married with ceo's daughter ep2

431 32 1
                                    

(សុំមិនសរសេរ18+នោះទេព្រោះពួកគាត់នៅក្មេងៗណាស់ ចឹងជម្រើសចុងក្រោយគឺអត់ហើយណា៎ សុំកាត់តែម្តង)
បន្ទាប់ពីយប់ផ្សំដំណេកបានកន្លងផុតទៅ danielleបានងើបពីព្រលឹមដើម្បីរៀបចំខោអាវដាក់ចូលក្នុងវ៉ាលីដើម្បីទៅរស់នៅខាងស្វាមីរបស់ខ្លួននៅឯប្រទេសកាណាដា លើកនេះគេឃ្លាតឆ្ងាយពីម៉ាក់ជាទីស្រឡាញ់របស់គេ និងអ៊ំម៉ែដោះ អ្នកបម្រើ ដែលគេចាត់ទុកដូចជាម្តាយទីពីរ សាច់ញាតិបងប្អូនផងដែរ
danielleរៀបចំខោអាវទាំងទឹកភ្នែកហូរសស្រាក់ទៀតហើយ ព្រោះចិត្តគេនៅតែនឹករឮកប្រទេសកូរ៉េដែលគេធ្លាប់រស់នៅតាំងពីតូច និងសាងអនុស្សាវរីយ៍ជាច្រើនផងដែរ
(បន្ទាប់ពីរៀបចំឥវ៉ាន់ដាក់វ៉ាលីរួចរាល់ danielleក៏កាន់វ៉ាលីនិងថង់សម្ពាយskin care2ថង់ ជាប់ខ្លួនផងដែរ)
Mr.kang:ហីយ៉ា!!Haerinឯងធ្វើស្អីនិង នេះមិនឃើញភរិយាឯងកំពុងកាន់សម្ពាយអូសវ៉ាលីរញ៉េរញ៉ៃទេហី ឆាប់ទៅជួយកាន់នាងភ្លាមទៅ ក្នុងនាមជាស្វាមី ត្រូវចេះជួយទុក្ខធុរះភរិយាផង កុំហីៗពេក!!

Haerin:ហឺយ!!បើតាមខ្ញុំចរឹកស្រីវិញ លីឥវ៉ាន់ប៉ុន្នឹងសុីផុយជួយស្អីទេស៎ប៉ា នាងមានដៃមានជើងតាស៎ឲនាងលើកខ្លួនឯងទៅ!!(មើលសម្តីk'meowយាយយប់មិញសរសើរគេស្អាតឡើងទន់ភ្លន់ព្រឹកឡើងចប់យាយ)

Mr.kang:Haerinបើឯងមិនព្រមស្តាប់តាមបញ្ជាប៉ានោះទេ យប់និងត្រៀមអស់លុយពីក្នុងកុងទៅ!!

Haerin:គិតថាគម្រាមគំហែងខ្ញុំកើតហេស៎!!

Mr.kang:ចង់ទៅណា៎??

Haerin:ទៅជួយកាន់ឥវ៉ាន់នាងតាមប៉ាថាមិនចឹង??

(Haerinនិយាយឡើងរំភើយរួចដើរទៅជួយកាន់ឥវ៉ាន់danielleបាត់ទៅ)

danielle:ធ្វើស្អីនិង??

Haerin:ជួយកាន់ឥវ៉ាន់ មើលទៅទើសភ្នែកពេក!!

danielle:មិនបាច់ទេ ប៉ុន្នឹងខ្ញុំអាចកាន់ខ្លួនឯងបានហើយ!!

Haerin:ន៎ែនាងកុំរឹងទទឹងពេក គិតថាខ្ញុំចង់ជួយនាងណាស់ទៅហេស៎ គុំតែប៉ាខ្ញុំបង្ខំឲមកមកទេស៎!!

danielle:ចឹងមិនបាច់ជួយទេ!!(មួយម៉ាត់ចេញពីdanielleកញ្ឆក់យកឥវ៉ាន់ខ្លួនចេញពីដៃHaerinមួយទំហឹងហើយដើរបំបុកស្មារHaerinមួយទំហឹងដើរទៅមុខទៀតទៅ ពាក្យសម្តីHaerinមុននេះចាក់ធ្លុះបេះដូងគេពេកហើយ )

married with ceo's daughter (daerin)Where stories live. Discover now