សិស្សប្រុស
ភាគទី ១១
«លីនស៊ាន!!» នាងតូចដើរតាមឆ្នេរស្រែកហៅឈ្មោះគេទាំងភ័យៗព្រោះនេះទាំងងងឹត ស្ងាត់ឡើងជ្រាបឮតែសម្លេងរលកសមុទ្របោកបក់ នាងជាស្រីខ្លួនតូចមួយដើរកាន់ពិលទាំងញ័រញាក់ដើររកគេតែម្នាក់ឯងតែនាងព្យាយាមទប់អារម្មណ៍ភ័យខ្លាច។
«លីនស៊ានក្មេងចង្រៃឯងនៅកន្លែងណា?» យីសុីនដើរបណ្ដើរឆ្លៀតបញ្ចាំងពិលទៅមើលផ្ទៃសមុទ្រម្ដងៗព្រោះខ្លាចគេនៅក្នុងទឹក។
«អេ...នាងតូចដើរទៅណាតែម្នាក់ឯងនឹង?» នាងដើរតែនាងសុខស្រាបតែមានបុរសមាឌធំពីរនាក់មិនដឹងចេញពីកន្លៀតណាទេមកស្កាត់ផ្លូវនាងទាំងមុខទាំងក្រោយ ម្នាក់មាឌធំដូចយក្សក្បាលអត់សក់រលោងស្រិលដូចកញ្ចក់ព្រោះសក់រត់ទៅនៅនឹងចង្ការអស់ ម្នាក់ទៀតមាឌកន្តឿប្រហែលត្រឹមចង្កេះនាង។
«ពួក...ពួកឯងជានរណា?» ពួកវាដើរយឺតៗមកជិតនាងទាំងលិតមាត់លិតកដូចឆ្កែស្រេកឃ្លានតាំងពីជាតិណាមក ធ្វើឪ្យយីសុីនឃើញហើយចាប់ផ្ដើមញ័រញាក់ស្ទើតែជ្រុះពិលចេញពីដៃទៅហើយ។
«ដើរតែម្នាក់ឯងបែបនេះមិនសុវត្ថិភាពទេ ត្រូវការពួកបងកំដរទេ?»
«មិនត្រូវការទេ! ទៅបណ្ដើរឆ្កែគ្នាឯងទៅ ពួកអាងាប់!!»
«អេៗ....ពួកបងសង្ហារប៉ុណ្នឹងដែរឪ្យទៅបណ្ដើរឆ្កែយ៉ាងម៉េច?»
«អ៊ួក....នែ៎! ពួកឯងគួរតែត្រឡប់ទៅផ្ទះវិញហើយយកត្រឡោកដួសទឹកយកមកឆ្លុះមុខខ្លួនឯងសិនទៅ មុខដូចឡប់ ក្បាលរលោងដល់ថ្នាក់ស្រមោចវាជ្រុះ ចំណែកអាមួយនេះមាឌឡើងកន្តឿ មុខអាក្រក់ហើយចរិតអន់ទៀត សូម្បីតែឆ្កែប្រហែលជាវាមិនព្រមដើរជាមួយឯងផងទេដឹង» នាងធ្វើដូចជាចង់ក្អួតហើយក៏និយាយដៀលពួកវាយ៉ាងចាស់ដៃ នរណាមិនស្គាល់គ្រូសុីនទាំងកាច ដៀលមិនខ្វល់ថាជាចោរឪ្យតែចេញមកខុសទំនងនាងដឹងតែដៀលហើយ។
«ដៀលជាកញ្ចប់បែបនេះ មានហ្វ្រីអីអត់?» អាចោរមាឌធំនិយាយឡើង។
«ហ្វ្រីក្បាលឪហែងដឹង?»
«សម្ដីបានណាស់ណ៎» ពួកវាដើរមកកាន់តែជិត
«ពួកអាបែកថ្នាំ»
«ហាស៎ៗ!»
«កុំចូលមក បើមិត្តប្រុយើងដឹងពួកឯងងាប់គ្មានដីកប់មិនខាន»
«អូ...មានមិត្តប្រុសហើយហេស៎? ចុះឯណាមិត្តប្រុសអូនហ៎?»
«គឺ...គឺ...អ្ហាយយ៎!! លែងយើង ជួយផងនរណាក៏បានដែរ»
«មកតាមបងមកអូនសម្លាញ់!» អាមួយមាឌធំស្រាប់តែចាប់កដៃនាងតូចជាប់ តែក៏ត្រូវផ្អាកសកម្មភាព...
«លែងដៃនាងភ្លាម! បើឯងចង់ងាប់មានដីកប់» គ្រាន់តែឃើញមុខគេភ្លាមក្ដីសង្ឃឹមនាងក៏ស្រាប់តែលោតដល់ ១០០% មួយរំពេច។
«នេះហេស៎ប្ដីអូននោះ?»
YOU ARE READING
សិស្សប្រុស 🔞
Любовные романыWeaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេទើបខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិ...
