married with ceo's daughter ep3

343 27 0
                                    

មនុស្សម្នាព្យាយាមឈរមើលព្រោងព្រាតជាច្រើនជំហរមាត់ដោយបើកភ្នែកធំៗប៉ុណ្ណាណីព្រោះភ្ញាក់ផ្អើល ឡានតម្រៀបជាជួរជិះបើកឡានសម្តៅមកកន្លែងHaerinនិងdanielleស្របពេលHaerinកំពុងអៀវdanielle ឡានប្រមាណប្រហែលជាងមិនក្រោម25គ្រឿងនោះទេហើយតម្លៃឡានក៏មិនក្រោមខ្ទង់លានដែរ ទាំងនោះគឺសុទ្ធតែជាឡានរបស់ពូបង្កើតHaerinដែលបានបញ្ជាឲគេបើកមកទទួលHaerinឲសមនិងមុខមាត់របស់មហាសេដ្ឋីលំដាប់នៃប្រទេសកាណាដា Haerinមិនចាំយូរក៏សម្រូតទម្លាក់danielleពីលើខ្នងខ្លួនចុះ

danielle:អ្ហេ៎ ចង់ធ្វើអីទៀតហើយ!!(danielleចាប់ផ្តើមភិតភ័យម្តងទៀតនៅពេលHaerinលើកបីខ្លួនវិញ)

Haerin:នាងមើលជើងនាងចុះដើរដូចជនពិការមិនឲខ្ញុំលើកបីយ៉ាងមិច!!

danielle:ប៉ុន្តែខ្ញុំក៏អា...

Haerin:ឈប់ហាមប្រកែក ប្រយ័ត្នខ្ញុំចាប់ថើបមាត់ឲខ្មាសគេណា៎ បើនាងហ៊ានតែប្រឆាំងម្តងទៀត!!(danielleគ្រាន់តែឮHaerinនិយាយបែបនេះក៏ស្ងាត់មាត់ឈឹងព្រោះខ្លាចHaerinចាប់ថើបមាត់ខ្លួន)

(Haerinបានបីdanielleចូលទៅក្នុងឡានបាត់ទៅ សម្លេងឡានបញ្ឆេះទាំងមានអំណាចបើកលឿនវ៉េវសម្តៅទៅកាន់អាណាចក្រភូមិគ្រឹះរបស់គ្រួសារត្រកូលkang(ផ្ទះធំផុតលេខតែម្តង)
ចំណាយពេលអស់ជាង14នាទីឡានក៏បានបើកមកដល់ភូមិគ្រឹះដ៏ធំមួយ ដែលមានអ្នកបម្រើហែរហមអមសងខាងទាំងទឹកមុខញញឹមស្រស់ពព្រាយរង់ចាំទទួលរាក់ទាក់ម្ចាស់ស្រីរបស់ខ្លួន(Haerinយើងនិងណា៎)

(អង្គរក្សបានទៅជួយបើកទ្វារឡាននិងលើកដៃអញ្ជើញម្ចាស់ស្រីរបស់ខ្លួនដោយឬកពាអោនលំទោនអ្នកដែលមានឋានះធំជាងខ្លួន Haerinក៏បានជួយគ្រាdanielleចុះហើយក៏ចាប់លើកបីយកតែម្តងដើរសម្តៅទៅក្នុងភូមិគ្រឹះដែលធ្វើឲអ្នកបម្រើរបស់ខ្លួនមានការឆ្ងល់ជាខ្លាំង តើម្ចាស់របស់ខ្លួនចេះផ្អែមល្ហែមតាំងពីពេលណា៎ មើលចុះថាអត់ស្រឡាញ់ទេដល់ការរួចហើយមកអៀវអីណា៎ ណាទៅអាចប៉ាន់ស្មានចិត្តបាន)

taehyun:អូ៎ មកហើយហី មកៗឆាប់មកអង្គុយទីនេះមក!!(នេះគឺជាtaehyun kangគឺជាពូបង្កើតរបស់Haerin គាត់ស្រឡាញ់Haerinដូចកូនគាត់ចឹង ដោយសារតែគាត់គ្មានកូននោះទេការអស់រយះពេល7ឆ្នាំហើយកូនមួយក៏គ្មាននិងគេ តាំងពីដើមមកប៉ារបស់Haerinស្តីឲHaerinថាឲHaerinតែមានពូtaehyunគេមួយកាន់ជើងគេរហូត ទម្រើសចិត្ត លួងលោមក្មេងឲក្មេងបានចិត្តរហូតដល់ឥឡូវ taehyunនេះហើយដែលបង្រៀនឲHaerinចេះបើកឡានតាំងក្មេងហើយសន្យាថាបើHaerinចេះបើកពេលណាគាត់និងទិញLamboginiមួយឲHaerinជិះ(ពូស្រឡាញ់ក្មួយណាស់)

beomgyu:អ្ហេ៎!!មកដល់ល្មម នេះញុាំនំសិនទៅappaទិញឲឯងហេស៎Haerin!!(នេះbeomgyu choiភរិយារបស់kang taehyun ស្រឡាញ់Haerinដូចកូនបង្កើតដល់ថ្នាក់ហៅHaerinកូនហើយនិង)

Haerin:អ្ហឹ មិនបាច់គគ្រឹកគគ្រេងពេកទេappaអឺយ!!

beomgyu:មិចនិងកើតទៅថ្ងៃនេះជាថ្ងៃពិសេសរបស់ឯងផង ឯងមានប្រពន្ធហើយappaគួរតែអបអរទិវាបញ្ចប់ភាពនៅលាវរបស់ឯង!!នេះappaបានទៅហាងទំនើបដ៏ល្បីមួយប្រចាំប្រទេសទិញនាឡិកាLuxuryទុកជាកាដូសម្រាប់ឯងនិងប្រពន្ធឯង ប្រពន្ធឯងពាក់ពណ៌ផ្កាឈូក ឯងគឺពណ៌ខ្មៅ នេស៎ មើលទៅសមណា៎ ហើយចុះឯណាប្រពន្ធឯង!!

Haerinធ្វើមុខដូចគេចែកទ្រព្យអត់ស្មើរួចលើកដៃចង្អុលទៅអ្នកនៅពីក្រោយខ្លួនដែលកំពុងអើតលើមៗសម្លឹងមើលbeomgyuវិញដោយកែវភ្នែកម៉ក់ៗ

beomgyu:ហីយ៉ា នាងល្អិតមកជិតappaមកកូន appaពាក់នាឡិកាដៃឲ មកកូនមក!!(beomgyuទាញដៃdanielleតិចៗហើយញញឹមស្រស់ទៅកាន់នាងដូចម្តាយដែលបានផ្តល់ស្នាមញញឹមឲកូនចឹង)

beomgyu:មើលន៎ែសមអស់ទាស់ ប្តីល្អប្រពន្ធស្អាតសមគ្នាណាស់ និយាយចឹងនាងល្អិតឈ្មោះអីហឹម??

danielle:ខ្ញ ខ្ញុំ ខ្ញុំឈ្មោះdanielle!!

beomgyu:ចុះត្រកូល!!

danielle:marsh!!

beomgyu:ពិរោះណាស់ យាយចឹងពួកឯងអង្គុយលេងសិនទៅចាំappaទៅយកទឹកដោះគោស្រស់យកមកឲណា៎ ផឹកហើយជំនួយខួរក្បាលការចងចាំ ជាពិសេសធ្វើឲសាច់ឯងភ្លឺថ្លាទៀត អង្គុយលេងសិនទៅណា៎danielle!!

(ចែgyuយើងស្រឡាញ់កូនៗគាត់ណាស់)

danielleនិងHaerinក៏បានអង្គុយចុះនៅលើសាឡុងទៅ

taehyun:និយាយចឹងប៉ាម៉ាក់ឯងគាត់រកសុីខាងអ្វីដែលប៉ាដូចជាឮតាមលោកពូប៉ាHaerinមកថាខាងផ្នែកថតរឿងNetflixអីហេស៎!!

danielle:ចាសលោកពូ!!

taehyun:ពូអីហៅលោកប៉ាៗហ្មងទៅណា៎!!

danielle:ចាសលោកប៉ា!!

Haerin:កូនឲគ្រប់ហ្មង!!(Haerinទះថ្ងាសបែបហួសចិត្តនិងtaehyunពូបង្កើតគេបន្តិចឲតែឃើញក្មេងស្រីក្មេងប្រុសអីមិនបានទេឲហៅឪទាំងអស់សូម្បីកូនអ្នកជិតខាង សត្វឆ្កែប៉ុនកាប៉ុកដុំដីអីក៏ពូគេឲហៅឪដែរ)

(គិតទៅគូរស្នេហ៍ភរិយាគេមួយគូរនេះបុិនបស់គេហា៎)

To be continue ............

married with ceo's daughter (daerin)Where stories live. Discover now