ភាគទី07

1K 34 1
                                    

🔥🔞Obsessed Of Love🔞🔥
ភាគទី07 : សង្សារចាស់

__________________________________________

> ម៉ាត K.P.V <

ថេយ៉ុងឈរធ្វើការងាររបស់ខ្លួនបណ្តើរនឹកគិតពីរឿងដែលទើបតែកើតឡើងចំពោះខ្លួនមិញៗនេះបណ្តើរទាំងអារម្មណ៍វិលវល់នៅក្នុងចិត្តជាខ្លាំង មិននឹកស្មានថាអាល្អិតចនជុងហ្គុកមួយនោះប្រហើនហ៊ានមកថើបខ្លួនយ៉ាងស្រស់ៗទាំងមិនក្រែងចិត្តបែបនេះ មើលចុះ!ខ្លួននៅជាអានីតិជននៅឡើយទេប៉ុន្តែក្លាហានសាហាវ មិនត្រឹមតែហ៊ានថើបគេនោះទេ ថែមទាំងចង់ល្បួងលួងលោម បបួលខ្លួនអោយធ្វើរឿងដែលមនុស្សធំគេចំណាមធ្វើជាមួយគ្នាជាមួយគ្នាទៀត (រឿងអីហូវ??) គិតចុះគិតឡើងថេយ៉ុងក៏ក្រវីក្បាលទៅវិញទៅមកលឿនៗបែបចង់បំភ្លេចរឿងមុននេះអោយចេញពីខួរក្បាលរបស់គេអោយបាត់ៗ ប៉ុន្តែគេកាន់តែចង់បំភ្លេច គេក៏កាន់តែចងចាំរឹតតែច្បាស់ដូចគ្នា ពុទ្ធអើយ!នាយមិនគួរអោយក្មេងអានីតិជនមកល្បួងស្នេហ៍បែបនេះបានទាល់តែ លឺដល់ណាខ្មាស់គេដល់ហ្នឹង។

« ន៎ែកាថេយ៍!ភ្ញៀវមកឈរចាំអោយឯងគិតលុយយូរហើយ ពេលណាបានឯងមកគិតអោយគេហ្អាស? ភ្លឹកនោះភ្លឹកដល់ហើយក្មេងនេះ » ហុងជុន ដើរមកទះស្មាថេយ៉ុងមួយដៃបន្ទាប់ពីបានឃើញថាគេឈរភ្លឹកមិនគិតលុយអោយភ្ញៀវបែបនេះ រួចក៏រអ៊ូរទាំតែម្នាក់ឯងតិចៗ ទាំងងឿងឆ្ងល់ថាហេតុអ្វីបានជាមួយរយៈនេះថេយ៉ុងចេះតែភ្លឹកភ្លាំងរហូតអញ្ចឹង? តើគេមានរឿងអ្វីលាក់បាំងនឹងខ្លួនដែលជាមិត្តមែនទេ? ចាំមើលណាតែហ៊ានកុហកលាក់បាំងនឹងខ្លួនពិតមែន គេប្រាកដជាខឹងថេយ៉ុងអោយដាច់ក្បាលដាច់កន្ទុយហើយ។

« អើ!ដឹងហើយៗ កុំរហូតច្រើនពេកអាមិត្តសម្អុយ » ថេយ៉ុង ងាកមកសម្លក់ហុងជុនថ្លែរបន្ទាប់ពីទទួលបានមួយបាតដៃចំស្មារបស់ខ្លួនចំៗបែបនេះ គេក៏ចេះឈឺដែរណា រៀនលេងថ្នមដៃជាមួយគេបន្តិចខ្លះទៅក៏ល្អដែរបើចង់អោយមិត្តម្នាក់នេះរស់នៅរហូតដល់ចាស់កោងខ្នងដូចគេដូចឯងបាន។ ក្រោយពីថេយ៉ុងដឹងខ្លួនពីភ្លឹកវិញហើយ ហុងជុនក៏ញាក់ស្មាធ្វើហ្ហៃៗហាក់បីដូចជាមិនខ្វល់ទាល់តែសោះ រួចគេក៏ដើរចេញទៅធ្វើការងាររបស់ខ្លួនបាត់ទៅ។ រីឯថេយ៉ុងវិញក្រោយឃើញបែបនេះគេក៏មិនខ្វល់ច្រើនទៀតដែរ គេក៏បែរមកចាប់អារម្មណ៍នឹងការងាររបស់ខ្លួនវិញ ប៉ុន្តែបន្ទាប់ពីខ្លួនបានងាកមុខមកមើលមុខភ្ញៀវដែលកំពុងតែឈរចាំអោយខ្លួនគិតលុយនោះហើយ ក៏ធ្វើអោយគេភ្លាំងភ្លឹកម្តងទៀតដោយស្មានមិនត្រូវ÷

🔥🔞Obsessed Of Love🔞🔥[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now