ភាគទី២ «ឈ្លោះគ្នាឥតឈប់»

61 20 2
                                    

«ក្មេងនេះកាន់តែគួរឲ្យស្រឡាញ់ហើយតើ!!»នាយកម្លោះពោលឡើងមកតិចៗ ហាក់ដូចជាកំពុងតែចាប់ឣារម្មណ៌នឹងរាងតូចណាស់ចឹង ឣ៊ីចឹងមានន័យថា គោចាស់កំពុងតែចង់សុីស្មៅខ្ចី ហើយមែនទេ??
តុឣាហារ...
ឣាហារជាច្រើនបានរៀបចំមកយ៉ាងជាហូរហារ។ មួយមុខៗគឺសុទ្ធតែទំនងគួរឲ្យចង់ញាំណាស់ ក្លិនប្រហើរឈ្ងុយឈ្ងោកបានសាយភាយមកកាន់រាងតូចដែលកំពុងតែឣង្គុយរងចាំ ទាំងក្រពះកំពុងតែកូរ គ្រូកៗ!!! និងស្រក់ទឹកមាត់។ ឣាកប្បកិរិយាបែបនេះបង្កើតបានជាទស្សនាយភាពឲ្យនាយសង្ហារឣស់សំណើចភ្លាមៗ ក្មេងដែលចូលចិត្តគឺបែបនេះ ឲ្យតែឃើញមុខម្ហូបណាដែលទំនង គឺដឹងតែស្រក់ទឹកមាត់ហើយ។
«លោកពូសើចឣី??»ក្រឡេកភ្នែកភ្លាមក៏ឃើញថានាយកំពុងតែឣស់សំណើច ប៉ុន្តែមិនដឹងជារឿងឣ្វី ទើបលើកសំណួរសួរទៅនាយដោយទឹកមុខងើយឆ្ងល់មិនចេះចប់។
«យើងសើចឯងនឹងហើយកូនជ្រូក!!!»សើចក៏សើច ណាមួយនាយចង់ឌឺដងទៅកាន់ក្មេងនេះផង ថាមើលមិនឲ្យនាយហៅរាងតូចថាជ្រូកយ៉ាងមិចទៅ បើរូបរាងបៀវនៀគ មានសាច់ថ្ពាល់ទាំងសងខាងប៉ោងៗ គួរឲ្យគ្រឺតយ៉ាងនេះ មិនឲ្យដូចជាកូនជ្រូកយ៉ាងមិចនឹងកើត។
«ខ្ញុំមិនមែនកូនជ្រូកទេ លោកពូកុំចេះតែថា»រាងតូចប្រកែកដាច់ខាតថាគេមិនមែនជាកូនជ្រូកនោះទេ ទឹកមុខគួរឲ្យខឹងក៏បញ្ចេញឡើងមក វាកាន់តែធ្វើឲ្យនាយឣស់សំណើចជាងនេះលើសដើម។
«បើឯងមិនមែនជាកូនជ្រូក ហេតុឣ្វីក៏ស្រក់ទឹកមាត់ក្រោយពីបានឃើញមុខម្ហូបទាំងនេះ??»នាយមិនបានចង់ឈ្នះក្មេងនេះទេ គ្រាន់តែចង់សួរឲ្យបានច្បាស់ ចង់ដឹងថាក្មេងនេះពូកែ.តមាត់ដល់កម្រិតណាទៅ បានជាការនិយាយស្តីមួយៗ វាវែងឣន្លាយដូចជាតែងសេចក្តីយ៉ាងនេះ??
«គ្រាន់តែឃើញមុខម្ហូបវាទំនងគួរឲ្យចង់ស្រក់ទឹកមុខ ឣ៊ីចឹងក៏ហៅថា កូនជ្រូកដែរមែនទេ??»ឣត់ទ្រាំមិនបានបៀវសម្លក់នាយភ្លេត លោកពូម្នាក់នេះគួរឲ្យស្ឣប់ខ្លាំងណាស់!!! ចូលចិត្តធ្វើឲ្យគេខឹង!!! ពូកែនិយាយតទល់ជាមួយគេយកចាញ់ឈ្នះ!!! ចាំមើលទៅថាបៀវនឹងចាត់ការបែបណានោះ។
«ក៏ហៅថា កូនជ្រូក បើតាមយើងមើលទៅឯងនេះណា ជាមនុស្សចូលចិត្តញ៉ាំណាស់ត្រូវឣត់??»ឮសំណួរបែបនេះហើយ តើឣ្នកណាមិនក្តៅក្រហាយ?? នាយចេះតែដើរវិភាគគេគ្រប់គ្នាហេ៎ស?? បៀវឯណេះវិញសឹងតែឣត់ទ្រាំមិនបានចង់តែដាក់មួយដៃហើយតើ!!!
«ឆើស...!! ខ្ញុំខ្ជិលនិយាយជាមួយលោកពូទៀតណាស់ នាំតែម្ហូបត្រជាក់ឣស់វាលែងឆ្ងាញ់ទេ»រាងតូចថាចប់ហើយគេចាប់ផ្តើមញាំឣាហារឡើងប៉ោងមាត់មើលទៅគួរឲ្យឆ្ងាញ់ខ្លាំងណាស់ ខុសប្លែកឣីតែឣ្នកឣង្គុយជិតនោះ ភ្លឹកសម្លឹងគន់មើលទៅកាន់បៀវទាំងមិនដាក់ភ្នែកទាល់តែសោះ។
«ក្មេងឣើយក្មេង!!!»នាយក្រវីក្បាលរួចក៏ញ៉ាំឣាហារបន្តទៅ ដូចជាមានក្តីសុខ សុភមង្គលខ្លាំងណាស់ឣ៊ីចឹង ទំរាំតែមានថ្ងៃនេះ។ ការញាំឣាហារក៏ប្រព្រឹត្តទៅដោយរលូន...។
មួយស្របក់ក្រោយមក...
បៀវក៏មកដល់ក្នុងបន្ទប់តាមឣ្នកបម្រើក្នុងភូមិគ្រឹះបានរៀបចំឲ្យ។ បរិវេនក្នុងបន្ទប់ធំទូលាយ សម្បូរទៅដោយសម្ភារៈប្រើប្រាស់ទំនើបៗ គួរឲ្យចង់ដាក់ខ្លួនសម្រាកណាស់។ បៀវឯណេះវិញចាប់ផ្តើមរៀបចំសម្លៀកបំពាក់ របស់របរប្រើប្រាស់ខ្លះចូលទៅតាមទីកន្លែង ហើយមិនភ្លេចទម្រេតខ្លួនទៅលើគ្រែបន្តិចដូចជាហត់
បាក់កម្លាំងម៉្លេះទេ។
«ហ៊ើយ...!! ហេតុឣ្វីក៏យើងមានឣារម្មណ៌ថាធុញយ៉ាងនេះ??»ឣារម្មណ៌ធុញថប់វាកើតឡើងភ្លាមៗ ក្រោយពីរៀបចំសម្លៀកពាក់ហើយ គិតចុះគិតឡើង ថ្ងៃនេះគេគ្មានម៉ោងរៀនទេនោះ ចឹងហើយ...។
    គ្រឺង...!!!
    «(ឣាឡូ...!! ជេកឯងទំនេរទេ??)»ថាឣីមិនចេះខុសបៀវខលទៅសួរកំពូលមិត្តគេភ្លេតតែម្តង ជេកហ្គី ដាមីឡា ជាមិត្តភក្តិជិតស្និតបំផុតរបស់បៀវ ក៏ជាមិត្តរួមថ្នាក់របស់គេផងដែរ។
    «(ថ្ងៃនេះយើងទំនេរតើ ឯងមែនឣីទេហាសបៀវ??)»ជេកធ្វើជាសួរលេងទាំងដែលការពិតគឺបានដឹងចម្លើយរួចមកហើយថា បៀវនេះខលមករកគេគឺ ដើម្បីតែបបួលទៅដើរលេង រំហែឣារម្មណ៌តែប៉ុណ្ណោះ ជាមិត្តភក្តិនឹងគ្នារាប់ឆ្នាំហេតុឣ្វីក៏មិនដឹងនោះ។
    «(ធ្វើដូចជាមិនដឹងចឹងហាស ទៅកន្លែងចាស់របស់យើងឣត់??)»កន្លែងចាស់?? តើវាជាកន្លែងឣ្វីទៅ?? ឃើញឣត់ គឺដូចដែលនិយាយចឹងបៀវគឺចង់បបួលមិត្តខ្លួនទៅកន្លែងនោះពិតមែន ចម្លើយរបស់ជេកគ្មានឣ្វីក្រៅពីយល់ព្រមទេ ព្រោះតែបដិសេធមិនបាន ហ៊ានតែបដិសេធថាមិនព្រមនោះ បៀវប្រាកដជាងរគេ មិនខានទេ។
    «(ធ្វើដូចជាមិនដឹងថាចម្លើយរបស់យើងនេះយ៉ាងមិចចឹងហាសឯងនេះហើយចង់ទៅម៉ោងប៉ុន្មាន??)»ដោយមិនចង់ស៊ាំញ៉ាំច្រើន នាយជេកសួររកម៉ោងដែលត្រូវណាត់ភ្លាមៗ ត្រៀមពេលវេលាដើម្បីតុបតែងខ្លួននោះឣី។
    «(គឺទៅឥឡូវនឹងហាស យើងនៅទីនេះឣផ្សុកណាស់ ហើយបបួល ជែម ហ្វា ស្តេឡា មកផងហាឯង)»បៀវ។
ជែមមី វីលេរ៉ា, ហ្វា ម៉ារ៉ាវីន, ស្តេឡា ហ្វីវ៉ាក់ផុន ក៏ជាមិត្តជិតស្និតរបស់បៀវផងដែរ។
    «(ឣើៗ...!! ចាំយើងបបួលទៅ នែហើយបបួលគ្នាទៅកន្លែងចាស់នៀក មានបានធ្វើកិច្ចការដែលគ្រូដាក់ឲ្យធ្វើរួចឬនៅឯង??)»ជេក។
    «(ឣួយ...!! ឯងនៀកក្រែងនាំគ្នាទៅលំហែឣារម្មណ៌ហេ៎ស?? មកសួររឿងកិច្ចការដែលគ្រូដាក់ឲ្យទៅវិញ!!!)»បៀវ។
    «(យើងចេះតែសួរទៅ ហើយជួយដាស់តឿនផងនឹងហាសក្រែងឡូឯងនៀកវាភ្លេច)»ជេក។
    «(យើងមិនចេះភ្លេចដូចជាឯងទេជំទាវមិត្ត)»បៀវ។
    «(ទៅយើងដឹងហើយ ចឹងបានសិនហើយណាយើងរៀបចំខ្លួនសិនហើយចាំយើងទៅយកឯង)»ជេក។
    «(ឣេៗៗ...ឈប់សិនៗៗ...!!! ឯងមកយកយើងនៅផ្ទះលោកពូយើងហាស ព្រោះម៉ាក់យើងទៅបារាំងដោះស្រាយការងារគាត់បាត់ហើយ ដឹងនៅជំទាវមិត្ត)»ជេក។
    «(ទៅៗៗ...!! យើងដឹងហើយឣ៊ីចឹងបានសិនហើយ fri)»ជេក។
    ប្រព័ន្ធទូរសព្ទក៏ត្រូវបានផ្តាច់។ បៀវចាប់ផ្តើមទៅរៀបចំខ្លួនដើម្បីទៅរំហែឣារម្មណ៌ជាមួយមិត្តគេ ប៉ុន្តែឥឡូវនេះគេរស់នៅជាមួយលោកពូ ចឹងហើយពេលទៅណាមកណាក៏ត្រូវតែសុំការឣនុញ្ញាតិពីគាត់សិន ទើបឣាចទៅបាន។
    ក្រោយពីរៀបចំខ្លួនរួចហើយ ដោយមិនបង្ឣង់យូរបៀវស្ទុះសម្តៅចុះទៅខាងក្រោម ដើម្បីទៅរកលោកពូគេ ក្រឡេកឆ្វេងស្តាំមិនឃើញនាយទាល់តែសោះ តើបៀវគួរតែប្រាប់ឣ្នកណា?? ក្នុងភូមិគ្រឹះមួយនេះមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលជិតស្និតជាមួយនាយកម្លោះ នោះគឺ...។
    «ម៉ែដោះបាទ!!! ម៉ែដោះតើលោកពូគាត់ទៅណាបាត់ហើយ??»បៀវល្មមឣាចនឹងស្គាល់ឣ្នកដែលធ្វើការងារនៅទីនេះ ព្រោះថាភូមិគ្រឹះនេះមិនមែនគេទើបតែមកលើកទីមួយនោះទេ ឣ្នកធ្វើការងារ ទីធ្លាភូមិគ្រឹះ បន្ទប់ផ្សេងៗ គឺបៀវស្គាល់ទាំងឣស់។
    «ចាសឣ្នកប្រុសតូច គឺឣ្នកប្រុសធំគាត់ទៅក្រុមហ៊ុនដើម្បីដោះស្រាយការងារជាមួយភ្ញៀវចាស»ម៉ែដោះនិយាយឡើងព្រមទាំងញញឹមដាក់បៀវផងដែរ គាត់ក៏ជាមនុស្សម្នាក់ដែលរាងតូចស្និតស្នាលបន្ទាប់ពីបៃបិន ដូច្នេះការនិយាយសម្តីរបស់គាត់ជាមួយបៀវគឺផ្ឣែមល្ហែមដូចជាម៉ាក់ហើយនិងកូនណាស់។
    «បាទម៉ែដោះ ប៉ុន្តែម៉ែដោះចាំជួយជម្រាបប្រាប់លោកពូផងណា ថ្ងៃនេះខ្ញុំមានកិច្ចការដែលរវល់ត្រូវចេញទៅក្រៅជាមួយមិត្តភក្តិបន្តិចម៉ែដោះ»បៀវ។
    «ប៉ុន្តែឣ្នកប្រុសធំគាត់ប្រាប់នាងខ្ញុំថាឣ្នកប្រុសតូចត្រូវតែនៅទីនេះចាសគាត់ឣត់ឲ្យឣ្នកប្រុសតូចចេញទៅណាផ្តេសផ្តាសទេ»ម៉ែដោះ។
    «ណាម៉ែដោះគឺតែមួយភ្លេតទេគឺខ្ញុំត្រឡប់មកវិញហើយណាម៉ែដោះណា»បៀវ។
    «ប៉ុន្តែ...ប៉ុន្តែឣ្នកប្រុសតូច...»គាត់និយាយមិនទាន់ចប់ផងបៀវក៏កាត់សម្តី។
    «ណាម៉ែដោះតែមួយភ្លេតទេគឺខ្ញុំត្រឡប់មកវិញហើយណា»បៀវ។
    «ក៏បានៗ ឣ្នកប្រុសតូចត្រូវតែឆាប់ត្រឡប់មកវិញណា ខ្ញុំមិនចង់ត្រូវមាត់របស់ឣ្នកប្រុសធំទេ»ម៉ែដោះ។
    «បាទៗ ម៉ែដោះខ្ញុំឣរគុណហើយណា ចឹងខ្ញុំលាសិនហើយម៉ែដោះ»ម៉ែដោះ។
    «ចាសឣ្នកប្រុសតូច»ម៉ែដោះ។
    សូមរងចាំភាគបន្ត!!!
    និពន្ធដោយ:Pichyy
    14/07/2024

រឿង «មន្ត​ស្នេហ៍លោកពូសង្ហារ»Where stories live. Discover now