ជំពប់ស្នេហ៍ភរិយាសម្អប់៤៦

834 66 4
                                    

ថ្ងៃបន្ទាប់ នាយល្អិតជីមីននីក៏បានរៀបចំខ្លួនចុះមកក្រោមដើម្បីដើរផ្សារជាមួយនិងម្តាយរបស់ខ្លួនរាល់សប្តាហ៍ម្តងជាពិសេសនេះជាថ្ងៃអាទិត្យបានលោកស្រីមានពេលទំនេរពីការងាររបស់គាត់បែបនេះ ឯនាយតូចចុះមកមិនទាន់ផុតកាំជណ្តើរផងស្រាប់តែឃើញលោកស្រីជាមួយស្វាមីនៅចាំនៅពីមុខកាំជណ្តើតែម្តងប្រហែលជាមានរឿងអីសំខាន់ចង់ប្រាប់ហើយ

< អឺ..អារុណសួស្តីលោកប៉ា អ្ន្នកម៉ាក់ តើព្រឹកនេះខ្ញុំយឺតណាស់មែនទេ?>នាយតូចសួរទៅនាក់ទាំងពីរខ្លាចថាគេរៀបចំខ្លួនយឺតយាវព្រោះព្រឹកនេះក៏រាងក្រក្រោកដែរ

<អត់ទេកូន ម៉ាក់គ្រាន់តែចង់ប្រាប់កូនថាព្រឹកនេះម៉ាក់ Cancel ចោលមិនទៅផ្សារទេ>លោកស្រីតបទៅកូនទាំងភ្ជាប់ស្នាមញញឹមឯអ្នកដែលស្តាប់ឮនោះហើយច្រឹមចិញ្ចឹមឡើង

<ហេតុ .ហេតុទៅអ្នកម៉ាក់?>

<គឺថា ព្រឹកនេះយុនហ្គីគេមករកកូន ម៉ាក់ចង់ឲ្យកូននេះណារៀនបើកចិត្តនៅក្បែរយុនហ្គីម្តងទៀតគឺ~អាចទៅដើរលេងជាមួយនិងបងមួយថ្ងៃបានទេ? គេនៅចាំកូនតាំងពីព្រឹកមកម្ល៉េះណា>ស្លាប់ហើយរាងតូចឮម្តាយនិយាយហើយហាក់ភាំងនឹងសម្តីគាត់ជាខ្លាំង នេះហេតុអីក៏លោកស្រីទទួចសុំគេបែបនេះរឺមួយលោកស្រីដឹងរឿងគេនិងយុនហ្គីអស់ហើយមែនទេ?

<តើថ្ងៃមិញគេបានមកនិយាយអីខ្លះប្រាប់ទៅម៉ាក់>

<មិនលាក់និងកូនទេយុនហ្គីគេបានប្រាប់រឿងរាវមកប៉ានឹងម៉ាក់អស់ហើយ ហើយគេមកលើកនេះដើម្បីសុំឲ្យកូនអភ័យទោសមីននី កូនផ្តល់ឱកាសឱ្យបងម្តងទៅណា>លោកស្រីចាប់ដៃរាងតូចទទួចសុំឲ្យកូនៗត្រូវគ្នាវិញតែកុំមើលមុខជីមមីនឱ្យស្មើធេងតែម្តង

<ខ្ញុំបានអភ័យទោសឲ្យគេរួចហើយតែបើសិនជាម៉ាក់ចង់ឲ្យខ្ញុំវិលត្រឡប់ទៅរកគេវិញ ប្រហែលវាមិនអាចទៅរួចនោះទេ ឲ្យខ្ញុំសុំទោស>ក្រោយរាងតូចនិយាយរួចលោកចននិងភិរិយាមើលមុខគ្នាគាត់មិនចង់បង្ខំកូននោះទេធ្វើម្តេចគាត់មិនអាចស្មានដឹងពីទំហំនៃការឈឺចាប់របស់កូនគាត់បានមានតែបណ្តោយទៅតាមពេលវាលាសិនបុ៉ណ្ណោះ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)Where stories live. Discover now