ភាគទី11

880 27 1
                                    

🔥🔞Obsessed Of Love🔞🔥
ភាគទី11 : លក្ខខណ្ឌ

__________________________________________

#SKIP ភ្លេចៗខ្លួនពេលនេះពួកគេរស់នៅជាមួយគ្នាមកជាង3ខែដែរហើយ ហើយក្នុងរយៈពេលជាង3ខែមកនេះពួកគេបានធ្វើរឿងអ្វីផ្សេងៗជាច្រើនជាមួយគ្នា ព្យាយាមបង្កើតអនុស្សាវរីយ៍ជាមួយគ្នាអោយច្រើនៗតាមដែលអាចធ្វើទៅបាន។ រយៈពេលមួយរយៈខ្លីកន្លងមកនេះពួកគេជួបអស់ហើយទាំងរឿងសប្បាយចិត្ត រីករាយ សេចក្តីសុខ ពិបាកចិត្ត កើតទុក្ខ ប៉ុន្តែទោះបីជាពួកគេជួបរឿងអ្វីក៏ដោយក៏ពួកគេនៅតែបន្តរួមរស់ជាមួយគ្នា អធ្យាស្រ័យអោយគ្នា ទោះបីជាពេលខ្លះមាននរណានិយាយថាម្នាក់នៅបែបនេះម្នាក់នោះបែបនោះក៏ដោយក៏ពួកគេមិនខ្វល់ដែរ ពួកគេខ្វល់តែអារម្មណ៍របស់ពួកគេទាំងពីរនោះទេ។

ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកទើបជុងហ្គុកទទូចថេយ៉ុងអោយជូនគេមកដើរលេងដោយខានពុំបាន។ ពួកគេនាំគ្នាទៅលេងនៅឯសួនកម្សាន្តមួយកន្លែងដែលល្បីឈ្មោះនៅក្នុងទីក្រុងសេអ៊ូល ពួកគេនាំគ្នាលេងឧបករណ៍ក្មេងៗលេងជាច្រើន មានដូចជា សេះវិល កន្ត្រកវិល ឡានបុកគ្នា ទាលើទឹក គប់ប៉េងប៉ោង ហើយចុងក្រោយបង្អស់នោះគឺ ផ្ទះខ្មោច‼️

« បងគិតថាកុំចូលទៅល្អជាងហ្អៃ ពួកយើងក៏លេងមកច្រើនដែរហើយ ណាមួយពេលនេះបងក៏កំពុងតែឃ្លានហើយដែរ » ថេយ៉ុង ធ្វើខ្លួនអេះអុញៗដូចជាចង់ចូលទៅបន្តិចអត់បន្តិចម៉េចទេ ទើបព្យាយាមនិយាយរកឡេះថាឃ្លានដើម្បីកុំអោយជុងហ្គុកបបួលគេចូលលេងផ្ទះខ្មោចមួយនេះដោយទឹកមុខស្អុយប៉ែរតែក៏ព្យាយាមធ្វើកាយវិការបែបខ្ជីខ្ជូតៗអោយគេទន់ចិត្ត ប៉ុន្តែមើលទៅប្រហែលជាមិនអាចបដិសេធបាននោះទេបើសិនជាជុងហ្គុកចង់ចូលលេងទៅហើយហ្នឹង។

« ចាំចេញពីលេងផ្ទះខ្មោចហើយសឹមទៅញ៉ាំអីតែម្តងក៏បានដែរ ណាមួយក៏មកដល់ខាងមុខវាហើយបើមិនបានចូលលេងស្តាយស្លាប់ហើយ » ជុងហ្គុក ធ្វើមុខស្អុយៗដាក់វិញព្រមទាំងចាប់ក្រវីដៃថេយ៉ុងទៅវិញទៅមកស្រាលៗបែបសុំអង្វរអោយគេចូលលេងផ្ទះខ្មោចជាមួយខ្លួន មិនមែនគេមិនដឹងថាថេយ៉ុងខ្លាចខ្មោចកម្រិតណានោះទេ ប៉ុន្តែគេមានអ្វីប្លែកៗសម្រាប់អោយថេយ៉ុងទៅវិញទេទើបត្រូវជាង ដូច្នេះហើយទើបគេបង្ខំចិត្តបបួលថេយ៉ុងអោយចូលទៅកន្លែងដែលគេខ្លាចខ្លាំងបំផុតនៅក្នុងជីវិត។ ( ហួច៎អោយអីនៅក្នុងផ្ទះខ្មោចនឹងហ្អាសបងហ្គុក🗿? )

🔥🔞Obsessed Of Love🔞🔥[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now