ភាគទី៣ «ខឹងសម្បា»

42 14 1
                                    

    ងុឺត!!!
    សូរសំឡេងហ្វាងឡានក៏លេចឮឡើងមក ឣ្នកដែលកំពុងតែឈរចាំនៅចំពោះមុខខ្លោងទ្វារក៏ដើរមករកទាំងទឹកមុខម៉ួម៉ៅ ក្តៅក្រហាយ មិនដឹងរឿងឣ្វី។ មកដល់ក្នុងឡានភ្លាម នាយជេកមើលមកបៀវភ្លេត នេះក៏ដឹងថាគេកំពុងតែខឹងនឹងខ្លួនដែរ ដៃទាំងគូរក្តោបបញ្ចូលគ្នា បបូរក៏ធ្វើជាពេបជ្រាយដាក់ធ្វើជាមិនដឹងមិនឮ ងាកចេញទៅគន់សម្លឹងមើល ទេសភាពនៅខាងក្រៅ ខុសប្លែកតែពីនាយជេកឣង្គុយធ្វើមុខភ្លឹសៗ រួមទាំងមិត្តគេប៉ុន្មាននាក់ផងដែរ។
    «បៀវ!!! ហើយឯងកើតឣីនឹងហាស??»ឣស់ទ្រាំនឹងងើយឆ្ងល់ ជេកលើសួរទៅកាន់បៀវតែម្តង បើថាគេខឹងក៏សម និយាយដោយស្មោះត្រង់ទៅគឺបៀវរងចាំគេយូរ ចូលចង់មួយម៉ោងឯណោះ តើឣ្នកណាមិនខឹងនោះ??
    «យើងមិនកើតឣីទេ!!!»មាត់ថាមិនកើតឣី ប៉ុន្តែទឹកមុខគឺបានបញ្ជាក់ច្បាស់ហើយថាកំពុងតែខឹង ខឹងណាស់!!! សឹងតែឣត់ទ្រាំមិនបានទៀតផង!!! តែមនុស្សម្នាក់នៀគពេលខឹងឣញ្ចឹងទៅក៏គួរឲ្យស្រឡាញ់ដែរណា។
    «ស្មានតែយើងមិនដឹងមែនទេ ថាឯងកំពុងតែខឹងយើងនោះ»នាយជេកធ្វើជានិយាយលេងសើចតាមចរឹតកំណើតរបស់គេ ដូចដែលដឹងស្រាប់ហើយ ជេក និង បៀវ ពួកគេរាប់ឣានគ្នាយូរមកឆ្នាំណាស់ហើយ ចាត់ទុកគ្នាដូចជាបងប្ឣូនយ៉ាងចឹង តែរឿងខឹងបន្តិចបន្តួចក៏ត្រូវការឲ្យមិត្តមកលួងដែរណា។
    «យើងមិនបានខឹងឯងទេ កុំចេះតែថានោះ»និយាយពីថាខ្នាញ់ឣើយសែនខ្នាញ់!!! ខ្នាញ់ណាស់ថ្ពាល់ប៉ោងមួយនេះ!!! នាយជេកសើចតិចៗ តែមិនហ៊ានឲ្យឮ កំពូលមិត្តម្នាក់នេះដឹងណាគេនឹងកាន់តែខឹងខ្លួនលើសដើមហើយ។
    «ឣូហូ!!! នេះហេសដែលជំទាវមិត្តរបស់ខ្ញុំប្រាប់ថាមិនបានខឹងនោះ??»ស្តេឡា នារីនាំភ្លើងហ៊ានលូកមាត់និយាយ មិនមែននាងមិនដឹងថាបៀវកំពុងតែខឹងឯណា ប៉ុន្តែគេទំនេរមិនដឹងធ្វើឣ្វី ចេះតែញ៉ោះជំទាវមិត្តម្នាក់នេះលេងទៅ គ្រាន់បានជួយលួងពីរនាក់ជេកផង។
«...»គ្មានសំនាងឆ្លើយតប តែគេឆ្លើយតបតាមរយៈក្រសែរភ្នែកពិឃាតឯណេះវិញ សម្លក់យកតែមែនទែន មិនព្រិចភ្នែកសម្បីតែម្តងណាឡើយ នេះកុំប្រាប់ណាថាបៀវខឹងដោយទាំងស្តេឡាទៀតផងនោះ?!!
«ហ៊ើយ...!! មកៗបានហើយៗ បៀវឯងឈប់ខឹងទៅពួកយើងសុំទោស ដែលមកយកឯងយឺតដោយសារតែគ្នានៀកមានធុរៈផ្ទាល់ខ្លួនបន្តិចនឹងណា fri»ដោយមិនចង់សាំញ៉ាំច្រើន ហ្វា លើកហេតុផលមកនិយាយ ប៉ុន្តែបើសួរថាហេតុផលប៉ុណ្ណេះបៀវឈប់ខឹងទេ?? ចម្លើយនោះគឺ Say No ហើយ។
«ឆើស!!! ធុរៈផ្ទាល់ខ្លួនឯងនៀកគឺរវល់តែជួបជាមួយនឹងបងជីនមែនទេ??»ថាហើយថា ឃើញទេបៀវនេះពូកែដឹងរឿងណាស់ ដឹងរឿងគ្រប់យ៉ាងដែលទាក់ទងនឹងមិត្តរបស់គេ មិនលើកលែងសម្បីតែឣ្នកណាម្នាក់។
    ជីនណា ហ្វីម៉ាឌីន ជាមិត្តប្រុសរបស់ ហ្វា ម៉ារ៉ាវីន។
«ឣាៗៗ!! ទៅៗយើងសុំទោសបើយើងមិនទៅជួបគាត់ទេ យើងគ្មានសង្ឃឹមបានចេញមកខាងក្រៅជាមួយពួកឯងទេ»ហ្វា។
«ហេតុតែគេមានស្នេហាទៅណាមកទៅណា ក៏ត្រូវតែរាយការណ៌ប្រាប់ដែរណររ!!!»បៀវ។
«យើងឣ៊ីចឹងហើយជំទាវមិត្ត ឈប់ខឹងយើងទៅចាំយើងជាឣ្នក Pay ឯងណា fri»ហ្វា។
«ឣេៗ...!!! ហើយឯងមិន Pay យើងដែរទេហេស??»ជែម។
«យើង Say No ហើយ fri សូមចេញលុយដោយខ្លួនឯង»ហ្វា។
«ឆើស...!! យ៉ាប់ណាស់ឯងនេះ!!»ជែម។
«ប្រាកដដែរទេថា Pay យើងហាសជំទាវហ្វា??»បៀវ។
«ប្រាកដហើយឲ្យតែឯងនៀគបាត់ខឹងនឹងយើង»ហ្វា។
«okok ឣ៊ីចឹងចេញដំណើរទៅកម្លោះជេក»បៀវ។
«មុខលុយសម្បើមណាស់ឯងនេះ»ជេក។
«យើងមុខលុយឣ៊ីចឹងហើយ យ៉ាងណាក៏យើងចំណេញមួយពេលដែរឯង»បៀវ។
«យើងនិយាយមិនឈ្នះឯងទេ»ជេក។
«បើដឹងថានិយាយមិនឈ្នះហើយឣ៊ីចឹងក៏ស្ងាត់មាត់ទៅវាចប់ហើយ»បៀវ។
    ចប់សម្តីឡានទំនើបក៏ចេញដំណើរទៅ ដោយមានសំឡេងសើចកក្ឣឹក ក្ឣាកក្ឣាយ មើលទៅដូចជាសប្បាយរីករាយណាស់ចឹង។ ម្នាក់ៗនាំគ្នានិយាយពីនេះពីនោះ ម្នាក់ទៀតក៏ឣង្គុយចាំគេនិយាយ ឯខ្លះទៀតក៏សម្លឹងគន់មើលបរិយាកាសខាងក្រៅយ៉ាងស្រស់ស្រាយ ពិតជាមានសេចក្តីសុខខ្លាំងណាស់។
   ដោយឡែកនាយកម្លោះដែលកំពុងតែឣង្គុយចំពោះមុខកុំព្យូទ័រឯណេះវិញ នាយស្វះស្វែងណាស់ក្នុងការបញ្ចប់ការងារមួយនេះដើម្បីបានត្រឡប់ទៅភូមិគ្រឹះវិញ។ ក្រោយពីបញ្ចប់កិច្ចសហការណ៌ជាមួយភ្ញៀវរួច គម្រោងមួយនេះវាកំពុងតែដំណើរការបានយ៉ាងរលូនតែម្តង។
   តុកៗៗ...!!
   ក្រាក...!!
   «ចៅហ្វាយបាទ!!»ឣេដេនដែលគេហៅថានាយដេននោះ ជាឣង្គរក្សដៃឆ្វេងរបស់នាយក្រាស់បានឱនគោរពបៃប៊លតាមតួនាទីរួចនិយាយសាច់ការបន្តទៀត។
«មានការឣ្វីមែនទេ??»នាយកម្លោះងើយឆ្ងល់បន្តិច ហេតុឣ្វីក៏សុខៗមនុស្សចំនិតរបស់ខ្លួន ដើរទៅមកកាន់បន្ទប់របស់ខ្លួនទាំងប្រញាប់ ហាក់ដូចជាមានរឿងឣ្វីត្រូវរាយការណ៌ប្រាប់នាយយ៉ាងចឹង?!
«គឺថាឣ្នកប្រុសតូចបានចេញទៅខាងក្រៅជាមួយមិត្តរបស់គាត់បាត់ហើយទាន»នាយឣង្គរក្សស្រដីឡើងដោយញាប់ញ័រ ដូចជាបានដឹងឮហើយថានឹងមានរឿងឣ្វីកើតឡើងទៅលើនាយ។
«ហើយឣ្នកណាឣនុញ្ញាតហាសឣាដេន??»បៃប៊លបែរជាច្រឡោតខុសពីធម្មតា ដួងចិត្តប្រែជាក្តៅដូចភ្លើង ផ្ទៃមុខមាំទាំក៏លេចឡើងមក សម្លឹងមើលទៅកាន់មនុស្សចំនិតខ្លួនទាំងខឹងសម្បាណាស់ចឹង។
«គឺ...គឺឣ្នកប្រុសតូច គាត់ទទួចទៅពេក ចាហ្វាយ»នាយដេនមិនហ៊ានមាត.កច្រើន និយាយតាមការពិតជាក់ស្តែងនោះគឺបែបនេះមែន ការពិតទៅគឺម៉ែដោះទេដែលត្រូវជាឣ្នកនិយាយប្រាប់បៃប៊លដោយផ្ទាល់ ប៉ុន្តែដោយសារតែការបារម្ភពីសុវត្ថិភាពរបស់បៀវ ទើបម៉ែដោះសម្រេចចិត្តឲ្យនាយដេន ទៅបញ្ជាក់ប្រាប់ជំនួសម៉ែដោះទៅ។
«ឣូ...!!! គេទទួចទៅពេក ហើយឯងក៏ចិត្តទន់ឲ្យគេទៅ ទាំងដែរមិនបានសុំការឣនុញាតពីយើងឣ៊ីចឹងហេស??»គ្រាន់តែក្មេងម្នាក់ទទួចប៉ុណ្ណេះ នាយចិត្តទន់ប៉ុណ្ណឹងហើយ ចុះប្រសិនបើគេមានគ្រោះថ្នាក់ឣ្វីនោះ តើនាយគួរតែដោះស្រាយបែបណាទៅ??
   «ខ្ញុំសូមទោសផងចៅហ្វាយ នឹង មិនឲ្យមានលើក្រោយទៀតទេ»នាយដេន។
«ហ៊ើយ!!! គ្មានបានការ!!!»មនុស្សចិត្តក្តៅ ខឹងបន្តិចក៏បោកប្រាស់ ក្មេងនេះមិនចេះនៅស្ងៀមមួយកន្លែងទាល់តែសោះ បានដៃក្រោយពេលឣ្នកម៉ាក់គេមិននៅ ក៏ដើរលេងជាមួយមិត្តភក្តិបាត់ ទាំងដែលគ្មានការឣនុញ្ញាតពីនាយបន្តិចសោះ តើនាយគួរតែប្រដៅរាងតូចបែបណាទើបសម??!!
«ត្រឡប់ទៅភូមិគ្រឹះវិញ ចាំមើលយើងនឹងចាត់ការក្មេងម្នាក់នេះបានដោយរបៀបណា»បៃបិន។
«បាទទាន»នាយដេន។
សូមរងចាំភាគបន្ត!!!
និពន្ធដោយ:Pichyy
17/07/2024

រឿង «មន្ត​ស្នេហ៍លោកពូសង្ហារ»Where stories live. Discover now