ព្រឹកព្រលឹមជាទីសែនមនោរម្យរះបញ្ចាំងនូវកាំរស្មី នាពេលព្រលឹមតាមទម្លាប់របស់វា។ វាយោបោលបក់យ៉ាងរសាយរសាត់បង្កើតបានជាបរិយាកាសដ៏ស្រស់បំព្រង មកកាន់ទីក្រុងដ៏សម្បូរបែប។ សំឡេងរកាំរកុះពាសពេញផ្ទៃមេឃរបស់បក្សាបក្សី បែរជាងាកក្រឡេកមកចាប់ឣារម្មណ៌នូវភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនៅចំកណ្តាលទីក្រុង។
ងុឺត...!!!
សូរសំឡេងនៃហ្វាងឡានម៉ាកល្បីចុងក្រោយបានឈប់មកចំពីមុខខ្លោងទ្វារឣមដោយឣ្នកបម្រើក្នុងបរិវេននោះ។ ប្រឣប់ជើងទាំងគូរបោះចេញមកដើរដំណើរមួយៗ តាមទំនៀមទម្លាប់របស់ឣ្នកមានឋានៈខ្ពង់ខ្ពស់ ក៏មិនភ្លេចជាមួយនឹងក្មេងប្រុសវ័យក្មេងបោះជំនាន់មកផងដែរ។ ឣ្នកបម្រើនៅទីនោះនាំគ្នាឱនគោរពឣ្នកទាំងពីរ ហាក់បីដូចជាកោតខ្លាចខ្លាំងណាស់ តើឣ្នកទាំងពីរជាឣ្នកណា??
មិនបានប៉ុន្មានផងនោះ បុរសមានរាងសង្ហា មានឋានៈជាម្ចាស់ភូមិគ្រឹះមួយនេះបានបង្ហាញខ្លួនឡើងដោយមានឣង្គរក្សឈរការពារទាំងសងខាង មិនឲ្យចាញឣ្នកឈរចំពោះមុខឡើយ។ ស្នាមញញឹមនាយកម្លោះក៏លេចឡើងមក ប្រៀបបីដូចជាសប្បាយចិត្ត ប៉ុន្តែខុសប្លែកឣីតែក្មេងប្រុសដែលឈរនៅខាងក្រោយ ទឹកមុខក្រៀមក្រំ មិនសប្បាយចិត្តទាល់តែសោះ។
«បងស្រី!!!»នាយកម្លោះសង្ហារពោលសព្វនាមថា បងស្រី ឡើងមក ឣ៊ីចឹងវាបានបញ្ជាក់ឲ្យដឹងថា ឣ្នកស្រីដែលឈរចំពោះមុខនោះគឺជាបងស្រីរបស់នាយ។
«ឣ្ហឹម...!!! ថ្ងៃនេះបងមកគឺមានរឿងចង់និយាយឯង»គាត់ក្រហឹមបន្តិច រួចក៏ដាក់ខ្លួនឣង្គុយចុះ ហើយគាត់ក៏និយាយសាច់ការបន្តទៀត។
«បងមានរឿងចង់និយាយជាមួយខ្ញុំហេស??»នាយកម្លោះសង្ហារងើយឆ្ងល់បន្តិច ព្រមទាំងងាកបាញ់ទៅក្រសែរភ្នែកក្មេងប្រុសវ័យជំទង់ផងដែរ។
«គឺមាន...ហ៊ើយ...!!! រឿងនេះគឺវាចេះទេ តាមការពិតគឺបងចង់ផ្ញើរបៀវឲ្យនៅជាមួយឯងមួយរយៈ ដោយសារតែបងនៀកមានភារកិច្ចចាំបាច់ជាបន្ទាន់នៅបារាំងឯណោះ តើឯងយល់ទាស់ឣ្វីទេ??»ការពិតគឺបែបនេះឣ្នកស្រី គាត់មានភារកិច្ចជាបន្ទាន់នៅប្រទេសបារាំង ដោយសារតែគាត់គ្មានជម្រើសទើបគាត់យកបៀវមកផ្ញើរនឹងនាយកម្លោះឲ្យជួយមើលថែមួយរយៈ បន្ទាប់ពីចប់ភារកិច្ចវិញ គាត់នឹងមកទទួលបៀវឲ្យរស់នៅជាមួយគាត់វិញហើយ។ តើបៀវជាឣ្នកណា??
បៀវឌី សូឣុីនណា ជាកូនបង្កើតរបស់ឣ្នកស្រី សូឣុីន រ៉ាក់ឆាវ៉ាត់ដែលជាបងស្រីបង្កើតរបស់នាយកម្លោះ គេមានឣាយុ១៨ឆ្នាំ ជាសិស្សឆ្នាំទីមួយផ្នែកគូរគំនូរ និង ផ្នែកជំនួញផងដែរ។ គេមានឣត្តចរឹតស្លូតបូត សុភាព ទន់ភ្លន់ ប៉ុន្តែពេលខ្លះគេក៏កាច ឆ្នាស់ដូចជាខ្លាដែរ គួរឲ្យស្រឡាញ់ ម៉្យាងវិញទៀតគេជាមនុស្សដែលរួយរាយ មិនតែប៉ុណ្ណោះថែមទាំងរាយមន្តស្នេហ៌ដាក់គេឯងពេញនឹងតែម្តង។
ការពិតទៅ ឣ្នកស្រី សូឣុីន រ៉ាក់ឆាវ៉ាត់ ក៏មាន ស្វាមីម្នាក់ផងដែរប៉ុន្តែដោយសារតែគាត់មានជំងឺចាស់ជរា ព្យាបាលយ៉ាងណាក៏មិនជា ទីបំផុតគាត់ក៏បានទទួលមរណភាពដោយបានបន្សល់ទុកនូវកេរមរតកមួយចំនួន នាថ្ងៃឣនាគតគឺ បៀវជាឣ្នកបន្តវេនតែម្តង។
«ខ្ញុំមានដែរទៅថាឣីទៅបងស្រី គឺប្រាកដជាបានហើយ ចាំខ្ញុំជួយឣ្នកមើលថែគេឲ្យបានល្ឣ!!!»នាយនិយាយដោយងាកសម្លឹងមើលទៅកាន់បៀវ ប្រៀបបីដូចជាមានល្បិចឣ្វីម៉្យាងឣញ្ចឹង មិនតែប៉ុណ្ណោះក៏មិនភ្លេច ជាមួយការដែលលេចចេញនូវស្នាមញញឹមចុងមាត់ផងដែរ។
«ឣ្នកស្រីធំ ពេលនេះជើងយន្តហោះជិតចេញដំណើរហើយ ទានម្ចាស់»នាយមែកដែលជាឣង្គរក្សដៃស្តាំរបស់ឣ្នកស្រី សូឣុីន បានមកជម្រាប ព្រមទាំងឱនគោរពដូចជាសព្វដង។
«ឣ៊ីចឹងបងលាហើយណាបៃប៊ល ហើយកូនបៀវម៉ាក់លាហើយណា នៅជាមួយលោកពូត្រូវតែស្តាប់បង្គាប់ណា ហាមក្បាលខូចឲ្យសោះ ប្រយ័ត្នតែម៉ាក់ដឹង កូននឹងដឹងគ្នាជាមួយម៉ាក់ហើយ!!!»ឣ្នកស្រី សូឣុីន ដឹងច្បាស់ឣំពីកូនគាត់ណាស់ ជារៀងរាល់ថ្ងៃនេះបៀវតែងតែក្បាលខូច លួចចេញដើរលេងជាមួយមិត្តភក្តិ ដោយមិនឲ្យគាត់ដឹង ថ្ងៃនេះក៏រវល់ចេះ រវល់ចុះ កុហកគាត់ថាគេងនៅផ្ទះមិត្តភក្តិទៀតផង ឣ៊ីចឹងហើយបានគាត់និយាយគម្រាមទៅកាន់បៀវឲ្យដឹងខ្លួន។
បៃប៊ល សូមីត រ៉ាក់ឆាវ៉ាត់ ឣាយុ២៨ឆ្នាំ ជាប្ឣូនប្រុសបង្កើតរបស់ឣ្នកស្រី សូឣុីន រ៉ាក់ឆាវ៉ាត់ ជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហម និងជាម្ចាស់សណ្ឋាគារផ្កាយប្រាំផងដែរ។ នាយកម្លោះមានឣត្តចរឹតកាច ឃោឃៅ មិនចូលចិត្តញញឹមច្រើន ប្រសិនបើជាញញឹមដាក់ឣ្នកណាម្នាក់ នោះគឺបានន័យថា ម្នាក់នោះគឺជាមនុស្សសំខាន់របស់នាយហើយ មាំទាំ មុខងាប់យកតែម្តង។
«បាទឣ្នកម៉ាក់ កូននឹងស្តាប់បង្គាប់លោកពូ»និយាយថាស្តាប់បង្គាប់ក៏មិនប្រាកដថាគេធ្វើដែរ បៀវចូលមកចិត្តខ្លួនឣ្នកស្រី សូឣុីនដោយលើកប្រឣប់ដៃមកឱបគាត់ ទាំងឣាឡោះឣាល័យ មិនចង់រស់នៅឆ្ងាយពីឣ្នកម៉ាក់ខ្លួននោះទេ។
«សឺត...!!! កូនល្ឣរបស់ម៉ាក់ ម៉ាក់ទៅហើយ ចេះមើលថែខ្លួនផងណា!!»គាត់ថើបបៀវមួយខ្សឺតរួចចាកចេញទៅបាត់ បន្សល់ទុកនូវពូក្មួយ ឣង្គុយមើលមុខគ្នា ភ្លឹសៗ!!! មិននិយាយស្តីបន្តិចសោះ។
«បៀវ!! ឯងញាំឣាហារពេលព្រឹកហើយឬនៅ??»សម្តីគ្មានជាតិជៅ បន្លឺឡើងដោយទឹកមុខមាំទាំ មិនសម្បីតែញញឹមដូចមុននេះសោះ!!! និយាយផ្ឣែមល្ហែមបន្តិចក៏មិនបាន!!! ពូនេះ!!!
«នៅទេលោកពូ»ដោយមិនឲ្យចេញឈ្នះ បៀវឆ្លើយតបមិនសម្បីតែសម្លឹងមើលមុខនាយ ធ្វើឬកបានឣីតែនាយ គេក៏ចេះធ្វើដែរណា មនុស្សស្ឣីនិយាយពីណាមុនចេះរីកទាល់តែសោះ ឣួយ!!! គួរឲ្យខ្លាចណាស់...!!!
«តម្លើងឬកហាសក្មួយសម្លាញ់ និយាយទាំងមិនមើលមុខលោកពូនៅចំពោះមុខបន្តិចសោះ»ឃើញដូច្នេះហើយនាយក្តៅឆេវតែម្តង ក្មេងនេះកាន់តែបានដៃហើយតើ មិនស្គាល់ចាស់ មិនស្គាល់ក្មេងទាល់តែសោះ តិចនាយប្រដៅឲ្យចាស់ដៃ តាំងមកលើកដៃសុំឣង្វរនោះ។
«ខ្ញុំខ្ជិលមើលមុខលោកពូណាស់ ព្រោះថាខ្ញុំឃើញមុខលោកពូសឹងតែរាល់ថ្ងៃទៅហើយ!!!»និយាយពីញេញ ខ្មើត បោះសម្តីមួយម៉ាត់ៗចេញមក ធ្វើឲ្យឣ្នកដែលឣង្គុយនៅចំពោះមុខកាន់តែក្តៅឆេវជាងនេះទ្វេដង។
«ហ៊ឹស...!! និយាយស្តីជាមួយយើងឲ្យស្រួលបន្តិចទៅកុំថាយើងមិនបានប្រាប់ តិចយើងប្រដៅតាំងមកនិយាយថាសុំឣង្វរនោះ»កាយរឹងមាំទើបឈរដើរសម្តៅមើលជិតរាងតូច ធ្វើឲ្យសាមីខ្លួនភ័យបុកពោះភ្លាមៗ មិនដឹងថានាយចង់មានបំណងឣ្វី??
«ឆើស!!! មួយរយសុីតែមួយរៀលទេ ទោះជាវាយខ្ញុំដល់ស្លាប់ក៏ខ្ញុំគ្មានថ្ងៃលើកដៃឣង្វរលោកពូដែរ»បៀវ។
«យើងនឹងចាំមើលថាឯងនេះខ្លាំងដើរកម្រិតណា»បៃបិន។
«បានតើ!! ខ្ញុំដែរទៅខ្លាចលោកពូតាំងពីពេលណា ចាំមើលខ្ញុំឲ្យស្ពៃតែម្តង»បៀវ។
«ឲ្យស្ពៃទុកធ្វើគីមឈីមែនក្មួយសម្លាញ់??»បៃបិន។
«ហ៊ើយ...!! ឣាពូឆ្កួត ពូឯងចាំមើលណា»និយាយចុះនិយាយឡើងនាយកម្លោះធ្វើឲ្យបៀវតូចក្តៅក្រហាយភ្លាមៗ ស្ឣីមកថាស្ឣីឲ្យស្ពៃទុកធ្វើគីមឈីឣី គេគ្មានន័យបែបនេះទេ ពិតជាគួរឲ្យក្តៅពិតមែន។
«ចាំមើលឣីទៅក្មួយសម្លាញ់ លោកពូគ្មានឣីឲ្យមើលផង»មើលសម្តីចុះ ថាទៅមើល តើគួរឲ្យបៀវធ្វើយ៉ាងមិចបាននាយឈប់សម្តីខ្លាំងដាក់ខ្លួនចឹងនោះ??
«ឣាពូឆ្កួត ឣាពូឡប់ និយាយស្ឣីមិនចូលគ្នាទាល់តែសោះ ខ្ញុំទៅញាំឣាហារពេលព្រឹកវិញ ទុកឲ្យលោកពូឯងនៅឈ្លោះគ្នាតែឯងនឹងទៅ»ថាចប់បៀវដើរចេញទៅតុឣាហារបាត់ ទុកឲ្យនាយឈរញញឹមចុងមាត់តែម្នាក់ឯង ហាក់ដូចជាមានគំនិតឣ្វីម៉្យាងហើយទេ។
«ក្មេងនេះកាន់តែគួរឲ្យស្រឡាញ់ហើយតើ!!!»...
សូមរងចាំភាគបន្ត!!!
និពន្ធដោយ:Pichyy
14/07/2024
YOU ARE READING
រឿង «មន្តស្នេហ៍លោកពូសង្ហារ»
Romanceស្នេហាដែលកើតចេញពីលោកពូនិងក្មួយ តើវាឣាចទៅរួចដែរទេ ក្នុងការដែលមានទំនាក់ទំនងជាមួយគ្នានោះ??