សិស្សប្រុស
ភាគបញ្ចប់គ្រែស្រាប់តែបាក់ភ្លាមៗធ្វើឪ្យគេជ្រួញចិញ្ចើមទាំងខ្នើសចិត្តធ្វើតិចៗសោះបាក់អីណាគ្រែអីក៏អន់ម្លេះ?
/ត្រឺង/ត្រឺង/
គេលើករាងកាយភរិយាឡើងបម្រុងទៅគេងបន្ទប់ផ្សេងតែសម្លេងទូរសព្ទក៏បន្លឺឡើងទើបនាយយកនាងទៅឪ្យសម្រាកលើសាឡុងសិនទើបមកលើកទូរសព្ទ។
«អាឡូប៉ា! ប៉ាតេមកល្អហើយ»
(វាស្អីឯង? ចុះយ៉ាងម៉េចហើយ?) គាត់ថាតេទៅសួររឿងយប់មិញនឹងណា។
«ប៉ាត្រៀមគ្រែមករបៀបម៉េចទើបវាផុយយ៉ាងនេះ?»
(ហ្អាក៎? គ្រែនឹងគ្រែលេខ ១ ប៉ាកម្មងឪ្យគេធ្វើជាពិសេសបាក់បានយ៉ាងម៉េច?)
«ខ្ញុំមិនដឹង! គ្រែលេខមួយស្អីធ្វើតិចៗសោះបាក់ដែរ! បានហើយប៉ា!»
(អេ....)
/ទឺត/ទឺត/
លីនស៊ានចុចបិទទាំងខឹងចិត្តបិទហើយទើបដើរទៅរកអ្វីមកបិទបាំងរាងកាយខ្លួនឯងនិងភរិយាទៅរកបន្ទប់ផ្សេងគេងសាគួរសិនព្រោះពេញមួយយប់ពេញអត់បានដេកសោះព្រោះរវល់ធ្វើនាងទាល់ព្រឹក។
«យ៉ាងម៉េចដែរបង?»
«បាក់គ្រែបាត់ហើយ»
«ហ្អាស៎?» លោកស្រីលីងបន្លឺទាំងចំហរមាត់មិននឹកស្មានថាកូនប្រុសគាត់សាហាវថ្នាក់នេះ កូនប្រសារគាត់មិនដឹងទ្រោមប៉ុណ្ណាទេបើដល់ថ្នាក់គ្រែលំដាប់លេងមួយនៅបាក់ចុះទម្រាំនាងមិនដឹងបាក់កម្រិតណា។~~~~~
បន្ទាត់ពេលវេលាចេះតែដើរទៅមុខឥតមានឈប់សម្រាករយៈពេលមួយឆ្នាំក៏កន្លងទៅផុតក្នុងមួយពព្រិចភ្នែក។ យីសុីនពេលនេះនាងមានផ្ទៃពោះទៀតហើយតែលើកនេះភ្លោះដល់ទៅបីប្រុសទាំងបីទៀតមិនសរសើរលីនស៊ានមិនបានជាប់រៀនហើយនៅឆ្លៀតបានដូចសម្ដីមិនចេះហត់ទាល់តែសោះ។
«អ៊ួក!» លីនស៊ានកំពុងស្ថិតនៅក្នុងបន្ទប់ទឹកសាលាសកលវិទ្យាល័យដែលគេរៀន ក្នុងខ្លួនគេរអាក់រអើរក្អួតព្រោះចាញ់កូនជំនួសប្រពន្ធឡើងខ្សោះអស់ហើយសង្ស័យស្រឡាញ់ប្រពន្ធខ្លាំងពេកទើបសុខចិត្តវេទនាជំនួសបែបនេះ។ បន្ទាប់ពីក្អួតអស់ចិត្តអស់ចង់ហើយគេក៏ដើរចេញពីបន្ទប់ទឹកសម្ដៅទៅបន្ទប់រៀនវិញទាំងធេងធោង។
«លីនស៊ានឯងយ៉ាងម៉េចហើយ?» គ្រាន់តែចូលដល់បន្ទប់ភ្លាមលោកគ្រូក៏សួរឡើងទាំងក្ដីបារម្ភព្រោះឃើញតាំងពីព្រឹករត់ចូលបន្ទប់ទឹករហូតចង់ដប់ដងហើយ មិនមែនតែថ្ងៃនេះទេតែសឹងរាល់ថ្ងៃ។
«អត់អីទេលោកគ្រូ»
«បើថាមិនស្រួលទៅផ្ទះសិនទៅ»
«បាទ» គេចាំពាក្យនេះយូហើយទើបឮភ្លាមទាញកាតាបដើរចេញទាំងភ្នែកបើកសឹងតែមិនរួច។
«បុកជញ្ជាំង!!»
«អ! អរ...» លីនស៊ានក៏ដើរចេញហើយលោកគ្រូក៏មិនបានសួរនាំអីច្រើនដែរព្រោះគាត់ដឹងថាគេគ្មានឈឺអីទេគឺចាញ់កូនជំនួសប្រពន្ធនឹងឯង មិនមែនតែគាត់ទេដែលដឹងថាគេមានប្រពន្ធនោះ ទាំងសិស្សនិងគ្រូដទៃសុទ្ធតែដឹងទាំងអស់ មិនឪ្យដឹងយ៉ាងម៉េចបើពេលថ្ងៃការគេផ្អើលសឹងមួយប្រទេសទៅហើយនឹង។
(អាឡូលោកប្រុស)
«មកយកយើងនៅសាលា»
«បាទ»
/ទឺត/ទឺត/
ចុចផ្ដាច់បានប្រហែលដប់នាទីជុងហាវក៏មកដល់។
«លោកប្រុសក្អួតទៀតហើយ?»
«ដូចរាល់ដង»
«អរ...»
«ឯណា...» គេចង់សួររកគ្រឿងម្ជូរ
«នេះបាទ!» ជុងហាវគេដឹងច្បាស់ណាស់ទើបទិញមួយថង់ទុកត្រៀម។
«ឯងនេះឆ្លាតគ្រាន់បើ»
«តិចតួចទេបាទ» ឮសម្ដីចៅហ្វាយសសើរបែបនេះគេអឿភ្លាមហើយក៏ហុចទៅឪ្យលីនស៊ានហើយក៏បើកឡានចេញទៅ នាយកម្លោះក៏មិនចាំយូបើកយកមកញុាំភ្លាមៗធ្វើឪ្យជុងហាវដែលក្រឡេកតាមកញ្ចក់ឃើញហើយលេបទឹកមាត់ក្អឹកដូចទំនងហី។
«លោកប្រុស!»
«ហ្អឹម?» គេគ្រហឹមតបទាំងមាត់ញាត់ម្ជូរឥតឈប់។
«ញុាំដែរ» ឃើញទំនងពេកទើបដាច់ចិត្តសុំ
«អត់ទេ! ចង់ញុាំទិញខ្លួនឯង»
«ចិត្តអាក្រក់»
«....» លីនស៊ានមិនខ្វលពីសម្ដីរបស់ជុងហាវនៅតែបន្តញាត់ម្ជូរចូលមាត់ឥតឈប់ដូចដាច់ដាបតាំងពីជាតិណាមក។
/ងឺត/
បានបន្តិចឡានក៏ចូលមកដល់ភូមិគ្រឹះលីនស៊ានក៏ប្រញាប់ចុះពីលើឡានយ៉ាងលឿនទាំងភ្លេចយកថង់ម្ជូរទៅ។
«លោកប្រុស...លោកប្រុសភ្លេចថង់ម្ជូរហើយ...លោកប្រុស» ជុងហាវធ្វើជាហៅខ្សឹបៗបំណងមិនឪ្យលីនស៊ានឮហើយបន្ទាប់ពីគេទៅផុតទើបនាយទាញថង់ម្ជូរយកមកញុាំព្រោះវានៅសល់ច្រើនគួរសមដែរ។
«ជូរម្លេះ?» គ្រាន់តែដាក់ស្វាយចូលមាត់ភ្លាមគេក៏គ្រលែងខ្លួនធ្វើមុខជ្រួញចូលគ្នាព្រោះវាជូរណាស់ជូរចង់ប្រកាច់ទៅហើយ គេឃើញលីនស៊ានមិញញុាំដូចឆ្ងាញ់ណាស់ដល់ពេលដាក់ខ្លួនឯងអស់និយាយ។
«ដូចគ្រាន់បើ» ទោះដឹងថាជូរតែភ្លក់ហើយដូចញាមទើបញុាំបន្តទៀត។
«យីសុីន»
«បងឆាប់មកវិញម្លេះ?»
«មកពីមិនស្រួលក្នុងខ្លួន»
«កើតអី»
«ឈឺក្បាល ក្អួតចង្អោរ ឈឺ.ក ក្ដៅខ្លួន វិលមុខ ធេងធោង ឈឺចាប់ពេញរាងកាយ ជាពិសេសគឺបេះដូង»
«ឈឺច្រើនម្លេះ?»
«ត្រូវការអ្នកគ្រូពេទ្យស្អាតមកព្យាបាល»
«ខ្ញុំជាគ្រូបង្រៀនមិនមែនគ្រូពេទ្យទេ»
«អត់ទេ! អូនត្រូវតែព្យាបាលបង» លីនស៊ានដេកពត់ពែននៅលើសាឡុងធ្វើភ្នែកមឹះៗដាក់នាងដូចក្នេងតូច។
«ធ្វើអីនឹងប្ដីប្រពន្ធទាំងគួរ?»
«ម៉ាក់/ម៉ាក់» បានបន្តិចអ្នកស្រីលីងក៏ចុះមកខាងក្រោមធ្វើឪ្យលីនស៊ានត្រូវរៀបឫកធម្មតាវិញ។
«គ្មានអីទេម៉ាក់» លីនស៊ានឆ្លើយទាំងញញឹមពព្រាយទៅកាន់អ្នកម៉ាក់។
«ចឹងហ៎?» គាត់ញញឹមតបវិញហើយក៏ឆ្លៀតញញឹមដាក់យីសុីនផងដែររួចក៏អង្គុយលើសាឡុង។
«បាទ! ហើយម៉ាកតែងខ្លួនស្អាតបាតចង់ទៅណានឹង?»
«អរ...ម៉ាកភ្លេចប្រាប់! ថ្ងៃត្រង់នេះម៉ាក់នឹងប៉ាមិនបាននៅញុាំបាយផ្ទះទេព្រោះត្រូវទៅជួបភ្ញៀវ»
«បាទ»
«ចឹងម៉ាក់ទៅសិនហើយណា៎»
«បាទម៉ាក់! សុខសប្បាយតាមផ្លូវ»
«មើលប្រពន្ធឪ្យបានល្អឮទេ?»
«បាទកូនដឹងហើយ»
«យីសុីនម៉ាក់ទៅហើយ»
«ចា៎» បន្ទាប់ពីផ្ដែផ្ដាំរួចអ្នកស្រីលីងក៏ដើរចេញ
«ពេលល្ងាចបងត្រូវទៅកន្លែងមួយជាមួយអូន»
«ទៅណា?»
«ពេលទៅដល់បងនឹងដឹង»
«អីក៏អាថ៌កំបាំងម្លេះ?»
«បងទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅនឹងអាលចុះមកញុាំបាយ»
«ថើបសិនបានទៅ»
«អត់ទេ! ឆាប់ទៅ»
«ចឹងបងមិនទៅ»
«ហ្អឹម!» នាងដកដង្ហើមធំទាំងធុញទ្រាន់។
«ថើបមក»
«ជុប៎!» នាងឱនទៅថើបថ្ពាល់គេ។
«ថ្ពាល់ខាងឆ្វេងផង»
«ជុប៎!»
«ថ្ងាស់»
«ជុប៎»
«មាត់»
«ជុប៎»
«ទៅងូតទឹកហើយណា» បានបីបួនខ្សឺតហើយគេក៏ព្រមទៅ។
«ទៅៗ» ដឹងស្អីទេ។
~ពេលល្ងាច
«អូននាំបងមកទីនេះធ្វើអី?» សុខៗនាងនាំគេមកទីវាលកប់សាកសពសុទ្ធតែព្រៃស្ដុបធ្វើឪ្យនាយកម្លោះព្រឺឆ្អឹងខ្នងខ្ញាកអាមនុស្សខ្លាចខ្មោចស្រាប់ផងលេងនាំមកកន្លែងខ្មោចបែបនេះនរណាមិនភ័យ?
«មែនហើយអ្នកនាង» ជុងហាវក៏ទេមកដែរ។
«បងធ្លាប់ប្រព្រឹត្តិកំហុសអ្វីបងចាំទេ?»
«បង....» គេសញ្ជឹងរកនឹកបានមួយសន្ទុះទើបយល់ពីន័យដែលនាងចង់សម្ដៅ។ នាងនាំគេមកទីនេះព្រោះចង់ឪ្យគេមកសុំអភ័យទោសពីអាន សៀនឆាវដែលជាអតីតសង្សាចាស់នាងដែលត្រូវបានគេបញ្ជាគេឪ្យទៅសម្លាប់នោះ។
«...» គេបានឪ្យជុងហាវតាមរកសាកសពរបស់សៀនឆាវឆ្អែតហើយតែរកមិនឃើញ។
«ឆាប់ទៅ» បន្ទាប់ពីនិយាយគ្នារួចក៏ចុះពីលើឡាននាងក៏ហុចផ្កាទៅឪ្យលីនស៊ាននិងជុងហាវម្នាក់មួយរួចក៏ដើរសំដៅទៅកន្លែងផ្នូរបស់សៀនឆាវតែគ្មានសាកសពរបស់គេទេព្រោះរកមិនទាន់ឃើញ។
គ្រាន់តែមកដល់ភ្លាមលីនស៊ាននិងជុងហាវរួមទាំងយីសុីនក៏យកផ្កាទៅដាក់ពីមុខផ្នូរួចក៏លត់ជង្គង់ចុះ។
«សុំទោស អ្ហឹ! ខ្ញុំគ្មានចេតនាសម្លាប់លោកទេ» ជុងហាវឱនក្បាលចុះទាំងការដឹងខុសចំពោះរឿងដែលខ្លួនធ្វើទៅកាន់សៀវឆាវ យប់នោះគេនេះហើយគឺជាអ្នកតាមសម្លាប់សៀនឆាវនោះ។
«មិនមែនជាកំហុសឯងទេជុងហាវ» លីនស៊ានយកដៃប៉ះស្មាជុងហាវតិចៗព្រោះបើគេមិនបញ្ជាទេជុងហាវក៏មិនធ្វើរឿងបែបនឹងដែរ។
«ទោះជាយើងមាននិស្ស័យតែគ្មានវាសនា សង្ឃឹមថាជាតិក្រោយលោកនឹងរស់នៅបានសុខសាន្តហើយជួបជាមួយមនុស្សល្អៗ» យីសុីននិយាយទាំងឱនមុខចុះ
(ឪ្យខ្ញុំសុំទោសចំពោះរឿងដែលខ្ញុំធ្វើចំពោះលោក...តែលោកក៏ដឹងស្រាប់ហើយថាខ្ញុំធ្វើបែបនេះព្រោះអ្វី! ខ្ញុំគ្មានជម្រើសទេ ខ្ញុំមិនអាចរស់នៅដោយគ្មាននាងបានឡើយនាងជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ គួរតែបន្ទោសព្រហ្មលិខិតដែលឪ្យលោកស្គាល់យីសុីនហើយនឹងខ្ញុំ បើមានជាតិក្រោយតទៅមុខទៀតសង្ឃឹមថាយើងនឹងលែងស្គាល់គ្នា) លីនស៊ាននិយាយក្នុងចិត្តទាំងទឹកមុខមាំ ក្នុងការគិតរបស់គេវាហាក៎ដូចជាគេមិនមានការសោកស្ដាយអ្វីបន្តិចសោះចំពោះការស្លាប់របស់សៀនឆាវ។
«តោះឆាប់ត្រឡប់ទៅវិញ» បន្ទាប់ពីសុំអភ័យទោសរួចហើយលីនស៊ានក៏ងើបឡើងបបួលអ្នកទាំងពីរទៅវិញ។
«ហ្អឹម!» អ្នកទាំងពីរគ្រហឹមតបរួចក៏ងើបឡើងដើរចាកចេញពីទីនេះដោយមិនបានដឹងខ្លួនសោះថាកំពុងតែមានស្រមោលស្ទុងៗរបស់មនុស្សប្រុសម្នាក់កំពុងឈរសម្លឹងមើលអ្នកទាំងបីពីចម្ងាយដោយទឹកមុខរាបស្មើភ្នែកទៀតសោតក៏ក្រហមហាកចង់សម្រក់ទឹកភ្នែកចុះមកបានបន្តិចបុរសនោះក៏ពោលឡើងទាំងភ្នែកតាមសម្លឹងអ្នកទាំងបីមិនដាក់....
«តើយើងគួរលើកលែងឪ្យពួកឯងទេ?» អានសៀនឆាវ
~ចប់ដោយបរិបូរណ៍~_____
នាងខ្ញុំឈីនសូមថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់អ្នកអានទាំងអស់ និងសូមការអធ្យាស្រ័យរាល់កំហុសណាមួយដែលកើតមានឡើងក្នុងសាច់រឿងមួយនេះផងដែរ... សូមអរគុណ 🙏💙។
YOU ARE READING
សិស្សប្រុស 🔞 (ចប់)
Romanceសិស្សប្រុស ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសវ័យ ១៨ ឆ្នាំម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេ គេខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិទ្ធរបស់គេ នាងជាអ្វីៗគ្រប់យ៉ាងរបស់គេ ឪ្យគេសម្លាប់មនុស្សប៉ុន្មាននាក់ដើម្បីនាងក៏បានគេព...