Part 18||ចិត្តដាច់

2.5K 97 9
                                        

សិស្ស​ប្រុស
ភាគទី ១៨

«មែនហើយ! ខ្ញុំមានតែស្អប់ឯងលើសដើម ខ្ញុំ​ស្អប់​ ស្អប់​ ស្អប់ឯងជាទីបំផុត!! អ្ហឹកៗ» នាងតូចនិយាយឡើងទាំងយំទឹកភ្នែកជោគថ្ពាល់ទាំងសងខាង ហើយក៏ច្រានគេមួយទំហឹងធ្វើឪ្យនាយកម្លោះត្រូវថយក្រោយទៅក្បែរលោកលីន។
«ចាប់គេឪ្យជាប់» បានឱកាសល្អលោកលីនក៏បញ្ជាកូនចៅខ្លួនឪ្យចាប់គ្រៀកនាយកម្លោះជាប់។
«លែង!!» ទោះគេប្រឹងរើយ៉ាងណាក៏មិនអាចព្រោះអាពីរនាក់នេះមាឌមាំខ្លាំងពេកកម្លាំងគេមិនដល់។
«អូនស្អប់បងខ្លាំងណាស់ហេស៎?» គេងាកសម្លឹងមុខនាង​ទាំងកែវភ្នែកពោពេញដោយទឹកថ្លាៗដែលត្រៀមនឹងធ្លាក់ចុះមកបន្តបន្ទាប់គ្នា។
«ត្រូវហើយ!​ គ្រប់ពេលវេលាយើងបន់ឪ្យឯងចេញពីយើងឪ្យឆាប់ៗនឹងអាលយើងមានសេរីភាព» នាងនិយាយទាំងមើលទៅគេវិញនាងតូចខាំធ្មេញខ្លួនឯងស្ទើប្រេះ​ បបូរមាត់ញ័របន្ទាប់ពីនិយាយចប់
«កុហក!! បងដឹងថាអូនក៏ស្រឡាញ់បង អូនគ្រាន់តែចង់បញ្ឈឺបងប៉ុណ្ណោះត្រូវទេ?»
«បញ្ឃឺ? មានហេតុផលអីដែលយើងត្រូវបញ្ឈឺឯង?»
«គឺ...»
«គ្មានទេ! ចំពោះឯងវាមានតែហេតុផលដែលយើងត្រូវស្អប់ប៉ុណ្ណោះ អ្ហឹកៗ» នាងនិយាយទាំងព្យាយាមទប់ទឹកភ្នែកតែវាមិនអាច ទោះនាងព្យាយាមទប់យ៉ាងណាក៏មិនអាច នាងមិនចង់បង្ហាញភាពទន់ខ្សោយចំពោះមុខគេទេតែនាងធ្វើមិនបានទោះនាងប្រឹងព្រិចភ្នែកច្រើនដងយ៉ាងណាក៏ទឹកភ្នែកនាងនៅតែទម្លាក់ខ្លួនចុះមកឥតឈប់ឈរ។
«ឯងឃើញទេ? នាងមិនបានស្រឡាញ់ឯងទេ កូនហា៎! យើងត្រឡប់ទៅវិញទៅ ទៅរកមនុស្សដែលគេស្រឡាញ់កូនវិញល្អជាង» លោកលីននិយាយឡើងដូចធម្មតា។
«ស្ងាត់បានទេប៉ា?!!» លីនស៊ានស្រែកឡើងខ្លាំងៗស្ទើភ្លាត់សម្លេង។
/ផាច់/
«អាកូនចង្រៃ! ហេតុអីឯងភ្លើយ៉ាងនេះ?»
«មែនហើយ! ខ្ញុំ​វាភ្លើ តែបើប៉ាមិនធ្វើបែបនេះទេម្លោះពេលនេះខ្ញុំ​រស់នៅបានសុខស្រួលហើយ»
«អរ...បើប៉ាឯងមិនធ្វើបែបនេះទេខ្ញុំក៏មិនបានដឹងពីសណ្ដានពិតរបស់ឯងដែរ»
«យីសុីន...អ្ហឹ...សូមមេត្តា...កុំស្អប់បងអី...បង..បងពិតជា..»
«ខ្ញុំ​មិនត្រូវការ​ឯងទេកុំអង្វខ្ញុំអីយើងគួរតែបញ្ចប់ទៅ» នាងនិយាយដោយឈរនៅទ្រឹងមួយកន្លែងមិនសូម្បីកម្រើក។
«អូនពិតជាមិនត្រូវការបងមែនហេស៎?» គេសួរបញ្ជាក់ដោយមុខគេក៏ចាប់ផ្ដើមស្លេកបបូមាត់គ្មានឈាមសម្លឹងទៅកាន់ទាំងនាងខ្សោះៗអស់កម្លាំងពីខ្លួនរលីង។
«ប្រាកដណាស់!»
«...» /ក្ដុក​/ គ្រាន់តែនាងនិយាយចប់គេធ្លាក់ថ្លើមក្ដុករួចបេះដូងស្រាប់តែឈឺខ្ទោកៗដូចត្រូវបានគេជាច្រើនកាំបិត។
«លោកយកគេទៅវិញចុះ»
«ឆាប់យកគេចូលទៅក្នុងឡាន»
«ឈប់សិន!»
«...» ឮពាក្យនាងហើយគេងាកមកវិញព្រោះគិតថានាងប្ដូរចិត្ត។
«យកទូរសព្ទឯងទៅវិញផង»
«...» ពុទ្ធោអើយគេខំតែមានក្ដីសង្ឃឹម​ គេមិននិយាយអី លោកលីនយកទូរសព្ទពីដៃស្រីតូចដាក់ចូលក្នុងហោប៉ាវខោឪ្យកូនប្រុស។
«យកគេទៅ»
«បាទលោក»​
«...» អ្នកទាំងពីរនោះក៏នាំនាយកម្លោះដើរចូលទៅខាងក្នុងឡាន​ ចំណែកគេមិនប្រកែក​ មិនរើ មិនស្រែកអ្វីទាំងអស់ គេយល់ព្រមដើរតាមអ្នកទាំងពីរនោះតាមសម្រួល​
ទាំងដែលកែវភ្នែកតាមសម្លឹងនាងជាប់បញ្ជាក់ថាគេឈឺណាស់ ពាក្យសម្ដីដែលនាងនិយាយចេញមកដូចសម្លាប់គេទាំងរស់ចឹង។ ការតស៊ូតែម្នាក់ឯងវាគ្មានបានផលអ្វីឡើយ គេប្រកែកដើម្បីនាង គេធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរនាងតែនាងបែជាចង់ឪ្យគេចេញ​ឪ្យឆ្ងាយ​ នាងស្អប់គេ​ ស្អប់ដល់ឆ្អឹងចឹងទោះគេព្យយាមយ៉ាងណាក៏វាគ្មានបានការបើនាងដេញគេទៅហើយនឹង។
«នៅក្នុងកាតនេះមានលុយមួយចំនួនធំខ្ញុំឪ្យទៅនាង» បន្ទាប់គេចូលក្នុងឡានបាត់លោកលីនស្រាប់តែទាញយកកាតមួយហុចទៅឪ្យនាងតូច។
«...» យីសុីនស្ងាត់សម្លឹងមើលកាតដែលលោកលីនឪ្យ។
«នេះជាទឹកចិត្តខ្ញុំនាងគួរតែទទួលយក ហើយអរគុណដែលព្រមដោះលែងកូនប្រុសខ្ញុំ»
«មិនអីទេ! សូមលោករក្សាទុកទឹកចិត្តរបស់លោកវិញចុះ ខ្ញុំ​មិនការ»
«ក៏បានមិនត្រូវការក៏មិនអីខ្ញុំមិនបង្ខំ​»
«...»
«អញ្ចឹងខ្ញុំលាសិនហើយ សង្ឃឹមថានឹងមិនជួបគ្នាទៀត»
«ខ្ញុំ​ក៏មិនប្រាថ្នាជួបគ្រួសាររបស់លោកអ៊ំដែរ អញ្ជើញចុះ» គាត់និយាយហើយក៏ដើរចូលទៅក្នុងឡានដោយមានមនុស្សម្នាក់ជាអ្នកចាំបើកឡានឪ្យ។
«អ្ហឹ....អ្ហឹកៗ» បន្ទាប់ពីឡានទាំងនោះបើកចេញទៅផុតយីសុីនស្រាប់តែទន់ជង្គង់លត់ទៅលើដីភ្លាមៗ។
«ហេតុអី? អ្ហឺ...អ្ហឹកៗ!!» យីសុីទ្រហោយំខ្លាំងៗហើយក៏ទម្លាក់ខ្លួនគេងទៅលើសាបយកដៃអង្អែលពោះខ្លួនឯងតិចៗរួចបន្ត។
«គេទៅបាត់ហើយ...គេលែងត្រឡប់មករកខ្ញុំហើយមែនទេ?​ អ្ហឹក» នាងតូចនិយាយទាំងអណ្ដឺតអណ្ដក បេះដូងនាងត្រូវប្រេះខ្ទេចខ្ទាំ តាមពិតនាងមិនចង់ឪ្យគេទៅទេ​ មាត់នាងនិយាយថាស្អប់គេ​ មិនត្រូវការគេ តែបេះដូងនាងតែងតែដង្ហើយហៅឈ្មោះគេគ្រប់ពេល។ ទោះដឹងហើយ ឮហើយថាគេជាឃាតករគេកុហកនាងតែបេះដូងនាងនៅតែមានគេ។
«ឯងប្រហែលជាលែងមានឪពុកហើយ អ្ហឹកៗ ឪ្យម៉ាក់សុំទោសដែលដេញប៉ាឯង...ម៉ាក់ពិតជាមិនអាចទទួលយកទង្វើរបស់គេបានមែន អ្ហឹកៗ...អ្ហឹ» យីសុីនយកដៃអង្អែលពោះខ្លួនឯងថ្នមៗដោយទឹកភ្នែកជោគដូចទឹកទន្លេ​ នាងអាណិតកូនណាស់មិនគួរមានឪពុកដែលជាឃាតករដូចគេសោះ ទោះនាងដឹងហើយថាគេធ្វើបែបនេះព្រោះចង់បាននាងតែនាងទទួលយកមិនបាន​ នាងពិតជាមិនអាចទទួលយកបានពិតមែន។ បានបន្តិចនាងតូចក៏បិទភ្នែកដែលជោគដោយទឹកថ្លាៗយឺតៗហើយក៏សន្លប់បាត់ស្មារតីព្រោះភាពអស់កម្លាំង នាងខ្សោះអស់ហើយកម្លាំងកាយក៏អស់កម្លាំងចិត្តក៏គ្មាន​។ បន្ទាប់ពីនាងតូចសន្លប់ភ្លាម មេឃក៏ស្រាប់តែងងឹតសូន្យសុងព្រោះវាបានបាំងដោយពពកខ្មៅក្រាស់ខ្មឹកបាំងបាត់ពន្លឺព្រះចន្ទ ខ្យល់ក៏ចាប់ផ្ដើមបោកបក់ធ្វើឪ្យមែកឈើត្រូវរេរាតាមកម្លាំងខ្យល់​ វាក៏បន្លឺសម្លេង​ផ្គរ​ផូងផាំងស្របនិងពន្លឺពណ៌សមានរាងដូចសសៃឈាមមនុស្សភ្លឺឆ្វាច់ពាសពេញផ្ទៃមេឃ មេឃក៏​បង្អុរ​ទឹកភ្លៀងរាប់លានដំណក់ចុះមកបណ្ដាក់គ្នាកាន់តែច្រើនទៅៗខ្យល់ក៏បកកាន់តែខ្លាំង ផ្គររន្ទះឮបណ្ដាក់គ្នាឥតឈប់ឈរ​ មើលសភាពមេឃពេលនេះវារញ្ជួយស្ទើតែរលំទៅហើយដូចជាខឹងនរណាមិនដឹងទេ។ ទឹកភ្លៀងចេះតែបន្តធ្លាក់ចុះមកគ្មានថមថយមិនប្រណីដល់រាងកាយក្មេងស្រីតូចដែលសន្លប់ក្នុងសភាពទទឹកជោគ​មើលទៅពិបាកភ្នែកមើលណាស់សភាពនាងពេលនេះវាគួរឪ្យអាណិត យកពាក្យមកពិពណ៌នា​មិនមានឡើយ។
ឡានជាច្រើនគ្រឿងបើកបរបន្តកន្ទុយគ្នានៅក្រោមដំណក់ទឹកភ្លៀងធំៗ លីនស៊ានអង្គុយនៅចន្លោះបុរសមាឌធំពីរនាក់នោះដដែលគេឱនមុខចុះគិតពីពាក្យសម្ដីដែលនាងនិយាយ។
~~~
[តែ​ខ្ញុំ​មិនអាចរស់នៅជាមួយឃាតករបានទេ]​
[មែនហើយ! ខ្ញុំមានតែស្អប់ឯងលើសដើម ខ្ញុំ​ស្អប់​ ស្អប់​ ស្អប់ឯងជាទីបំផុត!! អ្ហឹកៗ]
[ខ្ញុំ​មិនត្រូវការ​ឯងទេកុំអង្វខ្ញុំអីយើងគួរតែបញ្ចប់ទៅ]​
~~~
«ហឺយយយ៎!! ហេតុអី?? ហេតុអីអូនដាច់ចិត្តយ៉ាងនេះ? អ្ហឹ!» គេស្រែកឡើងចោតជាសំណួរទាំងដែលគ្មានចម្លើយពីនាង ហើយក៏រើខ្លួនខ្លាំងៗពីអ្នកដែលនៅសងខាងតែរើមិនរួច។
«លែង​ទៅ!! យើងមិនចេះអង្គុយកណ្ដាល» ដោយទើសទាល់ពេកទើបគេទាមទារចង់អង្គុយក្បែរកញ្ចក់ឡានវិញ។
«តែលោកប្រុស...»
«យើងមិនរត់ទេ កុំភ័យអី» គេនិយាយចប់អ្នកទាំងពីរក៏យល់ព្រមលែងដៃនាយកម្លោះគេក៏ទៅអង្គុយក្បែរទ្វាឡានវិញ។
«ប្រាប់ហើយថាយើងមិនរត់ទេ» បន្ទាប់ពីគេអង្គុយបុរសដែលអង្គុយក្បែរគេក៏ចាប់គ្រៀកដៃគេទៀត។
«ទោះលោកប្រុសតូចមិនរត់ ក៏ខ្ញុំត្រូវធ្វើតាមបញ្ជា»
«ហ្អឹមម៎» គេដកដង្ហើមធំទាំងធុញទ្រាន់​ គេពិតជាមិនរត់ពិតមែន ទោះរត់ត្រឡប់ទៅវិញក៏មិនដឹងថាត្រូវទៅវិញដើម្បីអី។
លីនស៊ានឈប់និយាយច្រើនគេដាក់ភ្នែកសម្លឹងទៅមើលផ្ទៃមេឃដែលមានសភាពខ្មៅងងឹត ផ្គរន្ទះឮ​ខ្ទរខ្ទារ​រញ្ជួយពេញមេឃ តើពេលគ្មានគេនាងខ្លាចទេ? នាងភ័យទេ? នាងមានយំទេ? នាងមានចិត្តអាណិតគេខ្លះទេ? ឬមួយនាងកំពុងតែអង្គុយដាក់ទំនាយគេថែមទៀត?​ ក្នុងខួរក្បាលគេពេលនេះគឺគិតតែពីនាង ទោះនាងបញ្ជាក់ហើយបញ្ជាក់ទៀតថានាងស្អប់គេ មិនត្រូវការ​គេ​ ​តែក្នុងបេះដូងគេគឺមានតែនាងគ្មាននរណាដែលអាចមកជំនួសនាងបានឡើយ។
«...» អារម្មរណ៍​គេពេលនេះវាល្ហល្ហេវគេគិតអំពីនាងស្ទើតែប្រេះខួរទៅហើយ ហេតុ​អីនាងអស្ចារ្យម្លេះ? ម៉េចក៏សម្ដីដែលនាងនិយាយមានឥទ្ធិពល​ចំពោះគេខ្លាំងយ៉ាងនេះ? មកពីគេស្រឡាញ់នាងខ្លាំងដល់ថ្នាក់ងប់ងល់ពេកទេដឹង?​
តើគេនិងនាងអាចមានវាសនាជួបគ្នាទៀតទេ? ឫមួយជាតិនេះគេបានត្រឹមរាងកាយនាង? ចុះបេះដូងនាង? តើគេត្រូវបោះបង់ឫយ៉ាងណា?
~ពេលព្រឹក
នៅក្នុងផ្ទះបាយដ៏ប្រណិតដែលនៅក្នុងវិមានដ៏ស្គឹមស្កៃនៃគ្រួសារត្រកូលលីន។ នៅលើតុបាយប្រណិតដែលពោពេញទៅដោយអាហារពេលព្រឹកជាច្រើនមុខនៅត្រៀបត្រា។ ​ជុំវិញ​តុមានមនុស្សបីនាក់កំពុងអង្គុយ​ លោកលីននិងមុីសុីងមើលទៅនិយាយចូលគ្នាណាស់​ថែមទាំងសប្បាយទៀតផង មានតែអ្នកស្រីលីងទេដែលស្ងាត់។
«ក្មួយទៅរស់នៅបរទេសយ៉ាងម៉េចដែរ? សុខសប្បាយទេ?»
«នៅទីនោះសប្បាយណាស់ តែខ្ញុំចង់មកនៅទីនេះជាង»
«ម៉េចចឹង?»
«ព្រោះខ្ញុំចង់នៅក្បែរលោកអ៊ំ​ អ៊ំស្រី​ បងស៊ាននិងបងសៀវច្រើនជាង...អ៎!​ និយាយចឹងបងសៀវគាត់ទៅណាហើយ? តាំងពីខ្ញុំមកមិនឃើញគាត់សោះ»
«គេចេញទៅក្រៅតាំងពីមេឃមិនទាន់ភ្លឺ អ៊ំក៏មិនដឹងថាគេទៅណាដែរ»
«អ៎...» មាត់និយាយភ្នែកក្រឡេបក្រឡាប់សម្លឹងមើលទៅខាងលើ។
«ក្មួយរកលីនស៊ានហេស៎?»
«ចា៎!»
«វានៅក្នុងបន្ទប់​ ថ្មើនេះហើយវាមិនទានចុះមកទៀត»
«អរ...»
«ឯងឆាប់មកនេះ»
«ចា៎!​ លោកម្ចាស់មានអ្វីឪ្យខ្ញុំបម្រើ?» គាត់ហៅអ្នកបម្រើស្រីម្នាក់
«ឯងឆាប់ទៅហៅលីនស៊ានមក»
«ចា៎!» នាងទទួលបញ្ជាហើយក៏ឡើងទៅលើ។
«ចាំបន្តិចទៅណា»
«ចា៎អ៊ំ!»
~ជាន់លើ
/តុ/តុ/
«លោកប្រុសតូច»
«....»​ គ្មានការឆ្លើយតប
«លោកប្រុស​តូច»
«....» នៅតែគ្មានការឆ្លើយតប
«ចឹង​ខ្ញុំ​ចូលទៅខាងក្នុងហើយណា»
/ក្រាក/
/ប្រាវ/
«អ្ហាយយយ៎!!»
«នរណាឪ្យនាងចូលមកដោយគ្មានការអនុញ្ញាត?» គ្រាន់តែនាងបើកទ្វាភ្លាមរៀបនឹងអើតកមកហើយតែត្រូវលឹបទៅវិញព្រោះលីនស៊ានស្រាប់តែគប់ថូផ្កា​បែកខ្ចាយហើយស្រែកស្ដីឪ្យខ្លាំងៗធ្វើឪ្យនាងចាប់ភ័យឡើងញ័រ។
«មក...មកពីលោកប្រុសតូចមិន...មិន..» នាងនិយាយទាំងសសៀចូលមកផុតទ្វារ។
«ហើយមកធ្វើអី?​ នរណាឪ្យនាងមក?» គេសួរឡើងដោយសម្លេងធ្ងន់បញ្ជាក់ថាគេកំពុងខឹងខ្លាំងណាស់
«គឺ...គឺលោកម្ចាស់ឪ្យមកអញ្ជើញលោកប្រុសទៅញុាំអាហារពេលព្រឹកជុំគ្នា»
/ប្រាវ/
«អ្ហាយយយ៎!! អ្ហឹ!»
«ចេញទៅ!!!» គេស្រាប់តែ​ទាញថូផ្កាមួយទៀតគ្រវែងទៅបិះត្រូវស្រីបម្រើធ្វើឪ្យនាងស្រែកឡើងទាំងស្លន់។
«តែអ្នកប្រុសតូចលោកម្ចាស់បញ្ជាដាច់ខាតឪ្យចុះទៅព្រោះអ្នកនាងមុីសុីង...»
«នាងមិនឮទេហេស៎? យើងប្រាប់ឪ្យចេញទៅ!!»
«តែ..អ្ហា៎យ..​.»
«​និយាយមិនចេះស្ដាប់គ្នាទេហេស៎? ថាឪ្យចេញទៅ!!» គេអត់មិនបានក៏ទាញខ្នោយភួយនៅលើគ្រែគ្រវែងទៅទាំងអស់
«ចា៎...ចា៎!! ខ្ញុំ​នឹងទៅឥឡូវនេះ អ្ហឹ» ស្រីបម្រើនោះភ័យហើយនាងក៏រត់ចេញពីបន្ទប់នេះយ៉ាងលឿនដោយមិនភ្លេចបិទទ្វាឪ្យគេវិញ។
«អាលីនអឺយយយ!! ហឺយយយយ!!» នាយកម្លោះអង្គុយចុះលើពូកហើយយកដៃក្ដោបមុខស្រែកឡើងទាំងធុញទ្រាន់គេចង់តែបោកក្បាលឪ្យស្លាប់ទេ​ ក្នុងខួរក្បាលមានតែនាង! នាង!​ នាង! គេជិតឆ្កួតហើយ។
«លោកម្ចាស់! លោកម្ចាស់! អ្ហឹ...»
«ហើយខ្លាចអីទើបរត់លឿនម្លេះ?» អ្នកបម្រើស្រីរត់ចុះពីលើកាំជណ្ដើរយ៉ាងលឿនមកក្បែរលោកលីន​។
«គឺ...»
«ហើយអាស៊ានវាចុះមកទេ?»
«គាត់ថាគាត់មិនចុះទេលោកម្ចាស់!»
«ហ្អឹម! អាកូននេះវើយ! អឺ...ឪ្យអ៊ំសុំទោសចំពោះកូនប្រុសអ៊ំផងណា»
«មិនអីទេអ៊ំ!»
«ក្មួយសុីងមកលេងទាំងមូលវាបែជាធ្វើចរិតបែបនេះ!»
«កុំខឹងគាត់អីអ៊ំ ប្រហែលជាគាត់មិនទាន់អស់ងងុយទេដឹង»
«ហីយ៉ា...ម៉េចក៏ក្មួយល្អយ៉ាងនេះ?»
«អួយ! ដឹងអីទេអ៊ំហ៎សរសើក្មួយរហូត»
«នែ៎! អញ្ចេះចុះក្មួយប្រកាន់ទេ បើអ៊ំចង់ឪ្យក្មួយទៅហៅគេដោយខ្លួនឯង?»
«បង...» អ្នកស្រីលីងបន្លឺឡើងទាំងមិនពេញចិត្ត។
«អ្ហឹ...សម្រាប់ខ្ញុំគឺមិនអីទេ...ខ្លាចតែ...អ៊ំស្រីគាត់...»
«ត្រូវហើយខ្ញុំមិនពេញចិត្ត ខ្លួនជាស្រីឡើងទៅបន្ទប់មនុស្សប្រុសបែបនេះគេមើលមកមិនសម» អ្នកស្រីលីងនិយាយបែបធម្មតាតែមិនធម្មតាដោយរក្សាទឹកមុខរាបស្មើធេង។

សិស្ស​ប្រុស 🔞Where stories live. Discover now