married with ceo's daughter ep14

195 40 5
                                    

beomgyuក៏ប្រញាប់ឲអ្នកបម្រើទៅពូតកូនកន្សែងមួយជ្រលក់និងទឹកដើម្បីមកជូតក្បាលនិងជូតដៃជូតជើងឲhaerinផងដែរ រួចហើយbeomgyuក៏បានដាក់ក្មួយរបស់ខ្លួនឲគេងឲបានត្រឹមត្រូវហើយ ខ្លួនក៏បានគេងកំដរក្មួយនៅសាឡុងជិតនោះផងដែរ(ពូក្មួយគេស្រឡាញ់គ្នាណាស់)

កាត់មកដល់ពេលព្រឹកឡើងhaerinក៏ភ្ញាក់បើកភ្នែកសន្សឹមៗរួចក៏ក្រឡេកមើលជុំវិញខ្លួនហើយក៏ងើបឡើងមកតិចៗ តែគ្រលាសភ្នែកឃើញពូតូចខ្លួននៅគេងជិតនោះផងដែរ haerinក៏យកដៃស្ទាបក្បាលខ្លួនឯងតិចៗទាំងសង្កៀរធ្មេញផងដែរព្រោះខ្លួនមិនទាន់បាត់ឈឺក្បាលនោះឡើយ

beongyu:អឹម អូងើបល្មមហីយ៉ា ឯងនេះចំមែនយប់មិញមិនដឹងជាខូចចិត្តរឿងអីផឹកឡើងស្រវឹងសន្លប់ហ្មងឯងនេះចំពិតមែន សំណាងហើយដែលពូឃើញបើពូមិនឃើញវិញថ្មើរនិងឯងដេកលិតមាត់ជាមួយឆ្កែបាត់ អឺបើងើបហើយក៏ទៅងូតទឹក ចាំពូតូចទៅដាំបបរឲញុាំណា៎!!!
(beomgyuនិយាយបានប៉ុណ្ណេះក៏ងើបឡើងពីសាឡុងរួច៏ដើរសម្តៅទៅផ្ទះបាយដើម្បីធ្វើបបរឲhaerinហូប)

រីឯក្រឡេកមកមើលdanielleឯណេះវិញគេក៏បានចេញពីមន្ទីរពេទ្យដូចគ្នាផងដែរ ដោយមានលោកkangជាឪពុកក្មេកនោះអ្នកជួយគ្រាខ្លួនតិចៗផងដែរ ព្រោះកូនស្រីទើបតែចាក់ថ្នាំឲមានកូនផងដែរ

លោកkangនិងdanielleក៏បានចូលក្នុងឡានរួចក៏ឲអង្គរក្សរបស់ខ្លួនបើកសម្តៅទៅភូមិគ្រឹះខ្លួនដូចគ្នា
ក្រោយពេលចំណាយពេលយ៉ាងយូរឡានក៏បានបើកមកដល់ភូមិគ្រឹះតែម្តង

Mr.kang:ចុះមក កូន!!!អ្នកបម្រើទៅណាអស់ហើយ!!!

អ៊ំម៉ែដោះ:អូ៎ លោកម្ចាស់និងអ្នកស្រីតូចមកដល់ហើយ!!
(អ៊ំម៉ែដោះក៏ប្រញាប់ទៅជួយកាន់ឥវ៉ាន់ម្ចាស់របស់ខ្លួន)

លោកkangដើរចូលក្នុងភូមិគ្រឹះជាមួយនិងកូនប្រសាររបស់ខ្លួន ដែលខណះពេលនេះdanielleដើរទាំងរៀងទប់ៗពោះខ្លួនឯងបណ្តើរ ព្រោះពេលនេះខ្លួនមិនមែនមានតែខ្លួនមួយទៀតទេ haerinសម្លឹងមើលភរិយារបស់ខ្លួនដែលដើរចូលមកក្នុងផ្ទះទាំងទប់ៗពោះ និងដាក់ខ្លួនអង្គុយលើសាឡុង

Mr.kang:យ៉ាងមិច? ឯងឃើញភរិយាឯងគេលំបាកហើយ គ្មានចិត្តចង់ជួយអីតិចហេស៎!!

married with ceo's daughter (daerin)Where stories live. Discover now