Jeongcheol.

42 6 0
                                    

៚លោកប៉ាចុង៚ [1/2]

នៅលេីដងវិថីសម្បូរទៅដោយឡានជិះខ្វាត់ខ្វែងទៅមកក្មេងប្រុសម្នាក់ដេីរនៅលេីដងវិថីតែម្នាក់ឯងទឹកមុខមានភាពសោកសៅរាប់មិនអស់មិនអាចនិយាយចេញមកបានតែបង្ហាញអោយឃេីញស្តែងតាមរយៈកែវភ្នែកទឹកមុខស្រពោនមួយនេះទោះសមីខ្លួនមិនបាននិយាយក៏ដោយ

« ហឹម..... » Yoon Jeonghanដេីរមកដល់មុខរបងផ្ទះដកដង្ហេីមធំផ្ទះនេះធំណាស់ធំតែផ្ទះតែរស់នៅមិនមានក្តីសុខរាងតូចសន្សឹមលេីកដៃទាញទ្វាររបងដេីរចូលទៅខាងក្នុងដោយខ្លួនឯងគ្មានអ្នកបម្រេីមកចាំបេីកទ្វារឡេីយ

« បងស្រីLin ម៉ាក់មិនទាន់មកទេ » Han បោះជំហានចូលផ្ទះញញឹមទៅកាន់មនុស្សនៅចំពោះមុខមុននិងហាមាត់សួរឡេីងទន់ភ្លន់តាមទម្លាប់រាល់ដង

« ក៏ដូចតែអ្នកប្រុសឃេីញ អ្នកប្រុសមិនទាន់ខ្វាក់ទេ » ស្រីLin ឆ្លេីយទៅទាំងមិនរអៀសចិត្តធ្វេីខ្លួនដូចជាម្ចាស់គេទាំងដែលខ្លួនជាអ្នកបម្រេីក្នុងផ្ទះសោះ

មិនបាច់ឆ្ងល់ទេថាហេតុបានសូម្បីតែអ្នកបម្រេីមិនគោរពចំពោះរាងតូចនោះព្រោះរាល់ថ្ងៃនេះ Han មានឋានៈមិនស្មេីរនិងអ្នកបម្រេីផងរស់នៅក្នុងផ្ទះនាមជា
អ្នកប្រុសតែសួរថារស់នៅបានស្រួលទេ?ចម្លេីយគឺអត់ទេម៉ាក់របស់គេមិនដែលខ្វល់សូម្បីតែបន្តិចទុកកូនប្រុសចោល

« អរគុណបងស្រីដែលប្រាប់ » Han នៅតែរក្សាស្នាមញញឹមទោះជាគេដៀលខ្លួនក៏ដោយក្មេងម្នាក់នេះពូកែញញឹមពេកហេីយពូកែលាក់អារម្មណ៍សម្តែងថាមិនអីរហូត តែបញ្ហានៅចំពោះមុខមិនដែលថាមិនអីនោះទេវាគ្រាន់តែជាលេសដោះសារមួយគ្រា

« ហឹស » ស្រីLin ដេីរចេញទៅពេបមាត់បុកស្មាររបស់រាងតូចមួយទំហឹងខ្ចាតទៅម្ខាងចរឹកនាងក្អេងក្អាងគ្មានខ្លាចកោតបន្តិច

« .... » Han មិនមាត់ព្រោះរាល់ថ្ងៃសុំាងហេីយទោះជាស្រីLin ធ្វេីបែបនេះនៅនិងមុខម៉ាក់របស់គេក៏ម៉ាក់គេមិននៅខាងគេឫជួយនិយាយអ្វីឡេីយយើងច្រេីនចាក់បណ្តាយស្តីអោយកូនថែម

ត្រឡប់មកពីធ្វេីការនៅក្រុមហ៊ុនហត់ពេញមួយថ្ងៃហេីយមកផ្ទះវិញត្រូវធ្វេីការងារផ្ទះបន្ថែមទៀតមិនបានសម្រាកគ្រប់គ្រាន់អ្នកបម្រេីច្រេីនណាស់តែនេះជាបញ្ជាម៉ាក់របស់រាងតូចដោយផ្ទាល់ត្រូវតែគោរពតាម Han មិនដែលមានពាក្យថាជំទាស់ម្តងណាឡេីងភាគច្រេីនស្របតាមជានិច្ច

Short story of seventeen Where stories live. Discover now