ស្ថិតក្នុងបន្ទប់ធំទូលាយ នាយតូចកំពុងអង្គុយលើសាឡុងមើលទូរទស្សន៍កណ្ដាលអាធ្រាត្រព្រោះតែគេងមិនលក់ ម្យ៉ាងក៏ឃ្លានទៀត តែក្នុងទូរទឹកកកគ្មានអីឲ្យធ្វើញុាំ បានត្រឹមលើកដៃឱបពោះធ្វើមុខជូរហួញមិនសមចិត្ត ណាមួយឮជុងហ្គុកនិយាយបន្លាចពីក្បាលព្រលប់ផង សូម្បីតេកម្មង់អាហារក៏មិនហ៊ាន។
" ព្រះអើយ!ឃ្លានណាស់ ហា៎... " គេស្រែកខ្លាំងៗទម្រាំជើងមិនពេញព្រះទ័យ នាយតូចងើយក្បាលកើយសាឡុង សម្លឹងមើលពិដាន ពេបមាត់រលីងរលោងព្រោះឃ្លានសឹងតែរួញក្រពះដូចដុតត្រប់។
" ឃ្លានៗៗៗ "
ទីង !! តុង !!
អ្នកណាគេមកចុចកណ្ដឹងទាំងកណ្ដាលយប់?
គ្រាន់តែឮសម្លេងកណ្ដឹង ថេហ្យុងស្ទុះងើបអង្គុយស្ងាត់មាត់ ប្រហោងពោះព្រោះភ័យ បេះដូងលោតឌឹបៗ រាងកាយរឹងកំព្រឹសសម្លឹងមើលទៅទ្វារដោយដកដង្ហើមញាប់រញឹក ។ គេទាំងរអា ទាំងខ្លាច សូម្បីសម្លេងបន្តិចក៏មិនឲ្យក្អកចេញ ស្បថបានថាបើឮម្ដងទៀត គេស្ទុះទៅទាញដំបងដើរទៅអើតមើលមិនខាន។
ទីង !! តុង !!
" កុំមកឆ្កួតផ្ទះយើងវ៉ើយ... " ចិត្តនៅតែខ្លាច តែជំហ៊ានជើងក៏បោះទៅជិត នាយល្អិតដើរទៅទាញអំបោះមកកាន់ ព្យាយាមថ្នមជើងមិនឲ្យកកិតឥដ្ធខ្លាំង លុះទៅដល់ថេហ្យុងអើតព្រឹមៗមើលចន្លោះទ្វារឃើញថាជាជុងហ្គុក នាយឈរមុខស្មើរ សម្លឹងមកគេវិញបែបដឹងកាយវិការបន្ទាប់គេបែបណា។
" គេមកធ្វើអី? " គិតបន្តិច ទើបសម្រេចចិត្តបើកទ្វារឲ្យមានប្រលោះបន្តិច នាយល្អិតអើតត្រឹមភ្នែកស្រែកសួរគេនៅញ័រសម្ដីមិនបាត់...
" មានការអី? "
" បើកទ្វារឲ្យធំបន្តិចមក "
" ទេ!! " គេប្រកែកដាច់ណាត់ រៀបនិងទាញទ្វារបិទ តែនាយសង្ហារលើកថង់អាហារបាំងមុខ បញ្ចេញសម្ដីគួរស្អប់ ទះតប់ទើបសម...
" ចៃដន្យទិញមកលើស ញុាំមិនអស់ ក្នុងបន្ទប់អត់មានធុងសម្រាម ថេហ៍ចិត្តល្អជួយយកបោះចោលបន្តិចផង " ស្អីគេ?មកគោះទ្វារគេកណ្ដាលយប់ ព្រោះក្នុងបន្ទប់អត់មានស្អីដាក់សម្រាម?ចុះមួយខែនេះ នាយរស់នៅយ៉ាងម៉េច?
YOU ARE READING
- STALKING -
Fanfiction" កំហុសរបស់គេប្រៀបដូចជាផ្កាយ តែក្ដីស្រឡាញ់របស់គេដូចជាព្រះអាទិត្យ កាលណាព្រះអាទិត្យរះឡើង ខ្ញុំមើលមិនឃើញផ្កាយទៀតនោះទេ "