៚សំណព្វចិត្តអ្នកប្រុស៚
ក្រោមស្បៃរាត្រីជាពេលវេលាដែលមនុស្សម្នាគ្រប់ៗគ្នានាំគ្នាចូលនិន្រ្ទាស្ងាត់អស់ទីក្រុងគ្របដណ្ដប់ដោយភាពស្ងប់ស្ងាត់ ក្រលេកមកមើលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះវិញ វាគឺងងឹតនិងស្ងាត់ជ្រងំ អ្នកបម្រើក្នុងភូមិគ្រឹះនាំគ្នាសម្រាន្តអស់ហើយ៕
នៅក្នុងបន្ទប់ដ៏ធំមួយ បានបង្ហាញអោយយើងឃើញនៅរាងកាយកម្លោះតូចម្នាក់ដែលកំពុងតែគេងអោបខ្នើយអោបក្នុងឈុតគេងយប់យ៉ាងរលើបរលោងរាងកាយតូចច្រឡឹងចង្កេះមួយក្ដាប់មុខសម៉ដ្ឋរលោងបបូរមាត់ពណ៍ផ្កាឈូកសុីចសុីទាក់ទាញគួរអោយចង់បឺត រោមភ្នែកងវែង ចុងច្រមុះស្រួចដូចកូនបារាំង មើលទៅគេគេងលក់ស្កប់ស្កល់ដល់ហើយ...
ក្រា...ក្រាក...សម្លេងបន្លឺឡើងនៅពេលដែលទ្វារបន្ទប់នេះបើកឡើងយឺតៗ ក្នុងភាពងងឹតបង្ហាញអោយយើងឃើញនៅត្រឹមរូបរាងកាយបុរសមាឌក្រាសឈរនៅមុខមាត់ទ្វារចូល បុរសម្នាក់នេះគេបោះជំហានជើងដើរចូលមកក្នុងបន្ទប់នេះដោយកែវភ្នែកសម្លឹងអ្នកដែលគេងលង់លក់ភ្លឹងនៅលើគ្រែយ៉ាងស្កប់ស្គល់នោះយ៉ាងជាប់ព្រមទាំងដើរចូលទៅរកគេដោយមិនបង្អង់
វឹប!!! បុរសម្នាក់នេះដើរចូលទៅដល់ក្បែរគ្រែភ្លាមក៏ស្ទុះទៅកន្រ្តប់ពីលើកាយតូចដែលកំពុងតែគេងនោះតែម្ដង Xu Minghao ក្រោយទទួលបានអារម្មណ៍ញក់ញីមកលើរាងកាយខ្លួនដូច្នេះក៏បើកភ្នែកភ្ញាក់ពីការគេងតែម្ដង
« អ្អា...អឹប!! » រាងតូចហារមាត់បម្រុងស្រែក តែក៏ត្រូវបានបាតដៃបុរសនោះលើកមកខ្ទប់បិទជាប់មិនអោយបង្ហើរសម្លេងស្រែកបានទាន់ឡើយ
« ស៊ូត!!ស្ងាត់ទៅ គឺជាយើង » Wen Junhui ប្រាប់ទៅកាន់ Minghao ទាំងដកដៃចេញពីមាត់រាងតូច រាងតូចបន្ទាប់ពីដឹងថាអ្នកដែលនៅលើខ្លួននេះជាអ្នកប្រុស Jun ក៏រាងស្ងាត់បាត់ភ័យវិញ
YOU ARE READING
Short story of seventeen
Short Storyសូមអានដោយការទទួលសុខត្រូវ... នៅក្នុងរឿងខ្លីៗនេះខ្ញុំបានសរសេរពីសមាជិក Seventeen គ្រប់រូបតាមគូរដែល Fan ship ។ សូមអរគុណ 🙏🩷