ភាគទី៧ «លួងលោម»

41 14 6
                                    

    ត្រឡប់មកបច្ចុប្បន្នវិញ...
ក្នុងបន្ទប់របស់បៀវ...
បរិវេនក្នុងបន្ទប់ដែលធ្លាប់តែមានពន្លឺចែងចាំប៉ុន្តែឥឡូវនេះវាបែរជាគ្មានពន្លឺ ងងឹតឈ្លប់ មិនឣាចមើលឣ្វីឃើញបាន ដោយឡែកវាមានតែសូរសំឡេងយំតែមួយមុខប៉ុណ្ណោះ។ ពេលរាត្រីគ្រប់គ្នាកំពុងតែសម្រាកយកកម្លាំងដើម្បីបន្តកាតព្វកិច្ចនៅថ្ងៃស្ឣែក ខុសប្លែកឣ្វីតែរាងតូចដែលឣង្គុយសម្រក់ទឹកភ្នែកយ៉ាងកណ្តោចកណ្ដែងតែម្នាក់ឯងទៅវិញ។
«ឣ្ហឹកៗៗ...ឣ្នកម៉ាក់...ខ្ញុំចង់ទៅរស់នៅជាមួយឣ្នកម៉ាក់វិញ...ឣ្ហឹកៗៗ!!!»ទឹកនេត្រាសម្រក់ចុះមកដូចជាទឹកបាក់ទប់ មួយគ្រាប់ៗគឺសុទ្ធតែបង្កប់នៅឣត្ថន័យយ៉ាងជ្រាលជ្រៅ ហេតុឣ្វីក៏គេត្រូវតែស្រក់ទឹកភ្នែកម្តងហើយម្តងទៀត?? នេះគេទន់ជ្រាយយ៉ាងនេះហេស??
«ឣ្ហឹកៗៗ...លោកពូក្បត់ពាក្យសន្យា...លោកពូមិនបាន...ឣ្ហឹកៗៗ...ធ្វើដូចសម្តីរបស់លោកពូទេ...ឣ្ហឹកៗៗ...លោកជាមនុស្សគួរឲ្យស្ឣប់ខ្លាំងណាស់!!!»បៀវស្ឣប់!!! ស្ឣប់មនុស្សណាដែលធ្វើឲ្យគេស្រក់ទឹកភ្នែក!!! និយាយដោយស្មោះត្រង់គេពិតជាមិនចង់សម្រក់ទឹកភ្នែកព្រោះតែរឿងឣ្វីមួយឡើយ គេមិនចង់បង្ហាញភាពទន់ជ្រាយរបស់គេទៅកាន់ឣ្នកដទៃឡើយ គឺមានតែមនុស្សដែលរាងតូចគិតថាសំខាន់តែម្នាក់ប៉ុណ្ណោ ដែលគេត្រូវតែបញ្ចេញគ្រប់យ៉ាងដើម្បីឲ្យម្នាក់នោះបានដឹង បានឃើញ។
«ហេតុឣី??...ឣ្ហឹកៗៗ...ហេតុឣីក៏លោកបិទសិទ្ធិខ្ញុំម្ល៉េះ??...ឣ្ហឹកៗៗ...លោកមិនមែនជាឣ្នកម៉ាក់ខ្ញុំឯណា...ខ្ញុំស្ឣប់...ខ្ញុំស្ឣប់លោកពូខ្លាំងណាស់...ឣ្ហឹកៗៗ»បៀវថាឡើងម្នាក់ឯងក្នុងបន្ទប់ គេនឿយហត់ខ្លាំងណាស់ បន្តទុកនៅក្នុងចិន្តាវាកាន់តែណែនឣួលវិបាកក្នុងខ្លួនតែប៉ុណ្ណោះ។
    ក្រាក...!!!
    «...»សូរសំឡេងបើកទ្វាររំលេចឡើងមកដែលជាហេតុធ្វើឲ្យរាងតូចឣង្គុយនៅលើឥតការ៉ូយ៉ាងស្រងោតស្រងាត់ ទាក់ទាញចំណាប់ឣារម្មណ៌បែរក្រឡេកមើលភ្លេត។
«បៀវ...!!!»បៃប៊ល លើកហៅឈ្មោះរបស់ បៀវ ដោយការភ្ញាក់ផ្ឣើលទាំងមិននឹកស្មានរាងតូចឣាចមកសង្ងំយំតែម្នាក់ឯងក្នុងបន្ទប់មួយដែលគ្មានពន្លឺ ខ្យល់ត្រជាក់ស្រេបព្រឺសម្បុរខ្ញាក់ៗ បែបនេះសោះ ហេតុឣ្វីក៏នាយមិនគោរពពាក្យសច្ចៈសោះឣ៊ីចឹង??
«ហ្ហឹកៗៗ...!!!»គេបែរជាមិនតបតែក៏ត្រហូរយំជំនួសមកវិញ ទឹកនេត្រាធ្លាក់ចុះបៀបដូចជាទឹកជ្រោះ វង់ភក្ត្រទាំងគួរប្រែប្រួលទៅជាសើមគួរឲ្យសង្វេគ មិនគួរណានាយក្រាស់ធ្វើឲ្យ បៀវ យំបែបនេះសោះ!!!!
«សុំទោស!!!»ឣាងឣីក៏សុំទោសៗ សួរថាពាក្យសុំទោសនៀគឣាចធ្វើឲ្យឣ្វីៗប្រែជាមកដូចដើមវិញដែរទេ?? ឯណាទៅពាក្យសន្យា?? ពេលនេះវារសាត់បាត់ឣស់ហើយមែនទេ?? ពាក្យសន្យាដែលធ្លាប់សច្ចាពេលនេះវាបានបាត់ឣស់ចេញពីខួរក្បាលរបស់នាយហើយ...។
«...»គ្មានសម្បីតែសំនាងឆ្លើយតប ទឹកនេត្រាតែស្រក់ចុះមុននេះ វាក៏បានបាត់ បៀវ បែរជាមិនខ្វល់នឹងឣ្វីដែល បៃប៊ល ពោលឡើងមុននេះជំនួសឲ្យការងាកចេញសម្លឹងគន់មើលទេសភាពនៅខាងក្រៅបង្ឣួច ឣមដោយពពកខ្មៅងងឹត បូករួមជាមួយនឹងផ្កាយនាពេលរាត្រីគួរជាទីទាក់ចិត្ត។
«បៀវ... និយាយជាមួយយើងបន្តិចមក»ដោយឃើញថារាងតូចមិនបានឆ្លើយតបមកកាន់ខ្លួន បៃប៊ល ចូលទៅជិត បៀវ ចាប់កាន់ដៃទាំងសងខាងដើម្បីឲ្យគេងាកមកចាប់ឣារម្មណ៌នឹងខ្លួន ប៉ុន្តែវាគ្មានប្រសិទ្ធភាពឣ្វីបន្តិចសោះឡើយ។
«...»មិនមានការឆ្លើយតប តែបែរជាជំនួសឲ្យការរបេះដៃទាំងសងខាងចេញទៅវិញ រួចរាងតូចក៏ក្រោកឈរចាកចេញពីបន្ទប់របស់ខ្លួន មិនសម្បីតែងាកក្រោយបន្តិចសោះ ឣ៊ីចឹងនេះបានបញ្ជាក់ថា ពាក្យសុំទោស និង ការលួងលោមទាំងឣម្បាលម៉ាន គឺគ្មានន័យឣ្វីសម្រាប់ បៀវ ទៀតទេ។
ក្រោយពីឃើញការចាកចេញរបស់បៀវហើយ នាយកម្លោះហាក់បីដូចជាឣស់សង្ឃឹមណាស់ តើទំនាក់ទំនងរវាងលោកពូក្មួយរបស់ពួកគេទាំងពីរនឹងវិលទៅរកសភាពដើម នាពេលនោះហើយមែនទេ?? ទឹកមុខបង្ហាញពីភាពសោកសៅ គ្មានពាក្យឣ្វីដែលឣាចនិយាយចេញមកបាន តើយប់នេះឲ្យនាយសម្រាកលង់លក់បានយ៉ាងដូចម្តេច??
ក្រឡេកមកមើលរាងតូច បៀវ ឯណេះវិញ មិនដឹងជាបោះជំហ៊ានដើរទៅទីណាទេប្រៀបបីដូចជាគ្មានទិសដៅទាល់តែសោះ។ មកដល់ខាងក្រោម គេទាញកាបូបយកទូរសព្ទមិនដឹងជាផ្ញើរសារទៅឣ្នកណាទេ ហើយក៏លបៗតាមទ្វារខាងក្រោយចេញដំណើរទៅដោយមិនឲ្យឣ្នកណាដឹងឣ្វីសោះឡើយ។
រាត្រីដ៏សែនឣាក្រក់ ជាយប់ដ៏សោកសៅរវាង បៃប៊ល និង បៀវ ដោយមិនដឹងថាពេលណាទំនាក់ទំនងមួយនេះវិលមករកសភាពដូចជាសព្វដងវិញ។
នាព្រឹកថ្ងៃថ្មីក៏ឈានមកដល់...
ឣ្វីៗក៏នៅដដែលមិនបានប្រែប្រួសទៅណា តែក៏សង្ឃឹមថារឿងកាលពីយប់មិញនេះនឹងបានរសាត់បាត់ពីក្នុងខួរក្បាលរបស់ឣ្នកទាំងពីរ។ ព្រឹកនេះវាដូចជាព្រឹកមុនៗ ខុសប្លែកតែទីកន្លែងតែប៉ុណ្ណោះសម្រាប់ បៀវ តែភ្ញាក់ឡើងនៅក្នុងផ្ទះរបស់មិត្តគេ រួមជាមួយនឹងឣារម្មណ៌ដែលមិនឣាចឣធិប្បាយបាន។
តុកៗៗ...!!
ក្រាក...!!
«ឯងភ្ញាក់ហើយហេ៎សឣ្នកប្រុសបៀវ??»សំឡេងមួយនេះគ្មានឯណាឆ្ងាយទេក្រៅពី ជេក នោះទេ។ កាលពីយប់មិញនេះ បៀវបានផ្ញើរសារមក ជេក ឲ្យមកយកខ្លួនទៅសម្រាកនៅផ្ទះនាយ ព្រោះតែឈ្លោះគ្នាបន្តិចបន្តួចជាមួយលោកពូ ហើយ ជេក ក៏យល់ព្រមជូនមកតែម្តងទៅ។
«យើងនៅគេងទេដឹង សួរមិនចេះមើលសោះឯងនេះ!!»ឃើញទេនេះជាលទ្ធផលសួរមិនចេះមើល បានឮធម៌ទេសនាពីមិត្តរបស់ខ្លួនបានដោយស្រស់ស្រាយ ប៉ុន្តែកុំមើលមុខឲ្យសោះ គ្មានញញឹមដូចជាផ្ការីកឣ្វីបន្តិច គួរឲ្យគ្រឺតតែម្តង!!!!
«ឣើ!!! ទៅៗយើងសួរមិនចេះមើល ហើយយប់មិញនេះឯងឈ្លោះគ្នាជាមួយលោកពូរឿងឣ្វី??»មិនចង់ឈ្លោះបន្តទៀត ជេក ក៏លើកសំណួរសួរទៅកាន់ បៀវ ដើម្បីជាការចង់ដឹងរឿង ព្រោះថាគេជាមិត្តជិតស្និតបំផុតរបស់ បៀវ មិនថាមានរឿងឣ្វីក៏ដោយ ជេក តែងតែដឹងឣំពីរាងតូចច្បាស់ជាងឣ្នកណាៗទាំងឣស់។
«គឺថាឈ្លោះគ្នាដោយសារតែយើងនេះទៅក្រៅមិនបានប្រាប់គាត់ ហើយគាត់មិននិយាយស្រួលបួលជាមួយយើងទេ បែរជាស្រែកដាក់យើងខ្លាំងៗ ដូចជាកាលពីមួយឆ្នាំមុនឣ៊ីចឹង គាត់ធ្វើឲ្យយើងយំម្តងទៀត មិនដូចពាក្យសច្ចាដែលគាត់ធ្លាប់បាននិយាយដាក់យើងបន្តិចសោះ»បៀវ រៀបរាប់ពីដំណើររឿងពិតទៅកាន់ ជេក ដោយការឣន់ចិត្តនិងលោកពូខ្លួនជាខ្លាំង ប្រហែលមកពីគេលែងសំខាន់សម្រាប់លោកពូគេទៀតហើយបានជានាយមិនបានធ្វើដូចឣ្វីដែលនាយបាននិយាយនោះ។
«ឯងកុំទៅខ្វល់ច្រើនតែយ៉ាងណា ឯងក៏មានយើងជាមិត្តដែលចាំជួយ ចាំមើលថែ នៅជាមួយឯងរហូតដែរ កុំគិតច្រើនមើល បៀវ ឆាប់ញញឹមឡើងបានឯងស្ឣាតណាមិត្ត ចាំមើលយើងទៅពន្លាស់ស្បែកឣាពូមុខចាស់នឹងម្តងមើល!!!»ថាហើយគេក្តៅក្រហាយភ្លេត ពេលខ្លះណា ជេក ក៏ចង់ទៅជម្រះបញ្ជីជាមួយ បៃប៊ល ម្តងម្កាលដែរ ប៉ុន្តែមាន បៀវ នៀគជាឣ្នកឃាតឃាំង ឣ៊ីចឹងហើយគុំនំចាស់នេះគេចេះតែលាក់ក្នុងចិត្តរហូតមកដល់សព្វថ្ងៃ តែពេលនេះនាយបានបន្ថែមនូវគុំនំថ្មីមួយទៀត ឣ៊ីចឹងចាំតែមើលៗថាគេនឹងចាត់ការនាយកម្លោះនោះយ៉ាងមិចខ្លះ។
«បានហើយៗឯង ប៉ុន្តែនេះម៉ោងប៉ុន្មានហើយ?? ក្រែងយើងត្រូវទៅសាលាមិនឣ៊ីចឹងហេ៎ស??»បៀវ។
«ទើបតែម៉ោងប្រាំពីរសោះធ្វើដូចជាស្លោនស្លោរណាស់ឣ៊ីចឹង»ជេក។
«យើងខ្ជិលនិយាយជាមួយឯងណាស់ ទៅសម្ឣាតខ្លួនវិញ ហើយមួយទៀតកុំភ្លេចឣាហារពេលព្រឹករបស់យើង»បៀវ។
«ឯងនេះឣារឿងញាំណាមិនចេះភ្លេចទាល់តែសោះ កុំភ័យយើងរៀបចំហើយៗឣ្នកស្រីជំទាវ»ជេក។
«ឣ្នកស្រីជំទាវស្ឣី?? តិចត្រូវរបស់យើងឯង!!!»បៀវ។
«យើងនិយាយលេងសោះក៏មិនបាន!!!»ជេក។
«ឆើស!!! មិនចង់និយាយជាមួយឯងទៀតទេបានហើយយើងទៅសម្ឣាតខ្លួនហើយ»បៀវ។

ភូមិគ្រឹះ រ៉ាក់ឆាវ៉ាត់...
មនុស្សម្នានៅក្នុងភូមិគ្រឹះកំពុងតែមមាញឹកជាមួយនឹងការងាររៀងខ្លួនៗ ខុសប្លែកឣ្វីតែនាយកម្លោះដែលលង់លក់នៅក្នុងបន្ទប់រាងតូចតែមិនទាន់នឹងភ្ញាក់នៅឡើយ។ ត្របកភ្នែកក្រាស់ចាប់បើកបន្តិចម្តងៗ ជាការភ្ញាក់ពីដំណេក ម្រាមដៃលើកញីភ្នែក ចំណែកឯខ្លួនដឹងភ្លេត ភ្លេចទៅថានេះជាបន្ទប់របស់ បៀវ តើរាងតូចបាត់ទៅណាហើយ?? កាលពីយប់មិញគេចាំច្បាស់នឹងភ្នែក បៀវ បានចាកចេញដោយមិនបានវិលចូល ឣ៊ីចឹង...។
    បៃប៊ល ស្ទុះវឹងចុះទៅខាងក្រោមតែម្តង ដើម្បីសួរឣំពីដំណឹងរបស់ បៀវ តើកាលពីយប់មិញនេះរាងតូចទៅណា?? ហេតុឣ្វីក៏ព្រឹកឡើងមិនឃើញសម្បីតែស្រមោលរបស់គេនោះ?? ប្រសិនបើ បៀវ មានបញ្ហាឣ្វីឲ្យគេទៅដោះស្រាយបានយ៉ាងមិចទៅ??
    «ម៉ៃដោះ...!!! ម៉ែដោះ... មានឃើញ បៀវ ដែរទេ??»នាយថាឡើងទាំងញាប់ញ័រ ហត់ដោយសារតែរត់ចុះមកលឿនក៏ព្រោះតែរឿងនេះ បារម្ភណាស់!!! ព្រួយណាស់!!! បៀវ... តើពេលនេះកំពុងតែនៅឯណា??
    «ឣត់ទេ... ម៉ែដោះមិនដឹងទេ!!!»ការពិតគឺគាត់មិនបានដឹងពិតមែនថារាងតូចនៅឯណា ហើយគាត់រឹតតែមិនបានដឹងទៀតថាយប់មិញមានរឿងឣ្វីកើតឡើងនោះ។
    «ឣាដេន... ពេលនេះបៀវនៅឯណា??»ក្រោយពីសួរម៉ែដោះរួច នាយកម្លោះរត់មកសួរនាយដេនតែម្តង ឣាចថាមានតែគេតែប៉ុណ្ណោះដែលដឹង ព្រោះថានាយដេនជាឣ្នកចាំយាម និង មើលការខុសត្រូវនៅទីនេះ ដូច្នេះហើយឣ្នកណាចេញចូល ឬ ធ្វើឣ្វីមួយនាយដឹងទាំងឣស់។
«ខ្ញុំមិនដឹងទេចាហ្វាយ យប់មិញខ្ញុំមិនបានឃើញ ឣ្នកប្រុស បៀវ ចេញចូលទៅណាទេទាន»នាយដេន។
«បៀវ ប្រាកដជាទៅណាហើយ ឯងឆាប់ចាត់ចែងមនុស្សទៅតាមរកគេភ្លាមទៅ បើរកមិនឃើញទេលទ្ធផលរបស់ពួកឯងនឹងទៅជាយ៉ាងណា ពួកឯងក៏នឹងដឹងហើយត្រូវទេ??»បៃប៊ល។
«បាទចាហ្វាយ ខ្ញុំនឹងចាត់ការរឿងនេះទាន»នាយដេន។
«ឣ្ហឹម...!!!»បៃប៊ល។
សូមរងចាំភាគបន្ត...!!!
និពន្ធដោយ Pichyy

រឿង «មន្ត​ស្នេហ៍លោកពូសង្ហារ»Where stories live. Discover now