មិនប៉ុន្មានថ្ងៃពិធីជុបលៀងក៏បានចូលមកដល់ នៅពេលរាត្រីស្រមោលក្នុងរីសោតរបស់លោកអូលីវើ ក៏បង្ហាញឲ្យឃើញភ្ញៀវប្រុសស្រីជាច្រើនរូបសុទ្ធិសឹងតែជាបុគ្គុលល្បីៗទាំងអភិជននិងអ្នកជំនួញតូចធំបានបណ្តើគ្នាម្នាក់មួយគូៗចូលមកពិធីថែមទាំងលួចសរសើរពីរីសោតដ៏ធំមួយនេះដែលវាត្រូវបានគេតុបតែងឡើងយ៉ាងស្រស់ស្អាតទាក់ភ្នែកដល់ភ្ញៀវចូលរួមតែម្តងពិសេសគឺផ្កាដែលរៀបចំចម្រុះពណ៍ដាក់ជាហូហែរតាំងពីច្រក់ទ្វារចូលនិងរំលេចទៅដោយភ្លើងពណ៍គួបផ្សំជាមួយនិងភ្លែងតន្ត្រីចាក់កំដរភ្ញៀវទៀតនោះកាន់តែមានភាពលេចធ្លោរ ហើយនៅទីនោះក៏មានវត្តមានលោកចននិងភរិយាដែលលោកនៅអង្គុយជុលកែវស្រាជាមួយនិងភ្ញៀវដទៃ ឮតែសំនៀងសើចជាហូហែរតែបានមួយស្របកក្រោយមកក៏លិចវត្តមានរាងក្រាស់មីន យុនហ្គី ដើរចូលមកក្នុងដោយមានអង្គរក្សដើរពីក្រោយនាយដល់ទៅ7នាក់មើលទៅសាកសមជាអ្នករកសុីតែម្តងម្នាក់ៗឃើញហើយនាំគ្នានិយាយខ្សឹបខ្សាវគ្នាសួរជីកឬស ជីកគល់អំពីប្រវត្តិបុរសមាឌមាំទាំរូបរាងសង្ហាម្នាក់នេះមិនដាច់ពីមាត់ពិសេសគឺស្រីៗតែម្តងឯលោកចនវិញបែមកប្រទះភ្នែកនិងរាងក្រាស់ភ្លាមក៏ប្រញាប់ដើរទៅស្វាគមន៍នាយយ៉ាងកក់ក្តៅមើលទៅសាកសមជាកូនប្រសារនឹងឪពុកក្មេងដល់ហើយ🤭
< ហៃយ៉ា សូមស្វាគមន៍ លោក យុនហ្គី ខ្ញុំស្មានថាលោកមិនមកទេតើដែរលើកថ្ងៃរៀបចំកម្មវិធីបែបនេះ ខ្ញុំសុំទោសទុកជាមុនផងណា><បាទលោកចន ខ្ញុំម៉េចនិងក្រលាសពាក្យសម្តីវិញនោះ បើមិនមកគឺស្តាយណាស់>
<ហុឹស .ហុឹស.ល្អណាស់ បានលោកនិយាយបែបនេះធូរចិត្តហើយបើអីចឹងយើងចូលទៅក្នុងទៅ>និយាយតែបុិននេះគាត់ក៏បបួលរាងក្រាស់ដើរទៅរកកន្លែងអង្គុយគួរសមជាមួយនិងភ្ញៀវដទៃៗឯពួកជំនួញខ្លះៗឃើញរាងក្រាស់ហើយម្នាក់ៗក៏ចូលមករាកទាក់ដាក់នាយជាការគួរសមតាមបែបអ្នករកសុីលើផ្លូវតែមួយ
<សួស្តីលោកយុនហ្គី រីករាយដែលបានជួបគ្នា>លោកបី៊ន
<បាទលោក រីករាយដែលបានជួប>
< ធ្លាប់តែឮពីកេរ្តិ៍ឈ្មោះឥឡូវបានជួបផ្ទាល់ហើយសុំសរសើរលោកមិនបានពិតមែននៅវ័យក្មេងទេ តែទេពកុសល់ពេញខ្លួនហុឹស..ហុឹស>លោកជុង

YOU ARE READING
ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)
Actionpark Jimin «អូនអាចក្លាហានឆ្លងកាត់គ្រប់រឿងដែលអូនជួបប្រទះតែអូនគ្មានភាពក្លាហានទៅស្រលាញ់បងម្តងទៀតនោះទេអូនសុំចាញ់បងហើយMin yoongi