ភាគទី29

611 32 0
                                    

🔥🔞Obsessed Of Love🔞🔥
ភាគទី29 : អាណិតដល់ហើយណ៎...បើកាមីនត្រឹមជាក្មេងប្រុសម្នាក់ដែលពូយុនមិនស្រឡាញ់
__________________________________________

   នៅខាងក្រោយវិមានចនមានសួនច្បារផ្កាគ្រប់ប្រទេសជាច្រើនដាំដុះនៅព័ទ្ធជុំវិញបរិវេណផ្ទះតូចមួយខ្នងយ៉ាងស្រស់ស្អាតដែលពេលនេះប្រពន្ធម្ចាស់ផ្ទះមួយខ្នងនេះកំពុងតែអង្គុយនិយាយខ្សឹបខ្សៀវៗពីអ្វីតែម្នាក់ឯងខ្លះក៏មិនដឹងលឺសូរតែជិបជុប៎។

« ស្រឡាញ់-មិនស្រឡាញ់ ស្រឡាញ់-មិនស្រឡាញ់ៗៗៗៗ ស្រឡាញ់...ពុទ្ធោអើយ!!! តើគេស្រឡាញ់យើងឬមិនស្រឡាញ់អោយប្រាកដទៅនេះ ហើយហេតុអីបានជាគេមិនដឹងថាយើងកំពុងតែខឹងគេដូច្នេះទៅវិញ?! » ថេយ៉ុង យកផ្កាកុលាបពណ៌ក្រហមស្រស់ដូចឈាមក្រហមឆ្អិនឆ្អៅមួយទងមកអង្គុយបកស្រទាប់របស់វាចេញម្តងមួយៗដោយរាប់ពាក្យស្រឡាញ់-មិនស្រឡាញ់រហូតទាល់តែចប់អស់ដល់ពាក្យស្រឡាញ់ តែថេយ៉ុងក៏នៅតែមិនស្រណុកចិត្តខំប្រឹងសួរខ្លួនឯងម្តងហើយម្តងទៀតទាំងតប់ប្រមល់ក្នុងចិត្តតែម្នាក់ឯង។

« ឃ្លានដល់ហើយនៀក៎! » អង្គុយរអ៊ូរទាំរង៉ូវៗតែម្នាក់ឯងសុខៗ ថេយ៉ុងក៏ស្រាប់តែមានអារម្មណ៍ថាឃ្លានឡើងមកយ៉ាងចម្លែក រួចក៏ដកទូរស័ព្ទមកបម្រុងនឹងខលទៅប្រាប់ជុងហ្គុកអោយទិញរបស់ញ៉ាំអោយខ្លួនតាមទម្លាប់តែក៏ត្រូវបញ្ឈប់សកម្មភាពវិញភ្លាមៗនៅពេលដែលនឹកឃើញថាខ្លួនកំពុងតែខឹងគេ។

« អររ!ពិតមែនហើយ ខលទៅកេតអោយប្រាប់ជុងជំនួសយើងវិញក៏បាន ឯងឆ្លាតដល់ហើយ គីម ថេយ៉ុង អើយ ហិហិ » គិតរួច ថេយ៉ុងក៏ដកទូរស័ព្ទយកមកចុចខលទៅកាន់កេតភ្លាមៗតែម្តងព្រោះពេលនេះកំពុងឃ្លានស្រាប់ផងបើខ្លួនបានគិតឃើញគំនិតល្អបែបនេះទៅហើយមិនទុកចោលយូរឱ្យវាផ្អូមជូរហួញប្រើការណ៍លែងកើតនោះទេ។

   // ទឺង៎ៗ //

« អាឡូកេត »

< បាទអ្នកប្រុសតូច មានការអ្វីមែនទេទាន? >

« ចៅហ្វាយឯងនៅទីនោះដែរទេ? » មិនត្រឹមតែមិនឆ្លើយសំណួររបស់កេតទេនៅឆ្លៀតសួរបក សួរនាំរកអ្នកជាប្តីរបស់ខ្លួនទៀត ក្រែងមិញនឹងចែថេយ៍ឯងកំពុងខឹងបងហ្គុកហ្ហៃ ហួចម៉េចឥឡូវនឹងមកសួររកគេវិញចឹងហ៎ាស??

🔥🔞Obsessed Of Love🔞🔥[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now