ភាគទី១ : នាយរោគចិត្ត

1K 112 9
                                    

" សួស្តី!សុំហត្ថលេខាមួយមក "

សម្លេងក្មេងៗសិស្សសាលាជាច្រើនប្រមូលផ្ដុំគ្នាសុំសុីញ៉េពីកំលោះរាងតូចច្រឡឹងក្នុងស្តង់លក់សៀវភៅមួយកន្លែងនៅទីធ្លាសាលាមួយដ៏ល្បី ។ ថ្ងៃនេះជាទិវាអំណាន ទើបសាលាប្រចាំទីក្រុងសេអ៊ូល បានរៀបចំស្តង់ជាច្រើន មានទាំងលក់វត្ថុអនុស្សាវរីយ៍ ចំណីចំណុក ជាពិសេសនោះគឺសៀវភៅ ។ មិនថាក្មេងៗ ឬចាស់ចំណាស់ណាក៏ដោយ ក៏ប្រហែលជាបានស្គាល់អ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង ក៏ដូចជាម្ចាស់បណ្ណាល័យជាមួយនិងហាងកាហ្វេ ដឹសេព្ទ(The Sept) ចំកណ្ដាលទីក្រុងមានតែ1គ្មាន2។

" ថេហ្យុងហា៎ ញុំាបាយសិនមក " សម្លេងមិត្តសម្លាញ់ ជីមីន អូឌីលីន បន្លឺតឿនកាយល្អិតដែលកំពុងអង្គុយស៊ីញ៉េជាប់ដៃមិនដកឃ្លា តាំងតែពីព្រឹកមកទល់ថ្ងៃត្រង់ទៅហើយ។

" ចាំបន្តិចសិន!រួចឥឡូវហើយ " មាត់និយាយតប តែកាយវិការមមាញឹកមិនដកថយ តើឲ្យគេងើបចេញយ៉ាងម៉េចបើអស់ពី1ចូល1បន្តកន្ទុយគ្នាមិនដាច់នោះ?

" ប្អូនៗហា៎ ! បងថាឲ្យថេហ្យុងពួកយើងញុំាបាយសិនល្អទេ?...មើលមុខគេស្លេកអស់ហើយ " ដោយអស់ជម្រើសលួងកំលោះតូចល្អិតមិនបានសម្រេច ជីមីនងាកមកនិយាយលេងខាងក្រុមសិស្សសាលាវិញម្ដង។

" ចា៎ៗ បងប្រុសញុំាបាយសិនចុះណា ពួកយើងមិនរំខានទៀតទេ " ថាចប់ ក្មេងៗមួយចំនួនធំឈប់ចង់បានស៊ីញ៉េ តែមកងាកមើលសៀវភៅ7ចំណងជើងដាក់លក់នៅលើតុវិញម្ដង។ ថេហ្យុង ចូលប្រលូកវិស័យជាអ្នកនិពន្ធប្រហែលជិត3ឆ្នាំ ហើយក៏ចេញជាសៀវភៅបាន7ចំណងជើងផ្សេងៗពីគ្នាផងដែរ។

" ទៅញុំាទៅ! ទុកឲ្យយើងជាអ្នកលក់បន្ត បន្តិចទៀត យ៉ុនស៊ីកក៏មកដល់ហើយ បានជួយលក់គ្នា " គេតឿនប្រាប់កំលោះតូចខណៈភ្ញៀវចេញចូលមិនដាច់សោះ ។

" អា៎ៗក៏បាន!ឯងនេះរអ៊ូមើលតែម៉ែយើង "

" បើមិនរអ៊ូទេ អ្នកមីងទេសនាឲ្យយើងមិនខាន "

" ម៉ាក់យើងក៏មិនដល់ឯងដែរ "

" ហៃយ៉ា!យឺតបន្តិចហើយ សុំទោសពួកឯង " កំលោះយ៉ុនស៊ីករត់ត្រហេបត្រហបមកកាន់ស្តង់របស់ខ្លួនព្រោះខកណាត់ជាមួយមិត្តសម្លាញ់។

- STALKING -Where stories live. Discover now