បញ្ឈប់
"ប៉ាទេ... ខ្ញុំចង់បានគេនៅជាមួយខ្ញុំ តើអាចឱ្យគេនៅទីនេះបានទេ? "កូនប្រុសរបស់គាត់បាននិយាយ។

ក្នុងនាម​ជា​ឪពុក​ម្នាក់មិនអាចថាចិត្តដាច់ចំពោះកូនទេ គាត់​​ទុក​ក្មេងប្រុសម្នាក់នេះទៅកូនប្រុស​ ព្រោះ​គាត់​ចង់​ឱ្យ​កូនប្រុស​ទទួលបាន​អ្វី​ដែល​គេចង់បាន
"បានកូនអាចឱ្យគេនៅទីនេះបាន កូនចង់ធ្វើអ្វីក៏ធ្វើចុះ" លោកKim បាននិយាយថា
"អរគុណប៉ា! យកគេទៅបន្ទប់ខ្ញុំ" ចៅហ្វាយវ័យក្មេងបានប្រាប់អង្គរក្សហើយនាំ Wonwoo ទៅកាន់បន្ទប់របស់គាត់
"ហេ! ដាក់ខ្ញុំចុះ!"

ពេលទៅដល់បន្ទប់អង្គរក្សទាំនោះបានបោះ Wonwoo ចូលក្នុងបន្ទប់ហើយចាក់សោរ
"ចង្រៃយ៍" Wonwoo បាននិយាយរអ៊ូរទាំងចាប់ចង្កេះរបស់ខ្លួនឯង ព្រោះមនុស្សប៉ុន្មានអ្នកនោះបោះគេចូលក្នុងដូចគេនិងបាល់ទៅហើយ។ មួយសន្ទះក្រោយមកទ្វារបានបើក គេក៏ក្រោកឈរឡើងនិងបានរៀបចំខ្លួនរត់ចេញពីទីនេះ។នេះជាឱកាសរបស់គេហើយ គេបានរត់ទៅបំបុកចៅហ្វាយវ័យក្មេងនោះពេញទំហឹងប៉ុន្តែមិនបានសម្រេចហើយបានអុកគូតទៅក្រោមវិញទៀត។ (ឈឺខ្លួនទៀត)

" ឈប់ទៅមិនចាំបានខំប្រឹងទេ មើលទៅខ្ញុំមាឌធំជាងឯងណាស់" ចៅហ្វាយវ័យក្មេងសើចចំអកពេលកាន់ដៃ Wonwoo កុំអោយគេរត់។ មែនហើយគេខ្ពស់ជាង Wonwoo ហើយមានសាច់ដុំធំៗទៀតផង។
"ហ៊ើយ លែងទៅ!" គេស្រែកហើយព្យាយាម ដកដៃចេញពីការក្តាប់របស់អ្នកទៅចំពោះមុខ
"យើងមិនទាន់ណែនាំទេ ខ្ញុំគឺ Kim Mingyu" Mingyu បង្ហាញមុខកូនឆ្កែរបស់គាត់ពេលណែនាំ ហើយ Wonwoo គ្រាន់តែមើលគេហើយគិតថាគេ
ឆ្កួត "ហេតុអ្វីខ្ញុំត្រូវប្រាប់ឈ្មោះរបស់ខ្ញុំ? ហេតុអ្វីបានជាឯងទុកខ្ញុំនៅទីនេះ!?" Wonwoo សួរ។

Short story of seventeen Donde viven las historias. Descúbrelo ahora