ជំពប់ស្នេហ៍ភរិយាយសម្អប់៤២

1K 78 11
                                    

2ឆ្នាំកន្លងផុតទៅ
បើនិយាយទៅពេលវាលាពិតជាដើរលឿនណាស់ដល់ថ្នាក់យើងអាចស្មានត្រូវថាមនុស្សយើងពេលខ្លះអាចនិងបំភ្លេចរឿងអតិតកាលដែលអាក្រក់ៗចោលអស់ទៅតាមពេលវាលបាត់ទៅហើយតែបើក្រលេកមកមើលមីន យុនហ្គីវិញ1ឆ្នាំមុននាយបានផ្ទែរតំណែងម្ចាស់ក្រុមហ៊ុនឲ្យទៅណាមជុនដែលជាប្អូនឡើងកាន់កាប់វិញម្តងបើចំណែករូបគេផ្ទាល់ក៏ផ្លាស់មុខរបរមកក្លាយជាម្ចាស់កាសុីនូនិងបើកកំពុងផែសម្រាប់ដឹកជិញ្ជូនទំនិញឲ្យអ្នកជំនួញធំៗវិញព្រមទាំងបើកក្លឹបនៅក្វាងជូមួយទៀតផង ហើយកាលដែលនាយធ្វើបែបនេះគឺដើម្បីតែចង់បំភ្លេចអតិតភរិយារបស់គេដែលធ្លាប់បានចូលមកក្នុងជីវិតគេកាលពី៣ឆ្នាំមុនតែប៉ុណ្ណោះ។

បកមកក្នុងសាច់រឿងយើងវិញ
នៅក្នុងសាល់ប្រជុំរបស់ក្រុមហ៊ុនG-wung របស់លោក វូសាន អ្នកកាសែតបាននាំគ្នាមកចោមរោមពាសពេញនិងដោយសារតែមានវត្តមាន យុនហ្គីជាមួយនិងលោក ចនជាបុរសជើងចាស់ដៃឯកខាងរកសុីជំនួញនៅប្រទេសបារាំងបានមកចុះកិច្ចព្រងព្រាងដាក់ហ៊ុននិងលោកវូសានហើយថែមទាំងចុះកង់ត្រាកំពុងផែរបស់យុនហ្គីជាមួយនិងលោកចនរឿងដឹកជិញ្ជូនទំនិញផ្តាច់មុខទៀតផង ដោយសារតែមានបុគ្គលដែលល្បីទាំង៣រូបនេះហើយទើបអ្នកកាសែតប្រជ្រៀតគ្នារងចាំចង់សម្ភាស់។

+បន្ទាប់ពីកិច្ចសន្ទនាត្រូវបានបញ្ចប់យុនហ្គីនិងលោកចនក៏បានដើរចេញពីសាលប្រជុំមកវិញថែមទាំងនៅឆ្លៀតនិយាយគ្នាលេងបន្តិចបន្តូសិនដោយមើលទៅលោកចនដូចជាពេញចិត្តនិងកម្លោះចាស់របស់យើងដល់ហើយ ហើយថែមទាំងលើកពាក្យសរសើរមកកាន់យុនហ្គីទៀតផង

<ខ្ញុំមិននិកស្មានថាលោកនៅវ័យក្មេងហើយដើរលឿនដល់ជោគជ័យក្នុងវិស័យការងារដល់ថ្នាក់នេះសោះ! នេះបើមានកូនស្រីណាលើកឲ្យមិនស្តាយឡើយហុឹស.ហុឹស>

<បាទ អគុណខ្ញុំអាចនិងនៅស្ទើរបទពិសោធនៅឡើយទេ ប្រហែលខាងមុខនេះនិងអាចសុំចំណេះជំនាញពីលោកដែរហើយ>យុនហ្គី

< ពិតជាបាន~ និយាយចឹងខ្ញុំបានឮមកថានៅចុងខែនេះអ្ន្នកជំនួញធំៗនិងបើកកម្មវិធីចួបជុំគ្នាម្តង នៅឯប្រទេសបារាំងខ្ញុំសង្ឃឹមថានៅថ្ងៃនោះនិងបានឃើញលោកនៅទីនោះដែរណា៎លោកយុនហ្គី>លោកចននិយាយទាំងលើដៃអង្អេលស្មានាយក្រាស់បែបជាកាស្នើរសុំឲ្យនាយទៅចូលរួមពិធីនិងគេដែរនៅថ្ងៃនោះ

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)Where stories live. Discover now