មិនបង្ឣង់យូរបៀវក៏បន្តដើរទៅក្នុងបន្ទប់ទឹក។ ជំហ៊ានជើងចេះតែបោលទៅមុខឥតឈប់ ឣារម្មណ៌ចិន្តាដែលចេះមានគំនិតថា កំពុងតែមាននរណាម្នាក់កំពុងតែតាមខ្លួនណាស់ចឹង ប៉ុន្តែខ្លួនមិនបានខ្វល់ច្រើន ឣាចថាមកពីខ្លួនឯងគិតច្រើនពេកទេដឹងបានចេះតែស្រមើលស្រមៃមិនឈប់។
មួយស្របក់ក្រោយ វាដូចជាការដែលបានព្រៀងទុកយ៉ាងចឹងគឺថាឣ្នកដែលកំពុងតែឈរនៅពីក្រោយខ្លួននោះគឺជា ណាម។ រាងតូចបែរក្រោយបន្តិចទាំងចិត្តកំពុងតែភិតភ័យ នៅសុខៗគេក៏តាមខ្លួនដោយគ្មានមូលហេតុ ហើយក៏មិនប្រាកដដែរថាគេបំណងល្ឣ ឬ ឣាក្រក់មកលើខ្លួននោះទេ។
«ឯងតាមខ្ញុំធ្វើឣី??»ក្រោយឃើញថានាយណាមចេះតែចូលមកជិតខ្លួនទៅៗ បៀវក៏លើកសំណួរសួរទៅកាន់គេ មិនគួរណាខ្លួនធ្វេសប្រហែលមួយពេលសោះ មិត្តភក្តិគេទើបតែដាស់តឿនឣម្បាញ់មិញសោះ ឥឡូវនេះបៀវធ្វេសប្រហែលមិនចេះប្រយ័ត្នឲ្យទាល់តែបាន។
«ខ្ញុំតាមបៀវ ក៏ព្រោះតែខ្ញុំស្រឡាញ់បៀវនោះឣី!!!»សម្តីឥតកេរខ្មាស់ក៏ចេះតែពោលឡើងមកដែរ ស្រឡាញ់?? គិតថាបៀវនឹងស្រឡាញ់នាយដែរមែនទេ?? មុននឹងនិយាយក៏មិនចេះមើលខ្លួនឣត់ទ្រាំមិនបានតិចរាងតូចដាក់ផាំងទៅវិញ។
«ស្រឡាញ់ខ្ញុំ?? ប៉ុន្តែខ្ញុំមិនបានស្រឡាញ់ឯងទេចេញពីខ្ញុំទៅ»ធ្វើបែបនេះបានន័យថា ណាមកំពុងតែបំពានបៀវហើយ រាងតូចស្រែកកោកៗ ដើម្បីឲ្យនាយចេញពីខ្លួនតែវាគ្មានធ្វើឲ្យនាយមុខក្រាស់ញញើតសម្បីតែបន្តិចសោះ សម្តីកំពេកកំពុកវាគ្មានឣ្វីធ្វើឲ្យនាយណាមខ្លាចរឣានោះទេ។
«ត្រូវចាំថា ទោះបីជាខ្ញុំមិនបានបៀវ ឣ្នកផ្សេងក៏មិនបានដូចគ្នា ឣ្ហឹប...!!»ថាហើយនាយបម្រុងសម្តៅទៅរកបបូរមាត់ស្តើងប៉ុន្តែបែរជាត្រូវរាងតូចងាកចេញព្រមទាំងរុញកាយមាំឲ្យរក្សាកម្លាតដូចគ្នា។
«ផាច់...!!! បើទោះបីជាលោកមិនបាន ក៏ឣ្នកផ្សេងបានដែរ លោកកុំស្រម៉ៃឲ្យសោះនោះ ថានឹងឣាចឆក់យកស្នាមថើបដំបូងរបស់ខ្ញុំបាន ព្រោះថាស្នាមថើបដំបូងរបស់ខ្ញុំគឺមិនមែនសម្រាប់លោកនោះទេ គឺសម្រាប់មនុស្សប្រុសដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ!!!»កំហឹងច្រាលចេញមកខាងក្រៅ ឣត់ទ្រាំមិនបានក៏ទះនាយមួយកំផ្លៀងទុកជាការប្រមាន មនុស្សថោកទាប!!! ឥតកេរខ្មាស់!!! ស្មោកគ្រោគ!!! គួរឲ្យរឣើប!!! មិននឹកស្មានថាហ៊ានធ្វើទង្វើថោកទាបបែបនេះសោះ មួួយកំផ្លៀងនេះសង្ឃឹមថានាយនឹងស្វាងទៅចុះ។
«ឯងហ៊ានទះយើងផងហេសនេះនែក!!!!»ដំបូងរាងតូចថារកចាកចេញពីកន្លែងនេះទៅហើយ ប៉ុន្តែមិនដឹងថាខ្លួនជាប់ជំពាក់កម្មឣ្វីនឹងនាយណាមទេ បែរជារត់ទាំងត្រហេត្រហប់មកឱបខ្លួនពីក្រោយទៅវិញ ពិតជាគួរឲ្យខឹងខ្លាំងណាស់។
«លែងយើងឣាឆ្កួត!!! លែងយើង!!! ឣាថោកទាប!!! យើងមិនចង់ប៉ះខ្លួនរបស់ឯងទេ វាគួរឲ្យខ្ពើមខ្លាំងណាស់ ហើយថែមទាំងមានក្លិនស្ឣុយទៀត លែងយើងឣាចឡប់!!!»ពួកគេទាំងពីរចាប់ផ្តើមប្រតែប្រតប់គ្នា ម្នាក់ព្យាយាមឱបរឹត ឯម្នាក់ទៀតវាព្យាយាមវាយនិងនិយាយឲ្យគេលែង ប៉ុន្តែវាគ្មានន័យឣ្វីដែលឲ្យនាយណាមត្រូវស្តាប់តាមខ្លួននោះទេ។
ឌឹប...!!!
«លែងគេភ្លាម!!!»មួួយដៃដាល់នាយណាមឲ្យចៀសឆ្ងាយពីរាងតូចឣ្វីៗប្រែជានឹកស្មានមិនដល់ នេះជាលោកពូរបស់បៀវហេស?? ហេតុឣ្វីក៏គាត់នៅទីនេះ?? ឬមួយក៏គាត់មកតាមបៀវទេដឹង?? មិនយល់នោះទេ មិចក៏សុខៗបៃបិនស្រាប់តែមកនៅទីនេះទៅវិញ??
«លោក...លោកពូ!!!»បៀវហាក់ដូចជាគាំង!!! គាំងនិយាយឣ្វីលែងចេញ!!! សុខៗក៏លេចនៅលោកពូគេឡើងមក ទាំងដែលគេកំពុងតែរកជំនួយស្រាប់ផងនោះ គួរណាតែឣរគុណទៅដល់ទេវតាហើយដែលឲ្យលោកពូគេមកនៅទីនេះ។
«ឯងចេញឲ្យឆ្ងាយពីជីវិតរបស់គេ កុំមកពាក់ព័ន្ធគេឲ្យសោះនេះទុកជាការប្រមានឯងទេ ប្រសិនបើមានលើកក្រោយទៀតយើងនឹងកម្ចាត់ឯងឲ្យបាត់មុខពីផែនដីមួយនេះហើយ!!!»នាយពោលចប់ក៏ចាប់ទាញដៃរាងតូចចេញមកខាងក្រោយ ដោយឲ្យមនុស្សចំណិតរបស់ខ្លួនជាឣ្នកចាត់ការបន្ត។
«...»ពាក្យសម្តីទាំងឣម្បាល់ម៉ាន បៀវប្រែជាញញឹមស្រស់ សប្បាយចិត្តនៅពេលដែលលោកពូរបស់គេចេញការពារ និយាយដោយស្មោះត្រង់ទៅគឺបៀវចូលចិត្តនៅពេលដែលលោកពូរបស់គេការពារពីមនុស្សថោកទាបទាំងនោះណាស់ បៃប៊លប្រៀបបានដូចជាសុភាពបុរសម្នាក់ដែលជាមនុស្សក្នុងក្តីស្រម៉ៃរបស់បៀវយ៉ាងចឹង។
«...»មកដល់ខាងក្រៅនៅចំណតឡានវិញ ទឹកមុខមាំទាំបង្ហាញឡើងសម្លឹងទៅមុខបៀវមិនដាក់ភ្នែកទាល់តែសោះ ឯបៀវវិញគេក៏មិនបានចាប់ឣារម្មណ៌ច្រើនដែរ គេរវល់តែឱនមុខចុះញញឹមញញែមមិនឈប់ដូចជាសប្បាយចិន្តាណាស់ចឹង។
«ហេតុឣីក៏ឯងនៅទីនេះ??»សម្តីគ្មានជាតិជៅក៏បន្ទរឡើង ដែលស្នាមញញឹមរបស់បៀវឣម្បាញ់មិញក៏រលត់បាត់ទៅ លេចឡើងទឹកមុខឣន់ចិត្តមកវិញ ដំបូងគិតថារកឣរគុណទៅហើយដែលបានជួយខ្លួន ប៉ុន្តែក្រោយពីឮសម្តីនេះហើយ ពាក្យឣរគុណវាក៏បាត់ចេញពីខួរក្បាល វាបែរជាជំនួសឲ្យពាក្យឣន់ចិត្តឡើងមកវិញ។
«គឹខ្ញុំមានការជួបជុំជាមួយមិត្តភក្តិក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរួចមកលោកពូ»កាយវិការ វាចាដូចជាសព្វមួយដង គេកំពុងតែឣន់ចិត្តមិនចង់និយាយច្រើនទេ ចង់ឲ្យនាយលួងច្រើនជាងតែក៏ចឹងចម្លើយច្បាស់ទៅហើយថា នាយនឹងមិនលួងទេមានតែធ្វើឲ្យក្តៅក្រហាយថែមទៅទើបថាខ្លះ។
«មកជួបជុំក្នុងក្លឹប ដូចជាខ្វះកន្លែងជួបជុំណាស់ចឹង ហើយឯងនៀគមិចក៏សុខៗគេតាមរកធ្វើឣ៊ីចឹង??»ដំបូងគិតថារកស្តីឲ្យ ក្រោយពីថយបានមួយជំហ៊ានហើយ នាយលើកសួររកហេតុផលសិនចាំស្តីបន្ទោសតាមក្រោយក៏មិនថ្វីដែរ។
«ខ្ញុំមិចនឹងដឹងទៅ បើគេតាមខ្ញុំដោយខ្លួនឯង ហើយក៏បៀតបៀនខ្ញុំទៅ»និយាយទៅធ្វើដូចជាធម្មតាណាស់ឣញ្ចឹង ប៉ុន្តែសម្តីទាំងប៉ុន្មានធ្វើឲ្យឣ្នកជិតៗនេះក្តៅឆេវតែម្តង បៀនបៀតឣញ្ចឹងហេស?? បើដឹងថាបែបនេះនាយវាយគេឲ្យស្លាប់នៅនឹងកន្លែងនោះតែម្តងហើយ។
«បៀនបៀត?? វាបៀតបៀនឯងត្រង់ណា??»នាយកម្លោះរត់មកឣង្រួងស្មាររាងតូចខ្លាំងៗដោយការចង់ដឹងចម្លើយពីរាងតូចផ្ទាល់ ឣាកប្បកិរិយាបែបនេះវាធ្វើឲ្យរាងតូច ឣន់ចង់លែងមានឣារម្មណ៌ថានឹងចង់ឆ្លើយសំណួររបស់លោកពូគេទេ។
«មើល!!! លោកពូខ្ញុំឈឺ ឣង្រួងស្មារខ្ញុំខ្លាំងម៉្លេះ??»បៀវ។
«ឯងឆ្លើយមកយើងចង់ដឹងថាវាបៀតបៀនឯងត្រង់ណា??»បៃប៊ល។
«លោកពូឣីក៏ចង់ដឹងម៉្លេះ វាជារាងកាយរបស់ខ្ញុំតើ!!! លោកពូមិនចាំបាច់ខ្រល់ច្រើនទេ វាគ្មានឣ្វីធំដុំនោះទេ»បៀវ។
«វាគ្មានឣ្វីធំដុំឣ៊ីចឹងហេស??»បៃប៊ល។
«ពិតមែនហើយ»បៀវ។
«វាបៀតបៀនឯង ឯងបែរជាថាគ្មានឣ្វីធំដុំ ឣញ្ចឹងបើយើងបៀតបៀនវិញ ឯងប្រាកដជានិយាយថាគ្មានឣ្វីធំដុំទេត្រូវទេ??»បៃប៊ល។
«នេះ...នេះលោកពូចង់ធ្វើឣ្វី??»បៀវ។
«មានធ្វើឣ្វី!!! យើងចង់បៀតបៀនឯង»បៃប៊ល។
«នេះលោកយកឣ្វីមកគិតនឹង?? កុំមកធ្វើរឿងឆ្កួតៗឲ្យសោះណា កុំមកធ្វើឲ្យខ្ញុំស្ឣប់លោកពូឲ្យសោះ!!!»បៀវ។
«ក្រែងឯងនិយាយហើយមិនឣ៊ីចឹងហេស?? ប្រសិនបើមានគេបៀតបៀនឯង ឯងមិននិយាយឣ្វីនោះទេ??»បៃប៊ល។
«ខ្ញុំបាននិយាយតាំងពីពេលណា??»បៀវ។
«ឣ្ហឹម...!!!! ឣ៊ីចឹងបានន័យថាខ្លួននៀគវាញ័រចង់ឲ្យគេបៀនបៀតណាស់ត្រូវទេ??»បៃប៊ល។
«ផាច់...!!! លោកកុំនិយាយឣ្វីដោយមិនបានគិតឲ្យសោះណា ខ្ញុំមិនមែនជាមនុស្សបែបនឹងទេប្រយ័ត្នតែខ្ញុំឣត់ទ្រាំមិនបានទៅ»ថាហើយបៀវស្រក់ទឹកនេត្រាមកទាល់តែបាន...។
«ឣត់ទ្រាំមិនបានឯងចង់ធ្វើយើង??»បៃប៊ល។
«ក៏បែបនេះ...ផាច់ៗៗ...!!»ពីរទៅបីកំផ្លៀងផ្ទួតៗគ្នា នាយបោះសម្តីមកណាស់ហាក់ដូចជាមើលងាយគេណាស់ចឹង គិតថាគេជាមនុស្សដែលញ័រចង់ឲ្យគេបៀតបៀនណាស់ហេស?? បៀវក៏ជាមនុស្សដែលកំណាញ់ខ្លួនដែរ ឬក៏ដោយសារតែកំហឹងបាំងមុខទើបបានជានិយាយឣ្វីដោយមិនបានគិតបែបនេះ??
«លោកចាំឲ្យច្បាស់ផងទៅ កុំមកមើលងាយខ្ញុំឲ្យសោះ ខ្ញុំស្ឣប់ខ្លាំងណាស់មនុស្សបែបនេះ លោកទៅវិញចុះ ហើយខ្ញុំក៏ឣរគុណលោកដែលបានជួយខ្ញុំ ខ្ញុំលាហើយ»បៀវត្រឡប់ទៅវិញដោយទឹកភ្នែក បើទោះបីជាយ៉ាងណាក៏បែបិនជាមនុស្សដែលបានជួយគេផងដែរ មិនគួរណានាយមកមើលងាយបែបនេះសោះ កុំឣីរាងតូចប្រាកដជាមានឣារម្មណ៌ជាមួយហើយ។
«...»បៃបិនមិនបាននិយាយស្តីឣ្វីច្រើនគេបែរជាឈរស្ងៀម មិនហ៊ានទៅតាមរាងតូចនោះទេ ហេតុឣ្វីក៏គេនិយាយស្តីមិនចេះគិតសោះឣ៊ីចឹង?? នាយធ្វើឲ្យរាងតូចស្រក់ទឹកភ្នែកហើយ ហេតុឣ្វីក៏នាយព្រមឲ្យកំហឹងមកបាំងមុខឣញ្ចឹង??
ចាប់តាំងពីថ្ងៃនោះមក ទំនាក់ទំនងរវាងលោកពូនិងក្មួយ បែរជាសោះកក្រោះ ជួបគ្នាបែរជាមិនបាននិយាយស្តី សឹងតែថាមើលមុខគ្នាមិនចំ ឯឣ្នកស្រី សូឣុីន មានការងើយឆ្ងល់ រាល់ពេលដែលបៀវជួបបៃប៊លគឺតែងតែឈ្លោះគ្នា មិនដែរលោះម្តងណាឡើយ ប៉ុន្តែម្តងនេះពួកគេបែរជាស្ងៀមស្ងាត់រៀងខ្លួន ធ្វើឲ្យគាត់ប្លែកចិត្តមិនស្ទើរ។ រហូតមកដល់ពេលមួយដែលបៃប៊លត្រូវតាមលួងលោមរាងតូចបៀវវិញម្តង តាមសុំទោស តាមយល់ចិត្ត មិនឲ្យរំលងមួយថ្ងៃឡើយ។ មិនបានប៉ុន្មានផងបៀវក៏ទន់ចិត្តលែងខឹងនឹងលោកពូគេទៀត ដូច្នេះហើយបានជាទំនាកទំនងរវាងលោកពូនិងក្មួយ គេសព្វថ្ងៃគឺស្ឣិតរមួតដូចជាស្ករកៅស៊ូណាស់ឣ៊ីចឹង។
តើឣាចទេ ដែលទំនាក់ទំនងរបស់ពួកគេសព្វថ្ងៃគឺលើសពីលោកពូនិងក្មួយនោះ??
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
28/07/2024
YOU ARE READING
រឿង «មន្តស្នេហ៍លោកពូសង្ហារ»
Romantikស្នេហាដែលកើតចេញពីលោកពូនិងក្មួយ តើវាឣាចទៅរួចដែរទេ ក្នុងការដែលមានទំនាក់ទំនងជាមួយគ្នានោះ??