៚លេខាសំណប់ចិត្ត៚ [1/2]
/សួរស្ដីខ្ញុំមានឈ្មោះថា Yoon Jeonghan ខ្ញុំ
គឺជាមនុស្សម្នាក់ដែរចូលចិត្តធ្វើការណាស់ប៉ុន្តែជាអកុសលបច្ចប្បន្នខ្ញុំមានការលំបាកជាមួយចៅហ្វាយរបស់ខ្ញុំដែលតែងតែធ្វើឲ្យខ្ញុំខឹង។ កាលពីមុនខ្ញុំមានចៅហ្វាយម្នាក់ដែលយល់ចិត្តកូនចៅណាស់គាត់គឺលោក Choi ដែលជាមនុស្សមានចិត្តល្អ និងគួរឲ្យគោរព។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោក Choi ចូលនិវត្តន៍ កូនប្រុសច្បងរបស់គាត់គឺលោក Choi Seungcheol បានចូលកាន់តំណែងជំនួសគាត់ហើយអ្វីៗបានចាប់ផ្តើមផ្លាស់ប្តូរ /Jeonghan ដើរចូលការិយាល័យរបស់ Seungcheol ហើយមើលនាឡិការបស់គាត់ពេលនេះម៉ោង9 ព្រឹកហើយមិនទាន់ឃើញចៅហ្វាយរបស់គេមកទៀត Jeonghan ដាក់ពែងកាហ្វេនៅលើតុរបស់ Seungcheol ។Jeonghan ឆ្ងល់ណាស់ថារាល់ថ្ងៃ Seungcheol គិតអីបានជាធ្វើបាបគេអីបែបនេះវាធ្វើឲ្យគេជិតកើតជាមនុស្សចតិអារម្មណ៍ហើយ។
Jeonghan បានធ្វើការជាមួយ Seungcheol អស់រយៈពេលមួយឆ្នាំហើយ ហើយ Seungcheol មិនធ្ងន់ធ្ងរចំពោះបុគ្គលិកក្នងក្រុមហ៊ុនទេលើកលែងតែ
Jeonghan ដែលពេលខ្លះត្រូវទទួលខុសត្រូវលើក
ការងាររបស់ចៅហ្វាយតែងអស់ដែលចៅហ្វាយមិនទាន់ធ្វើ។ តែពេលទំនេរ Seungcheol តែងតែទៅញ៉ែបុគ្គលិកនៅក្នុងក្រុមហ៊ុន ហើយពេលខ្លះចំណាយពេលពេញមួយថ្ងៃដើម្បីមើលរឿងនៅលើកុំព្យូទ័ររបស់គាត់។ Jeonghan មានអារម្មណ៍អន់ចិត្ត និងខឹងនឹង Seungcheol ប៉ុន្តែគាត់មិនចង់ធ្វើអ្វីផ្តេសផ្តាសទេ ព្រោះគាត់ស្រលាញ់ការងាររបស់គាត់។"សួរស្ដី Jeonghan"
Jeonghan ងើបក្បាលមើល Seungcheol ចូលក្នុងការិយាល័យ។ គាត់ក្រឡេកមើលដៃរបស់
Seungcheol ហើយលើកចិញ្ចើមម្ខាងរបស់គាត់ ដោយឆ្ងល់ថាហេតុអ្វីបានជា Seungcheol កាន់ពោតលីងធំពីរកញ្ចប់ចូលក្នុងការិយាល័យទៅវិញ។
YOU ARE READING
Short story of seventeen
Short Storyសូមអានដោយការទទួលសុខត្រូវ... នៅក្នុងរឿងខ្លីៗនេះខ្ញុំបានសរសេរពីសមាជិក Seventeen គ្រប់រូបតាមគូរដែល Fan ship ។ សូមអរគុណ 🙏🩷