ភាគទី21

632 23 0
                                    

🔥🔞Obsessed Of Love🔞🔥
ភាគទី21 : កុំបន្ទោសថាយើងឃោរឃៅ
__________________________________________

   > ក្រុមហ៊ុនចនគ្រុប <

   ក្រោយពីនិយាយការងារជាមួយយុនហ្គីចប់រួចរាល់ហើយសព្វគ្រប់អស់ហើយ ជុងហ្គុកក៏បានធ្វើដំណើរមកក្រុមហ៊ុនរបស់ខ្លួនភ្លាមៗដើម្បីចាត់រឿងរឿងមួយចំនួនអោយហើយអស់ក្នុងថ្ងៃនេះព្រោះតែគេជាមនុស្សដែលមិនចូលចិត្តការរងចាំនោះទេ គិតអ្វី ចង់ធើ្វអី ចង់បានអ្វី គឺគេធ្វើបែបនោះភ្លាមៗតែម្តង។

« សូមគោរពលោកអគ្គនាយក » គ្រាន់តែដើរចូលមកដល់ខាងក្នុងក្រុមហ៊ុនភ្លាមបុគ្គលិកទាំងអស់គ្នាក៏អោនគោរពនាយ90°ចាត់ទុកជាសុជីវធម៍។ រីឯនាយវិញក៏បានតែក្រហឹមនៅដើមក.បន្តិចទុកជាការទទួលដឹងលឺរួចក៏អោយបុគ្គលិករបស់ខ្លួនទៅធ្វើការបន្តទៀតទៅ។ រីឯនាយវិញក៏ដើរសម្តៅមកកាន់ការិយាល័យផ្ទាល់ខ្លួនរបស់នាយ។

   // តុក៎ៗ //

« ចូលមក » គ្រាន់តែដាក់ខ្លួនអង្គុយមិនទាន់បានប៉ុន្មានវិនាទីផងក៏ស្រាប់តែមាននរណាម្នាក់មកគោះទ្វារបន្ទប់របស់ខ្លួនទើបនាយស្រដីប្រាប់អោយចូលមកទាំងកែវភ្នែកនឹងដៃរបស់ខ្លួនកំពុងតែរើរកមើលឯកសារណាដែលសំខាន់ៗទុកសម្រាប់ស៉ីញេ៉អោយរួចរាល់កុំអោយទុកយូរខ្លាចគរដូចភ្នំ។

« លោកអគ្គនាយកចន នេះជាឯកសារដែលត្រូវស៉ីញ៉េណាចា៎ស » លេខារូបស្រស់ សាន់ ស៊ូមី ដើរកាច់រាងដូចមកដើរម៉ូដែលចូលមករកនាយក្រាស់ដោយមានស្នាមញញឹមយ៉ាងស្រស់បែបចង់ទាក់ទាញចិត្តនាយកម្លោះអោយឈ្លក់វង្វេងនឹងសម្រស់របស់នាង។

« ទុកត្រង់នឹងហើយចេញទៅវិញទៅ » មាត់និយាយប្រាប់នាងក៏ពិតមែនប៉ុន្តែដៃវិញគិតតែពីស៉ីញ៉េឯកសារផ្សេងៗទៀតចំណែកឯភ្នែករបស់នាយវិញមិនបានសម្លឹងមើលមុខរបស់នាងក្រមុំសូម្បីតែបន្តិចដែលធ្វើអោយនាងឆេះឆួលក្នុងចិត្តមិនស្ទើរទេ។

« លោកអគ្គនាយកត្រូវការអ្នកម៉ាស្សាសរសៃរអោយទេចា៎ស គឺខ្ញុំខ្លាចលោកអគ្គនាយកចុករោយស្មានឹងណា » ស៊ូមី ប្រលេះឡេវអាវ2គ្រាប់ខាងលើបញ្ចេញដើមទ្រូងធំៗដូចប៉េតប៉ោងសប់ខ្យល់របស់នាងដើម្បីទាក់ទាញអោយជុងហ្គុកងាកមកសម្លឹងមើលមុខរបស់នាងខ្លះ ព្រោះនាងចាប់អារម្មណ៍អគ្គនាយករបស់នាងមកជាយូរហើយប៉ុន្តែគ្រាន់តែថានាងមិនសូវជាបាននិយាយជាមួយនាយនោះទេមកដល់ពេលនេះនាងមានឪកាសហើយនាងត្រូវតែចាប់វាអោយជាប់។

🔥🔞Obsessed Of Love🔞🔥[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now