ភាគទី24

565 30 0
                                    

🔥🔞Obsessed Of Love🔞🔥
ភាគទី24 : បងតែងតែបែបនេះ.....
__________________________________________

   គ្រាន់តែចប់ការប្រកួតភ្លាម ជុងហ្គុកក៏នាំថេយ៉ុងត្រឡប់មកផ្ទះវិញភ្លាមៗតែម្តងដើម្បីដាក់ទោសក្មេងក្បាលរឹងដែលហ៊ានទៅកន្លែងគ្រោះថ្នាក់ទាំងអស់នេះ រីឯអាម្នាក់នោះវិញត្រូវបានកេននាំទៅបន្ទប់ក្រោមដីបាត់ទៅហើយជាមួយនឹងគ្នីគ្នារបស់ពួកគេ។

   ក្រោយចាត់ចែងរឿងរ៉ាវដែលធ្វើអោយទើសចិត្តរបស់គេរួចរាល់អស់ហើយ ជុងហ្គុកក៏មកគេងមើលថេយ៉ុងដែលកំពុងតែគេងលង់លក់សន្លប់ស្តូកស្តឹងមិនដឹងខ្លួនដោយសារតែការដាក់ទោសហួសកម្រិតរបស់នាយក្រាស់មុននេះឯង។ នាយក្រាស់យកដៃមាំទាំរបស់ខ្លួនអូសទៅអូសមកស្រាលៗនៅលើរាងកាយតូចដែលមានសុទ្ធតែស្នាមស្នេហ៍ដែលនាយទើបតែបានបោះត្រាមុននេះរួច។

« ហេតុអីក៏តែងតែមានគេចង់មកដណ្តើមអូនចេញពីបងបែបនេះ? ហេតុអី? អូ៎!ប្រហែលមកពីអូនស្រស់ស្អាតពេកបែបនេះមែនទេ? បើអញ្ចឹងមែនបងគួរតែធ្វើយ៉ាងណាល្អទៅថេយ៍? » ជុងហ្គុក ស្រដីឡើងមកតែម្នាក់ឯងដោយសម្លេងស្រាលៗ ស្តាប់លឺហើយមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងមួយរំពេច។

« បងគួរតែឃុំអូនអោយនៅតែក្នុងបន្ទប់តើល្អដែរទេ? ឬមួយក៏...បងគួរតែកាត់អវយវៈរបស់អូនចោលខ្លះដើម្បីកុំអោយអូនអាចចាកចេញពីបងបាន? » មាត់និយាយពោរពេញទៅដោយពាក្យប្លែកៗជាច្រើន រីឯដៃវិញក៏កំពុងតែអូសទៅអូសមកនៅតំបន់ដែលគេកំពុងតែនិយាយរៀបគម្រោងអាក្រក់តែម្នាក់ឯងនោះ។ នាយមិនគិតថាវាអាត្មានិយមពេកទេឬដែលធ្វើបែបនេះ? ហេតុតែមិនចង់អោយមានអ្នកមកដណ្តើមយកនាយតូចចេញពីនាយ ទើបនាយធ្វើបែបនេះ?

« ហ្ហឹម៎!បងមិនដាច់ចិត្តកាត់អវយវៈរបស់អូនទាល់តែសោះ អញ្ចឹងបងមានតែវិធីមួយនេះទេដែលជាជម្រើសមួយដ៏ល្អបំផុតនោះ » និយាយរួច ជុងហ្គុកក៏ដើរទៅបើកកិរតុយកច្រវ៉ាក់មួយដ៏ធំនឹងវែងអន្លាយមួយនោះចេញមក រួចក៏អូសវាសម្តៅមករកថេយ៉ុងដោយស្នាមញញឹមដូចពពួកមនុស្សរោគចិត្តតាមទម្លាប់របស់គេ។ រួចនាយក្រាស់ក៏ដាក់ច្រវ៉ាក់ចងជាប់ជើងរបស់នាយតូចដោយកម្លាំងដៃស្រាលៗព្រោះតែខ្លាចវានឹងកកិតជាមួយស្បែកទន់រលោងរបស់ម្ចាស់ចិត្តរបស់ខ្លួន។

🔥🔞Obsessed Of Love🔞🔥[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞✅]Where stories live. Discover now