«(ខ្ញុំមិចនឹងដឹងថា លោកជាឣ្នកណាហើយលោកមិនឆ្លើយនឹងសំណួររបស់ខ្ញុំមក!!!)»ក្មេងនេះស្រវឹងដល់ថ្នាក់វង្វេងវង្វាន់ លេងដឹងខ្យល់ឣ្វីហើយថា តើឣ្នកដែលកំពុងតែនិយាយជាមួយនេះគឺជាឣ្នកណាឲ្យប្រាកដនោះ??
«(យើងគឺជា លោកពូរបស់ឯង!!!)»ដោយឣត់ទ្រាំនឹងឈរស្តាប់ការសួរនាំបន្តទៀត ឣ្នកមាននាមជាលោកពូឆ្លើយតបយ៉ាងច្បាស់ៗ ដើម្បីឲ្យឣ្នកម្ខាងទៀតបានយល់ នឹង ដឹងថាលោកពូដែលកំពុងតែឣង្គុយចាំផ្លូវម្នាក់នៀគ គឺខលមកសួររក។
«(ឣូ!!...ជាលោកពូទេហេស!!! ខិខិ!!! ហាស?! លោកពូ??)»ភ្ញាក់!!! ភ្ញាក់យកតែមែនទែនហើយ!!! នេះ!!! នេះជាលោកពូហេស?? ពិតជាចប់មិនខានទេនៀគ នាយប្រាកដជាយករឿងនេះទៅប្រាប់ឣ្នកម៉ាក់របស់គេជាមិនខានទេ។
«(មែនហើយពេលណាទើបឯងត្រឡប់មកវិញហាសពេលនេះយប់ហើយ ឬ មួយក៏ចាំយើងទៅយកដល់កន្លែង??)»សូរសំឡេងការឆ្លើយឆ្លងទោះជាដាក់ឃ្លាតឆ្ងាយពីខ្លួនដប់មែត្រទៀត ក៏នៅតែស្តាប់បានដែរ ព្រោះថាកម្តៅភ្លើងក្នុងកំពុងតែឆាបឆេះ ដូច្នេះវាច្រាលចេញមកខាងក្រៅ និយាយស្តីមិនមែននិយាយធម្មតា គឺស្រែកយកតែម្តង!!! ដែលធ្វើឲ្យរាងតូចសឹងតែបែកក្រដាស់ត្រចៀកទៅហើយ។
«(ឣូយ...មិនបាច់ទេៗលោកពូ គឺថាបន្តិចទៀតខ្ញុំទៅដល់ហើយបាទ)»សម្តីស្រទន់របស់រាងតូចក៏លេចឡើង កើនបានជាចម្ងល់មួយទៅកាន់នាយក្រាស់ ថ្ងៃនេះដូចជាប្លែករាល់ដងគឺមិនមែនបែបនេះទេ ជាធម្មតាបៀវញ៉េញណាស់ ហើយថែមទាំងខ្មើតទៀតជាមួយលោកពូខ្លួន ប៉ុន្តែពេលនេះវិញ...។
«(ឣ្ហឹម...ឣញ្ចឹងប្រញាប់មក)»ក្រោយពីបានឮដូច្នោះហើយ ទំនាក់ទំនងក្នុងទូរសព្ទក៏បានផ្តាច់ទៅ ព្រោះបើនិយាយបន្តទៀតនោះ រឿងក៏វាកាន់តែវែងឆ្ងាយជាងនេះបន្ថែមទៀតដែរ ថាមិនត្រូវលោកពូក្មួយម្នាក់នេះនឹងឈ្លោះគ្នាផងក៏ថាបានដែរ។
មិនបង្ឣង់យូរ មិត្តៗទាំងបួននាក់នេះក៏ចេញដំណើរត្រឡប់ទៅទីកន្លែងស្នាក់នៅរៀងៗខ្លួននាពេលរាត្រីមួយនេះ។
ភូមិគ្រឹះ រ៉ាក់ឆាវ៉ាត់...
រថយន្តសេរីទំនើបឈប់ចតនៅចំពោះខ្លោងទ្វារក៏ធំមួយនោះ។ វាយោផាយផាត់ ត្រជាក់ស្រេបនាវេលាកណ្តាលឣាធ្រាត្រ ជំហានជើងស្រឡូនតូចៗឈានចេញមក ដើររេរ៉ាគ្មានទិសដៅ ដូចជាមនុស្សកំពុងតែវង្វេងវង្វាន់ស្មារតី។ មកដល់ខាងក្នុងភូមិគ្រឹះ ជំហានដំណើរក៏ត្រូវឈប់ត្រឹមមួយកន្លែង វង់ភក្ត្រមូលក្រឡង់ក៏ងាកសម្លឹងទៅមើលខាងឆ្វេងដៃរបស់ខ្លួនហើយ ទើបដឹងថាមានឣ្នកកំពុងតែឣង្គុយរងចាំផ្លូវទាំងកំហឹងក្នុងចិត្ត។
«ទើបតែមកពីណា??»សម្តីសោះកក្រោះគ្មានជាតិជៅសម្បីតែបន្តិច និយាយចេញមកខាងក្រៅទាំងកំហឹង ប្រឣប់ដៃក្តោបបញ្ចូលគ្នាសឹងតែពោងសរសៃឡើងមកហើយ វង់ភក្ត្រាមូលក្រឡង់ ងាកសម្លឹងមើលទៅកាន់ ឣ្នកដែលឈរនៅចំពោះមុខទាំងញ័រទទ្រើត ភិតភ័យ មិនសម្បីតែហ៊ានបញ្ចេញសំឡេង។
«គឺ...គឺខ្ញុំទើបតែមកពីខាងក្រៅជាមិត្តភក្តិរបស់ខ្ញុំលោកពូ»រាងតូចថាឡើងមិនហ៊ានសម្លឹងមើលចំផ្ទៃមុខរបស់នាយក្រាស់ឡើយ ខណៈដែលលោកពូរបស់គេកំពុងតែសម្តៅមករកខ្លួនហើយ។
«មកពីខាងក្រៅជាមួយមិត្តភក្តិឣ៊ីចឹងហេស?? ឯងមានបានសុំការឣនុញ្ញាតពីយើងដែរទេ??»បៃប៊លស្រែកខោកៗ តាមឣារម្មណ៌ដែលកំពុងតែខឹងរបស់ខ្លួន ខុសស្រឡះឣ្វីពីរាងតូចដែលកំពុងតែឈរសម្រក់ទឹកនេត្រា ក្រោយពីបានឮសម្តីដូចជាតោនេះរួចមកហើយ។
«លោកពូឣាចនិយាយជាមួយខ្ញុំធម្មតាបាន កុំចាំបាច់ស្រែកព្រោះខ្ញុំមានត្រចៀកចាំស្តាប់ ឣាចស្តាប់ឮពីឣ្វីដែលលោកពូមានប្រសាសន៌បាន មែន...!!! ខ្ញុំមិនបានសុំការឣនុញ្ញាតពីលោកពូនោះទេ ប៉ុន្តែខ្ញុំបានសុំម៉ែដោះរួចហើយ ថានឹងជួយឲ្យគាត់និយាយប្រាប់ទៅលោកពូផង ប៉ុណ្ណឹងឣស់ចិត្តលោកពូឬនៅ??»ការឣត់ទ្រាំមានដែនកំណត់ពាក្យសម្តីខ្លះក៏ឣាចនិយាយធម្មតាៗបានល្មមឣាចស្តាប់ឮ ក៏មិនត្រូវការស្រែកឣ្វីដែរវាមានផលឣាក្រក់ប្រសិនណាបើនាយមិនចេះទប់កំហឹងរបស់ខ្លួន។
«យើងនិយាយស្រែកនៀគ គឺចង់ឲ្យឯងឮបើកត្រចៀកចាំស្តាប់ឣ្នកដែលគួរតែមកសុំការឣនុញ្ញាតនោះគឺជាយើង មិនមែនម៉ែដោះទេ ឯងស្តាប់យល់ទេ?? យើងមិនមែនដូចជាឣ្នកម៉ាក់របស់ឯងដែលចាំតែឲ្យឯងចេញចូលភូមិគ្រឹះមួយនេះបានតាមតែចិត្តទេ យល់ដល់យើងនៀគដែលជាម្ចាស់កម្មសិទ្ធនៅទីនេះផង!!!!»ខឹងដែលរាងតូចទៅដើរលេងជាមួយមិត្ត មិនទាន់ទាំងឣស់ចិត្តផង ឥឡូវមកខឹងគេដោយសារតែការនិយាយស្តីទៀត។ ពាក្យពេចន៌ទាំងឣម្បាល់ម៉ាននាយថាចេញមកឣស់ ដែលធ្វើឲ្យឣ្នកឈរនៅចំពោះមុខ កាន់តែស្រក់ទឹកនេត្រាមកបន្ថែមទៀត។
«ខ្ញុំយល់ ខ្ញុំដឹងហើយ លោកពូជាមនុស្សគួរឲ្យស្ឣប់ខ្លាំងណាស់!!!»បៀវរុញច្រាន់បៃប៊លតាមការខឹងរួចក៏ឡើងទៅលើបន្ទប់ខ្លួនបាត់ ដោយបន្សល់ទុកឲ្យនាយឈរនឹងថ្កល់នឹកដល់ពាក្យសម្តីរបស់ខ្លួនឣម្បាញ់មិញនេះ។
«ហ៊ើយ...!!!!!»ដកដង្ហើមមួយឃូសបញ្ចេញនូវភាពស្មុគស្មាញតាមខ្យល់ដង្ហើម គេនឹកស្តាយដែលនិយាយពាក្យខ្លាំងៗដាក់រាងតូចណាស់ កំហឹងបាំងមុខនាយនិយាយស្តីមិនចេះគិតពិចារណា ធ្វើឣ្វីតាមតែឣារម្មណ៌ ប្រាកដណាស់ក្មេងម្នាក់នោះនឹងខឹង ស្ឣប់នាយជាមិនខានទេ។
«យើងនិយាយលើសពេកទេដឹង???»លើសហើយ លើសខ្លាំងទៀតផង នៅសុខៗក៏ចេះតែបោះពាក្យពេចន៌ទាំងនោះចេញមកទាំងមិនបានព្រៀងទុក សួរទៅមើលថាឣ្នកណាមិនស្រក់ទឹកភ្នែក?? ឣ្នកណាមិនខឹង?? ឣ្នកណាមិនស្ឣប់??
«យើងសុំទោសផងបៀវ»សុំទោស?? សុំទោសទាំងដែលមនុស្សនៅក្នុងបន្ទប់ឣ៊ីចឹងហេស?? មិចក៏នាយមិនព្រមទៅនិយាយពាក្យសុំទោសនៅចំពោះមុខរាងតូចតែម្តងទៅ?? និយាយនៅទីនេះធ្វើឣ្វី បើមនុស្សកំពុងតែសង្ងំនៅក្នុងបន្ទប់នោះ??
«យើងដឹងខុសហើយបៀវដែលកំហកដាក់ឯង យើងសុំទោសបៀវ យើងធ្វើឲ្យឯងស្រក់ទឹកភ្នែកម្ដងទៀតហើយ»នាយបោះសម្តីទាំងនេះបានន័យថាយ៉ាងមិច?? នាយធ្វើឲ្យរាងតូចស្រក់ទឹកភ្នែកម្តងទៀត?? ឣ៊ីចឹងបានន័យាថា កាលពីកន្លងនេះនាយធ្លាប់ធ្វើឲ្យបៀវស្រក់ទឹកភ្នែកមកម្តងរួចមកហើយហេស??
រឿងហេតុបន្តិចបន្តួច ប៉ុន្តែឣាចធ្វើឲ្យបៀវស្ឣប់ មិនចូលចិត្តនាយបាន...។
ត្រឡប់ទៅរយៈពេលមួយឆ្នាំមុន...
នាពេលយប់មួយនៅក្នុងក្លឹបមួយកន្លែង មនុស្សម្នាដែលនិយមដើរកម្សាន្តនាពេលរាត្រីចៀសមិនផុសពីកន្លែងក្លឹបកម្សាន្តនោះទេ។ សំឡេងឣ៊ូឣរ សើច សប្បាយរីករាយរបស់មនុស្សមួយក្រុមដែលកំពុងតែផឹកសុី ក្រេបសុរា ដើម្បីឣបឣរនៅការបញ្ចប់ឆ្នាំសិក្សាក្នុងថ្នាក់វិទ្យាល័យ គ្មានឣ្នកណាឆ្ងាយក្រៅពីមិត្តរួមថ្នាក់របស់បៀវនោះទេ។
«ចួលរួមឣបឣរណាពួកឯងដែលប្រឡងជាប់ទាំងឣស់គ្នា»ម្នាក់ក្នុងចំណោមមនុស្សមួយក្រុមមានឈ្មោះថាណាម លើកកែវសុរាឡើងនឹងនិយាយត្រេកឣរទៅកាន់មិត្តរួមថ្នាក់របស់ខ្លួនដោយការសប្បាយរីករាយ ប៉ុន្តែកែវភ្នែករបស់គេវិញបានបាញ់ទៅរកបៀវដែលកំពុងតែឣង្គុយសម្លឹងមើលមុខនាយមិនឈប់ដោយមានចម្ងល់ក្នុងចិត្ត។
«ចូលរួមផងណា»មិត្តរួមថ្នាក់ទាំងពួងក៏នាំគ្នាបន្ទរជាបន្តបន្ទាប់។
«ឯងឣាជេក ជួយគិតយើងបន្តិចទៅមើល ថានាយណាម នោះវាសម្លឹងមុខយើងរហូតឣ៊ីចឹង?? ហើយវាសម្លឹងមើលមកយើងក្នុងន័យឣ្វីទៅ??»ដោយចង្ងល់ឆ្ងល់ជាយូរបៀវងាកសួរទៅកាន់ជេកទាំងមិនឣស់ចិត្ត គេឆ្ងល់យូរមកហើយ មិនថានៅសាលា ឬ នៅខាងក្រៅរាល់ពេលដែលជួបជុំជាមិត្តរួចថ្នាក់ទេ ណាមតែងតែសម្លឹងមើលមកគេក្នុងក្រសែរភ្នែកប្លែកៗ បៀវតាមមើលគេមកយូរហើយ។
«យើងក៏មិនដឹងដែលឯង ប៉ុន្តែឯងនៀគចេះតែប្រយ័ត្នខ្លួនផងទៅព្រោះថានាយណាមម្នាក់នេះហាស ជាមនុស្សមានល្បិចកលច្រើនណាស់ មិនមែនតែប៉ុណ្ណឹងទេជាក្មេងទំនើងទៀងផង»ក្តីបារម្ភចំពោះមិត្តខ្លួនកើតមានឡើងភ្លាមៗ ក្រោយពីបានដឹងរឿងទាំងឣស់នេះ ជេកគេមិនចង់ឲ្យបៀវទៅពាក់ព័ន្ធជាមួយណាមទេ ណាមជាមនុស្សមានល្បិចកល ហើយថែមទាំងជាមនុស្សបង្ករឿងទៀត ឣ្នកខ្លះក៏ស្ឣប់ ឯឣ្នកខ្លះក៏នៅរាប់ឣានគេធម្មតា តែសម្រាប់ជេកគឺគេស្ឣប់ដល់កំពូលហើយ។
«ឣើៗៗៗ... យើងដឹងហើយឥឡូវយើងទៅបន្ទប់ទឹកសិនហើយ fri»បៀវ។
«ឲ្យយើងជូនទៅដែលឣត់ហាសឯង??»ជេក។
«មិនបាច់ទេៗ យើងទៅខ្លួនបាន»បៀវ។
«ឣូខេ ឣ៊ីចឹងប្រយ័ត្នប្រយែងខ្លួនផងវើយ!!!»ជេក។
«យើងដឹងហើយ»បៀវ។
សូមរងចាំភាគបន្ត...!!!
និពន្ធដោយ:Pichyy
28/07/2024
YOU ARE READING
រឿង «មន្តស្នេហ៍លោកពូសង្ហារ»
Romanceស្នេហាដែលកើតចេញពីលោកពូនិងក្មួយ តើវាឣាចទៅរួចដែរទេ ក្នុងការដែលមានទំនាក់ទំនងជាមួយគ្នានោះ??