Part 20||ចាកចេញ

2.2K 103 7
                                        

សិស្ស​ប្រុស
ភាគទី ២០

«ពូជួយបើកឪ្យលឿនបន្តិចបានទេ?»
«បាទៗ» គាត់និយាយតបហើយក៏បន្ថែមល្បឿនតាមសម្ដីនាង។
បើកបានយូបន្តិចទើបទៅដល់កន្លែងដែលនៅសងខាងផ្លូវសុទ្ធតែ​ដើមឈើខ្ពស់ៗទីនេះមិនសូវមានមនុស្សបើកឡានឫម៉ូតូឆ្លងកាត់ទេវាស្ងាត់ជ្រាបតែម្ដង។
/ងឺត/
«ពូឈប់ធ្វើអី?» នាងតូចចាប់ផ្ដើម
ភ័យបុកពោះ​ មិនឪ្យភ័យយ៉ាងម៉េចបើជិះសុខៗមកឈប់ត្រង់កន្លែងស្ងាត់បែបនេះ។
«អ្ហឹ...នែ៎...»
/ភូស/
«អូយ!!» គ្រាន់តែគាត់ងាកមករកនឹងនិយាយតែនាងតូចត្រៀមរួចជាស្រេច​ ក្ដាប់កាបូបជាប់វាយគាត់ភូសធ្វើឪ្យគាត់ស្រែកថ្ងូរដោយការឈឺចាប់។
«ណែ៎!! នាងតូចម៉េចក៏វាយខ្ញុំ?»
«ឯងចង់ធ្វើអីគិតថាយើងមិនដឹងហេស៎?» មិនចាំយូនាងក៏បើកទ្វាឡានដើម្បីរត់ចេញ។
«ឈប់សិនកុំរត់» គាត់ចុះទៅតាម​ហើយក៏រត់ពីក្រោយនាង។
«បើឈប់មានតែភ្លើ»
«ហើយខ្ញុំបានធ្វើអី?» គាត់រត់ផងសួរនាងផង។
«កុំតាមយើង» នាងព្យាយាមរត់កាន់តែលឿន។
«ឈប់សិន!!»
«អ្ហាយ៎...លែងដៃយើង!!» គាត់រត់យ៉ាងលឿនមកចាប់ដៃនាងជាប់។
«ហើយក្មួយរត់ធ្វើអី?»
«អ៊ំ....អ៊ំឈប់ឡានធ្វើអីនៅកន្លែងស្ងាត់បែបនេះ?»
«អ្ហាក៎? អ៊ំឈប់ចាក់សាំងនឹងហើយ»
«ចាក់សាំង? ចុះមិនទៅចាក់នៅការ៉ាស់?»
«អ៊ំមានធុងសាំងនៅក្នុងឡានស្រាប់! ហើយចុះអម្បាញ់មិញម៉េចក៏សុខៗវាយអ៊ំបែបនេះ?»
«....» យី​សុី​នលេបទឹកមាត់ក្អឹកញញឹមទៅគាត់ទាំងមិនសម។
«អរ...ឯងគិតថាអ៊ំពួករោគចិត្តមែន?»
«អ...អត់ទេៗអ៊ំ!! គឺខ្ញុំ...»
«ហឺស!! តោះទៅក្នុងឡានវិញ!!» គាត់គ្រហឹមទាំងហួសចិត្ត។
«ចា៎!..ចា៎» យីសុីនតបគាត់ហើយក៏ដើរពីក្រោយគាត់។
(នាងសុីនអើយនាងសុីន!)​ នាងតូចយកដៃវាយថ្ងាស់ខ្លួនឯងទាំងហួសចិត្តមិនដឹងជាស្អីទេទៅជាគិតអគតិបែបនេះទៅវិញគួរឪ្យខ្មាស់មែន។
«ក្មួយចូលទៅអង្គុយខាងក្នុងទៅអ៊ំចាក់សាំងសិន ហើយមិនបានខ្លាចអ៊ំអីទេ»
«ចា៎!» នាងងក់ក្បាលហើយក៏ដើរចូលទៅអង្គុយក្នុងឡាន។
បន្ទាប់ពីគាត់ចាក់សាំងរួចគាត់ក៏ចូលទៅខខាងក្នុង។
«អ្ហឹ...នែ៎...»
«ក្មួយចង់និយាយអីហេស៎?»ឃើញនាងទាក់ទើៗទើបគាត់ងាកទៅសួរ។
«ឪ្យខ្ញុំសុំទោសចំពោះរឿងអម្បាញ់មិញ ខ្ញុំ​ពិតជាសុំទោសអ៊ំពិតមែន»
«មិនអីទេ! តែមិញរាងឈឺដែរ​ពកហើយទេដឹងនេះ»
«អីយ៉ា!! មកពីខ្ញុំចេះតែគិតឡប់ៗហើយទៅជ្រុលដៃវាយអ៊ំ»
«ឈប់គិតទៅអ៊ំមិនថាអីទេ»
«អរគុណហើយអ៊ំដែល...មិនប្រកាន់»
«តែថាអ៊ំរត់លឿនមែនទែន»
«អ៎! អ៊ំធ្លាប់ជាកីឡាកររត់ប្រណាំង​ ក្មួយដឹងទេអ៊ំរត់បានលេខ​ពីរ»
«អូហូ! ឡូយមែនទែន»
«...» គាត់ញញឹមហើយក៏បើកបន្តទៅមុខទៀត។
~ក្រឡេកមកមើលលីនស៊ានវិញ
បន្ទប់ដ៏ស្រស់ស្អាតប្រែក្លាយទៅជារញេរញៃមើលសឹងមិនយល់ នៅលើឥដ្ឋសុទ្ធតែអំបែងថូផ្កាបែកខ្ចាយខ្នោយភួយអារាត់អារាយពេញនឹង។ មិនមែនគ្មានអ្នកសម្អាតទេ មានដែរតែគ្រាន់តែមានអ្នកមកនៅមុខមាត់ទ្វារគេដឹងតែស្រែកដេញខ្លាំងៗកុំថាឡើយអ្នកបម្រើសូម្បីតែប៉ាម៉ាក់និងលីនសៀវក៏គេមិនឪ្យចូលដែរ មួយថ្ងៃៗគេសំងំតែក្នុងបន្ទប់បាយក៏មិននឹកទឹកក៏មិនស្រេក។
   /ច្រាវ/
លីនស៊ានវាយកញ្ចក់ក្នុងបន្ទប់ទឹកមួយទំហឹងដៃធ្វើឪ្យវាបែបខ្ទេច​ដោយជាប់ស្នាមឈាមក្រហមឆ្អិនឆ្អៅ​ ដៃគេហូឈាមតក់ៗតែគេមិនខ្ជីឈឺព្រោះ​វាមិនឈឺស្មើនឹងឈឺចិត្តទេ។
«សុំទោស! អ្ហឹ! យីសុីន​បងសុំទោស!» គ្រាន់តែពាក្យសុំទោសគេនិយាយមិនដឹងជាប៉ុន្មានដងហើយទេ គេលុតជង្គង់ហើយក៏យកដៃដែលទើបតែវាយកញ្ចក់ទៅវាឥដ្ឋថែមទៀតធ្វើឪ្យឥដ្ឋប្រឡាក់ទៅដោយស្នាមឈាម។
លីនស៊ានផ្ដួលខ្លួនទៅលើឥដ្ឋបិទភ្នែកសំងំ តែបានមួយភ្លែតក៏ស្រាប់តែនឹកឃើញផ្ទះរបស់នាងតូចយីសុីន។
«យីសុីន» តិចលោនាងត្រឡប់មកផ្ទះវិញទៅ? គ្រាន់តែគំនិតនេះលោតចេញភ្លាមគេក៏ប្រញាបស្ទុះឡើងស្រវេស្រវាយកក្រណាត់សមករុំដៃដែលរបួសហើយក៏ដើរយឺតៗទៅបើកទ្វា។ នាយកម្លោះដើរលបៗដោយក្រឡេកឆ្វេងក្រឡេកស្ដាំព្រោះខ្លាចមានអ្នកឃើញ។ សំណាងណាស់ប៉ាម៉ាក់​ និងបងប្រុសមិននៅចំណែកពួកអង្គរក្សទៀតសោតក៏មានតែប៉ុន្មានអ្នកចឹងវាបើកឱកាសឪ្យគេចេញពីទីនេះបានយ៉ាងងាយស្រួល។
«តើខ្ញុំយកឡានយ៉ាងម៉េចទៅ?» នៅក្បែរឡានមានមនុស្សចឹងហើយគេយកឡានយ៉ាងម៉េច?​ ណាមួយបើចូលទៅគេឃើញអាចចាប់គេដាក់ក្នុងបន្ទប់វិញអត់បានទៅដដែល។ ពីទីនេះទៅផ្ទះនាងឆ្ងាយគួរសមដែរបើដើរទៅល្មមហត់។
«ដូចខ្វះកន្លែងឈរហាស៎» គេនិយាយទាំងខឹងចិត្ត​ មិនដឹងធ្វើយ៉ាងម៉េចក៏ដើរលបៗចេញទៅខាងក្រៅបានសម្រេច។
មិនយូប៉ុន្មានឡានក៏បើកមកដល់ទីក្រុង។
«ផ្ទះក្មួយនៅកន្លែងណា?»
«អ៊ំជិះទៅមុខត្រង់ទៅ ផ្ទះខ្ញុំ​គឺនៅក្បែរសាលារៀន»
«....» គាត់ងក់ក្បាលហើយក៏បើកទៅមុខទៀត។
«នេះហើយអ៊ំ»
/ងឺត/
«ខ្ញុំ​ចូលទៅយកអីវ៉ាន់មួយភ្លែត»
«ចូលទៅចុះអ៊ំនៅចាំកន្លែងនោះ»
«ចា៎!»
បន្ទាប់ពីនិយាយរួចនាងតូចក៏ចុះពីលើឡាន ហើយគាត់ក៏បើកទៅចតកន្លែងម្ខាងក្បែររបង។ យីសុីនងាកទៅមើលផ្ទះរបស់ខ្លួនដែលនៅខាងក្រៅមានសភាពនៅដូចដើមទោះនាងចោលវាកន្លះចែហើយក៏ដោយ។
យីសុីនឈានជើងយឺតៗទៅបើកទ្វាចូលទៅក្នុងផ្ទះ។
/ក្រាក/
«នេះមិនបានចាក់សោរទេហេស៎?» មិនចាក់សោរចឹងចោរមិនចូលលួចអស់ហើយទេអី?
«...» គ្រាន់តែចូលមកដល់ខាងក្នុងយី​សុីនស្រាប់តែជ្រួញចិញ្ចើមសម្លឹងមើលជុំវិញ​ នេះនាងមិនបាននៅឡើងយូវានៅតែមានសភាពស្អាត គ្មានដី គ្មានសម្បុកពីងពាងដូចជាមានអ្នកសម្អាតវារាល់ថ្ងៃចឹង។
«អេ!! នរណានឹង?» ដើរមើលសុខៗយីសុីនស្រាប់តែក្រឡេកឃើញស្រ្តីម្នាក់វ័យប្រហែលហាជាងកំពុងតែជូតឥដ្ឋផ្ទះរបស់នាង។
«ហើយនាងតូចមកពីណានឹង? ទើបចូលមកទីនេះ?»
«ខ្ញុំ​ជាម្ចាស់ផ្ទះនេះ! ចុះហេតុអីទើបអ៊ំមកសម្អាតផ្ទះខ្ញុំ?»
«ហឹម...គេជួលនឹងណា»
«នរណា?»
«អ៊ំមិនស្គាល់ទេ គ្រាន់តែដឹងថាមានគេបញ្ជាក្មេងប្រុសនោះឪ្យមកជួលអ៊ំឪ្យមកសម្អាតទីនេះរាល់ថ្ងៃ»
(គេគឺលីនស៊ានមែន? មែនហើយគ្មាននរណាក្រៅពីគេទេ) នាងគិតក្នុងចិត្ត
«មិនអីទេសម្អាតប៉ុណ្ណឹងហើយអ៊ំទៅវិញចុះ»
«តែអ៊ំធ្វើមិនទាន់រួចទេ»
«មិនអីទេអ៊ំ អ៊ំទៅសម្រាកចុះ»
«ចឹងអ៊ំរកលាទៅសិនហើយចឹង»
«ចា៎អ៊ំ!» និយាយរួចគាត់រៀបចំបន្តិចហើយក៏ចេញទៅបាត់។
«....» បន្ទាប់ពីគាត់ចេញទៅបាត់យីសុីនក៏ដើរឡើងទៅខាងលើសម្ដៅទៅបន្ទប់របស់ខ្លួន។ នាងតូចដាក់ភ្នែកសម្លឹងទៅកាន់គ្រែរបស់នាងតែវាត្រូវបានផ្លាស់ប្ដូរ​ថ្មីហើយ។
«អ្ហឹក....អ្ហឹកៗ» កែវភ្នែកស្រីស្រស់ចាប់ផ្ដើមក្រហម​ ទឹកភ្នែកក៏ហូរស្រក់ចុះមកព្រោះនឹកឃើញអ្វីដែលគេបានធ្វើដាក់នាង បន្ទប់នេះហើយជាកន្លែងដំបូងដែលគេបំពាននាង បង្ខំនាង​ រំលោភនាងនឹកឃើញហើយឈឺចាប់ណាស់។
«ឈប់គិតពីប្រុសម្នាក់នោះទៅយីសុីន» យុីសុីនយកដៃជូតទឹកភ្នែកចេញហើយក៏ដើរទៅបើកទូដើម្បីរៀបចំខោអាវចាកចេញពីទីនេះ នាងនឹងទៅឪ្យឆ្ងាយបំផុតតាមដែលអាចធ្វើបានហើយក៏មិនត្រឡប់មកវិញដែរ។
«....» រៀបចំវ៉ាលីរួចហើយនាងតូចក៏យកទូដែកតូចមួយដែលនៅខាងក្នុងគឺជាលុយដែលនាងខំសន្សំដើម្បីទុកបើកកន្លែងផ្កាផ្ទាល់ខ្លួនពេលរៀបការរួច​ តែនាងមិនអាចទេ។
បន្ទាប់ពីរៀបចំរួចស្រេចអស់ហើយនាងក៏ដើរចេញទៅខាងក្រៅដោយមិនភ្លេចកិបសោរផ្ទះ។
«យកអស់ហើយឫនៅ?»
«អស់ហើយពូ»
«មកចាំពូជួយលើកដាក់ឡាន»
«អរគុណ​ហើយពូ»
«យីសុីន!» រំពេចនោះលីនស៊ានក៏មកដល់ហើយក៏ស្រាប់តែក្រឡេកឃើញនាងតូចកំពុងតែឈរគេក៏ស្រែកអស់ទំហឹងសម្លេងហើយក៏រត់ទៅរកនាងទាំងញញឹមដោយក្ដីសង្ឃឹម។
«ពូ...ពូ...យើងឆាប់ទៅៗ...ឪ្យលឿនមកពូ» គ្រាន់តែក្រឡេកឃើញគេភ្លាមនាងក៏ប្រញាដាស់តឿនពូតាក់សុីហើយក៏បើកចូលទៅក្នុងឡានយ៉ាងលឿន។
«កើតអីមែនម៉េចក៏ស្លន់ម្លេះ» គាត់សួរនាងដោយដើរចូលទៅក្នុងឡាន។
«កុំទាន់អាលសួរពូបើកចេញសិនទៅ!»
«យីសុីន!!»
«ចុះអាកម្លោះនោះជានរណា? ម៉េចក៏ស្គាល់ឈ្មោះក្មួយ»
«បើកចេញទៅពូ អ្ហឹកៗ ឪ្យលឿនទៅ»​ យីសុីននិយាយទាំងញ័រមាត់បង្ខំឪ្យគាត់បើកចេញ។
«ក៏បានៗ» ដោនាងទទូចពេកគាត់ក៏បើកចេញទាំងមិនអស់ចិត្ត។
«ឈប់សិន...កុំទៅ!» គ្រាន់តែគេរត់មកដល់ឡានក៏បើកចេញទៅ ធ្វើ​ឪ្យគេត្រូវរត់តទៀត។
«យីសុីន...និយាយគ្នាបន្តិចបានទេ?» គេរត់ប្រកៀកៗឡានព្រោះគាត់បើកយឺតៗ។
«អ៊ំជួយបើកឪ្យលឿនជាងនេះបានទេ?» នាងមិនសូម្បីតែមើលមុខគេតែបែជាប្រាប់ឪ្យបន្ថែមល្បឿនទៀតទៅវិញ។
«អ្ហឹ...អ៊ំថាចុះនិយាយជាមួយគេសិនទៅ...»
«អ៊ំខ្ញុំ​សូមអង្វរ...អ្ហឹ! បើកឪ្យលឿនទៅ»
«...» គាត់មិនដឹងធ្វើយ៉ាងម៉េចក៏បើកឪ្យលឿនតាមសម្ដីនាង។
«យីសុីន!! អ្ហឹ...កុំទៅ!!» គេរត់លែងទាន់​ ហើយឡានក៏បើកយ៉ាងលឿនទៅឆ្ងាយពីគេ​។
«នាងទៅហើយ...» គេបញ្ឈប់ការរត់ឈប់ចំកណ្ដាលផ្លូវបែកជាបួន​។
«ជៀសៗៗ!!!»

  /ប៉ាំង/
  /ព្រូស/

សិស្ស​ប្រុស 🔞Where stories live. Discover now