សិស្សប្រុស
ភាគទី ១៩
«តែពួកគេក៏ជិតរៀបការនឹងគ្នាហើយអូនទៅប្រកាន់អីច្រើនម្លេះ? ឯងឡើងទៅចុះអ៊ំអនុញ្ញាត»
«ចា៎អ៊ំ»
«តែ...»
«កុំចឹងមើល» អ្នកស្រីលីងធ្វើអីមិនបានបានត្រឹមនៅស្ងៀមហើយដកដង្ហើមធំតាមមើលមុីសុីងដើរឡើងទៅខាងលើ។
«ហឺស!» មុីសុីងដើរឡើងទៅដល់មុខបន្ទប់លីនស៊ានក៏ស្រាប់តែញោចស្នាមញញឹមហើយក៏ទាញដៃអាវចុះបន្តិចបង្ហាញសាច់ទ្រូងឪ្យឃើញច្បាស់ជាមុនមិនត្រឹមតែប៉ុណ្ណឹងសំពត់ដែលខ្លីស្រាប់នាងក៏លើកឪ្យវាកាន់តែខ្លីជាមុនទៀត បំណងនាងគឺចង់ទាក់ទាញអារម្មណ៍គេដោយរាងកាយខ្លួន និយាយឪ្យចំទៅគឺហាច់ចង់ប្រគល់ខ្លួនឪ្យគេឡើងញ័រនឹងណា។
/តុ/តុ/
«បងស៊ាន!»
«មកធ្វើអីទៀតហើយ? យើងនិយាយហើយថាមិនសុីទេ» លីនស៊ានកំពុងអង្គុយអូសមើលរូបដែលគេបានលួចថតយីសុីនមិនដឹងជាប៉ុន្មានរូបទេអូសមើលបណ្ដើរទឹកភ្នែកហូរបណ្ដើរតែគ្រាន់តែឮសម្លេងហៅភ្លាមគេក៏និយាយខ្លាំងៗទៅវិញ។
«ខ្ញុំគឺមុីសុីង»
«មុីសុីង? នាងមកធ្វើអីមុខបន្ទប់ខ្ញុំ? ឆាប់ចេញទៅ!!»
«ប៉ុន្តែ....»
/ក្រាក/
ពុទ្ធោអើយ!! គេភ្លេចចាក់សោរ។
«នាងចូលមកធ្វើអី? ចេញទៅខ្ញុំចង់នៅម្នាក់ឯង» កំពុងអូសមើលរូបនាងតូចលីស៊ានសុខៗគេបោះទូរសព្ទទៅលើពូកហើយស្រែកឪ្យនាងខ្លាំងតែនាងម្នាក់នេះមុខក្រាស់មែនទែន គេនិយាយប៉ុណ្ណឹងហើយនៅតែដើរយឺតៗមករកគេទៀត។
«ខ្ញុំគ្រាន់តែមកលេងតើ បងចាំបាច់ខឹងដល់ថ្នាក់នេះ?»
«មកលេងដល់បន្ទប់ចឹង?»
«អីយ៉ា...មានទាស់ខុសអីទៅក្រែងយើងជិតរៀបការហើយតើ»
«ខ្ញុំសូមបញ្ជាក់ថាខ្ញុំនឹងមិនរៀបការជាមួយនាងទេ ខ្ញុំចាត់ទុកឯងត្រឹមជាប្អូនស្រីប៉ុណ្ណោះ»
«បងប្រកែកម៉េចនឹងកើតបើចាស់ទុំគាត់រៀបចំហើយនឹង» នាងដើរមកកាន់តែជិត។
«ហឺស! នាងគិតថាយកចាស់ទុំមកគំរាមខ្ញុំបាន?»
«គម្រាមអី? ខ្ញុំអត់យល់»
«កុំមកជិតខ្ញុំ!!» គេថយនាងកាន់តែចូល
«បងស៊ានហា៎! កុំចឹងបានទេ? អូយ!!»
«កុំប៉ះខ្ញុំ!!» គេគ្រវាសដៃនាងចេញមួយទំហឹង នាងបែជាហ៊ានយកដៃមកអង្អែលដើមទ្រូងគេ?
«ម៉េចក៏បងដៃធ្ងន់ដាក់ខ្ញុំបែបនេះ?»
«កុំមកធ្វើចរិតអត់កេរ្តិ៍ខ្មាសបែបនេះជាមួយខ្ញុំមុីសុីង!!» គេលើកដៃចង្អុលមុខនាងហើយស្រែកស្ដីឪ្យខ្លាំងៗ។
«បងបែជានិយាយពាក្យបែបនេះដាក់ខ្ញុំ?» នាងនិយាយធ្វើដូចអន់ចិត្តហើយចាប់ផ្ដើមរលីងរលោងទឹកភ្នែកតែគិតថាគេអាណិតមែន?
«បើនាងមិនធ្វើចរិតបែបនេះខ្ញុំក៏មិននិយាយដែរ»
«នេះបង.....» នាងបម្រុងនឹងតបទៅគេវិញតែក៏ត្រូវឈប់វិញពេលក្រឡេកទៅឃើញទូរសព្ទរបស់គេដែលនៅលើពូកមានរូបមនុស្សស្រីណាមិនដឹង។
«ណែ៎!! នាងធ្វើស្អីនឹង? ឪ្យទូរសព្ទមកខ្ញុំវិញ!!»
«ស្រីម្នាក់នេះជានរណា?» នាងស្រាប់តែស្ទុះទៅកញ្ឆក់ទូរសព្ទនៅលើពូកយកមកមើលហើយក៏សួរគេ។
«ជានរណាមានទាក់ទងអីនឹងនាង?»
«ទាក់ទងព្រោះខ្ញុំជា...»
«ឈប់ស្រមៃទៅខ្ញុំគ្មានថ្ងៃព្រមរៀបការជាមួយនាងទេ»
«អ្ហាយយយ៎!! ដោយសារតែស្រីចង្រៃនេះហេស៎?» នាងស្រែកខ្លាំងៗដល់ថ្នាក់លីនស៊ានយកដៃខ្ទប់ត្រចៀក។
«មិនមែន! តែក៏មែន»
«ខ្ញុំមិនជឿ!!»
«ខ្ញុំមិនបានស្រឡាញ់នាងទេកុំមកពាកព័ន្ធនឹងខ្ញុំអី»
«ខ្ញុំមិនព្រម»
«ខ្ញុំក៏មិនព្រម»
«....» នាងសម្លក់គេ
«ឆាប់ឪ្យទូរសព្ទមកខ្ញុំវិញ»
«មិនឪ្យ! ខ្ញុំនឹងបោកវាឪ្យខ្ទេច»
«នាងហ៊ាន?»
«ថីមិនហ៊ាន...អូ...អូយយ!...» នាងបម្រុងនឹងបោកទូរសព្ទនោះតែលីនស៊ានស្រាប់តែស្ទុះទៅកញ្ឆក់ទូរសព្ទពីដៃនាងហើយច្រាននាងមួយទំហឹងឪ្យដួលអុកគូទទៅលើឥតការ៉ូ។
«ចេញពីបន្ទប់ខ្ញុំឥឡូវនេះ!!» លីនស៊ានស្រែកស្ទើបែកសម្លេងដោយសារគេខឹងខ្លាំងមែនទែនហើយ។
«ខ្ញុំមិនចេញ!» នាងនៅតែមុខក្រាស់មិនព្រមចេញទៅ
«កុំឪ្យខ្ញុំអស់ការអត់ធ្មតឪ្យសោះមុីសុីង»
«ហើយបងចង់ធ្វើអីខ្ញុំ?»
YOU ARE READING
សិស្សប្រុស 🔞
Любовные романыWeaning ⚠️ 19+ ប្រភេទប្រឡោមលោកក្ដៅរោលរាលមានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។ ត្រេល័រ រឿងរ៉ាវគ្រប់យ៉ាងកើតចេញពីក្មេងប្រុសម្នាក់ដែលបានលង់ស្រឡាញ់អ្នកគ្រូរបស់គេទើបខំព្យាយាមរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីបាននាងក្លាយជាកម្មសិ...
