married with ceo's daughter ep1

586 36 0
                                    

ថ្ងៃនេះនៅភូមិគ្រឹះរបស់Mr.marshបានរៀបចំតុបតែងផ្ទះ និងដេគាល់យ៉ាងស្អាតទំនងដូចជាមានកម្មវិធីរៀបការរបស់នរណាម្នាក់នៅក្នុងផ្ទះរបស់គាត់ ប៉ុន្តែផ្តើមសាច់រឿងយើងមិនទាន់ដឹងនោះទេថាអ្នកណាជាអ្នករៀបការជាក្មួយស្រីរបស់គាត់ ឬជាកូនស្រីរបស់គាត់នោះទេ អ្នកផ្ទះ អ្នកបម្រើនាំគ្នាជួយគ្នាទៅវិញទៅមករៀបចំបាច់ផ្កាជាច្រើនសម្រាប់ដាក់លម្អមុខផ្ទះ កៅអីដាក់រៀបគៀនៗសម្រាប់ភ្ញៀវកិត្តិយសដែលចូលរួមពិធីមង្គលមួយនេះ

(តោះយើងនាំគ្នាមកក្រឡេកមើលនៅក្នុងបន្ទប់ដ៏ធំមួយដែលមានសំអាងការអ្នកតុបតែងខ្លួន កំពុងមមាញឹកផាត់មុខជូនកូនក្រមុំ)

(.....ញញឹមបន្តិចទៅកូនកុំធ្វើមុខបែបនេះអី.....)
(អ្នកមាននាមជាម្តាយព្យាយាមដាស់តឿនកូននិងសារ៉េទម្រង់មុខកូន ឲព្យាយាមឲកូនញញឹម តែផ្ទុយទៅវិញអ្នកមាននាមជាកូនស្រីបែរជាស្រក់ទឹកភ្នែកតក់ៗឥតឈប់ឈរ ប៉ុណ្ណេះក៏យើងអាចមើលដឹងថាមង្គលការមួយនរះកើតចេញមកពីការមិនពេញចិត្តនោះឡើយ)

•ច្បាស់ណាស់អ្នកដែលរៀបការគឺជាកូនស្រីម្ចាស់ភូមិគ្រឹះmarsh danielle ដែលជាកូនស្រីតែមួយគត់របស់ម្ចាស់ក្រុមហ៊ុនfilm star(ក្រុមហ៊ុនខាងផ្នែកផលិតខ្សែភាពយន្ត និងដើរmodel) យើងបានឃើញរួចមកហើយនៅក្នុងtrailerថាឪពុករបស់danielleបង្ខំឲកូនរៀបការខ្លាំងប៉ុណ្ណាទោះជាdanielleព្យាយាម បដិសេធ រត់គេចអស់ច្រើនដងច្រើនសារមកហើយក៏ដោយ ក៏អ្នកមាននាមជាឪពុកនៅតែមិនព្រមបោះបង់គំនិតផ្សំផ្គុំឲកូនចោលដដែរ មូលហេតុក្រុមហ៊ុនគាត់ជិតក្ស័យធន ហើយគាត់គ្មានជម្រើសនោះទេណាមួយគាត់ស្រឡាញ់ក្រុមហ៊ុនfilm starខ្លាំងណាស់ បើបាត់បង់ដោយងាយៗក៏មិនកើត ព្រោះគាត់បានបង្កើតអនុស្សាវរីយ៍ក្នុងក្រុមហ៊ុននេះជាមួយក្រុមការងាររបស់គាត់10ឆ្នាំជាងមកហើយ ចឹងហើយគាត់សុខចិត្តធ្វើជាឪពុកអាត្មានិយម លើកកូនស្រីគាត់ឲceoប្រចាំប្រទេសcanadaគឺលោកkangដែលជាអ្នកផលិតខ្សែភាពយន្តNetflixដ៏ធំមួយដែលជាសេដ្ឋីវាល់លាន មានលុយចាយមិនចេះខ្វះ danielleត្រូវរៀបការទាំងមិនពេញចិត្តនិងស្អប់ដៃគូរដែលរៀបការជាមួយនាងជាខ្លាំង នាងសុខចិត្តទ្រាំកាន់បាច់ផ្កាក្តាប់ជាប់និងដៃហើយបិតស្បៃពណ៌សគ្របមុខជិតដើរចុះទៅខាងក្រោម ដើម្បីរៀបការជាមួយកូនកម្លោះដែលជាស្រីហើយមិនដែលស្គាល់គ្នាកន្លងមកនោះឡើយ ក្រឡេកមកមើលកូនកម្លោះkang haerinយើងឯណេះវិញគេក៏មិនចង់ការប៉ុន្មានដែរតែបើគេមិនព្រមការនោះទេប៉ារបស់គេនិងដកហូតលុយឡាន បណ្ណ័ និងកាតខ្មៅរបស់គេមិនខានហើយបិទសិទ្ធសេរីភាពគេថែមទៀតផង ចឹងហើយជម្រើសចុងក្រោយមានតែព្រមការ(ហើយមូលហេតុដែលប៉ារបស់haerinឲhaerinការជាមួយមនុស្សស្រីគ្នាឯង ព្រោះគាត់ដឹងហើយថាHaerinមិនមែនចរឹកស្រីនោះទេ គឺគេប្រុសយកតែម្តង ចរឹកគេចេញមកបែបgang gang styleខោអាវបែបboy boyអីចឹងទៅ ហើយHaerinស្រឡាញ់ស្រីគ្នាឯងមិនមែនប្រុសទេ ចឹងហើយគាត់ក៏ព្រមទទួលតាមធម្មជាតិរបស់កូនស្រីតែមួយរបស់គាត់ដូចគ្នា គាត់មិនចង់ឲកូនគាត់ធ្វើជាស្រីវិញទាំងដែលចិត្តមិនចង់នោះឡើយ ចឹងមានតែបណ្តោយតាមវាសនា តែរឿងរៀបការរើសដៃគូរស្រករគឺគាត់ជាអ្នកបង្ខំHaerinពិមែនព្រោះមិនចង់ឃើញកូនប៉ោឡែយូរនោះទេ រៀបការយកប្រពន្ធហ្មងទៅ)
Haerinយើងថ្ងៃមង្គលការគេពាក់ខោខ្មៅនិងអាវក្រាស្សេពណ៌ខ្មៅ ជាមួយនិងបូរខ្មៅចងជាប់នៅកណ្តាលមើលទៅសង្សារឥតខ្ចោះបុរសប្រៀបស្មើមិនបានឡើយ

<<ពិធីរៀបការ>>
លោកអាចារ្យ:តើអ្នកនាងkang haerinព្រមទទួលអ្នកនាងmarsh danielleជាគូរស្នេហាស្វាមីភរិយានោះទេ!!

Haerin:បាទ!!ព្រម!!(ឆ្លើយតាមទម្លាប់របស់គេ)

លោកអាចារ្យ:ចុះអ្នកនាងmarsh danielleព្រមទទួលអ្នកនាងkang Haerinជាគូរស្នេហាស្វាមីភរិយាដែរឬទេ!!

Haerin: ច ច៎ ចា ចាស ព្រម!!(ឆ្លើយទាំងស្ទាក់ស្ទើរ)
(បន្ទាប់មកភ្ញៀវកិត្តិយសក៏នាំគ្នាស្រែកឲគូរស្នេហ៍នេះថើបគ្នាភ្លាមទៅ)
ភ្ញៀវកិត្តិយស:ថើបទៅៗៗៗៗៗៗៗៗៗៗៗៗៗ

(ដោយមិនឲខកចិត្តបើជ្រុលជាចឹងហើយHaerinក៏ចាប់បើកស្បៃមុខdanielleរួចថើបលើបបូរមាត់ស្រទន់នោះតែម្តង ឯdanielleនេះនៅជំហរភ្នែកធំៗព្រោះនាងមិនដែលមានអ្នកណាមកថើបបបូរមាត់នាងនោះទេ Haerinនេះហើយបានfirst kissរបស់នាង)
(ភ្ញៀវកិត្តិយសនាំគ្នាស្រែកហ៊ោរកញ្ជ្រៀវគ្រប់ៗគ្នា)
កម្មវិធីត្រូវបញ្ចប់ដោយរលូន ភ្ញៀវកិត្តិយសចំណាយពេលរាំរែកច្រៀងសប្បាយ ពិសាអាហារផឹកសុីជុំគ្នាយ៉ាងសប្បាយរីករាយ រីឯdanielleវិញត្រូវត្រៀមខ្លួនអង្គុយរង់ចាំស្វាមីរបស់ខ្លួនដើម្បីផ្សំដំណេក នាងភ័យៗ ដៃជើងទន់អស់ហើយ បបូរមាត់ស្លេកស្លាំងតែម្តង ព្រោះនាងមិនដែរជួបអារម្មណ៍ចឹងពីមុនមកទេ)
បន្តិចក្រោយមកក៏មានដៃសសៃមាំមួយបានលូកមកបើកស្បៃមុខdanielleថ្នមៗ ហើយក៏ចាប់ផ្តើមសម្លឹងមើលមុខគ្នាតែម្តង

Haerin:ឯងស្អាតណាស់!!(សម្លេងងុលៗបានបញ្ចេញចេញមកយើងក៏អាចមើលដឹងថាកូនកម្លោះយើងស្រវឹងហើយប៉ុណ្ណេះ)
(វគ្គក្រោយជាវគ្គ18+បើសិនជាអ្នកទាំងអស់គ្នាមិនពេញចិត្តអាចអូសរំលងបាន ហើយក៏សុំទោសចំពោះពាក្យពេចន៍ផងដែរ ព្រោះបើជ្រុលជាមានវគ្គរៀបការហើយadminចង់កាត់ចោលក៏ពិបាកចឹងadminសុំមតិពីអ្នករាល់គ្នាតើចង់ឲមានវគ្គនេះឬក៏អត់??)

To be continue ...............

married with ceo's daughter (daerin)Where stories live. Discover now