បន្ទាប់ពីចំណាយពេលដើររកសៀវភៅឲ្យនាយកំលោះមុខខិលរួចមក ពេលនេះក៏រសៀលណាស់ទៅហើយ ថេហ្យុងមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ពេលនៅក្បែរនាយ គេមិនដឹងថាអារម្មណ៍មួយនេះកើតឡើងបានយ៉ាងម៉េច ពួកគេជួបគ្នាមិនទាន់បាន1ថ្ងៃទេ។
" អរគុណណាស់សម្រាប់ថ្ងៃនេះ " គេញញឹមបែរមកអរគុណនាយតូចដែលកំពុងឈរទន្ទឹមខ្លួន នាយសង្ហារកាន់ថង់ក្រដាសដាក់សៀវភៅប្រហែលជិត10ក្បាលប្រកបដោយទឹកមុខប្រិមប្រិយមិនរីងស្ងួត។
" មិនអីទេ ! យល់ថាលោកមកទីនេះថ្មីៗ ខ្ញុំចេះតែជូនទៅ " គេព្យាយាមគេច ឲ្យតែប្រសព្វកែវភ្នែក បេះដូងចេះតែលោតចម្លែក។
" មែនហើយ ចាត់ទុកថាជាការអរគុណដែលថេហ៍ជូនខ្ញុំមក មិនយល់ទាស់ទេ ខ្ញុំចង់ប៉ាវបាយថេហ៍មួយពេលចុះ "
" ខ្ញុំថាចាំពេលក្រោយទៅ ខ្ញុំមានការរវល់នៅហាង "
" ហ្អឹម...អីចឹងក៏បាន ខ្ញុំជូនថេហ៍ទៅចុះ " មិនប្រកែក មិនអាក់អន់ចិត្ត ទឹកមុខនាយនៅរក្សាស្នាមញញឹមជាប់ តែក៏គេចមិនផុតពីក្រសែរភ្នែកនាយតូច លួចចាប់សង្កេតអាការៈខុសប្រក្រតី ! គេដឹងថានាយអាចមិនសប្បាយចិត្តដែលខ្លួនបដិសេធ ប៉ុន្តែគេពិតជាមិនអាចធ្វើខ្លួនសិទ្ធស្នាលជាមួយមនុស្សទើបស្គាល់គ្នានោះទេ។ គេហួងហែងខ្លួនដូចគ្នា !!
" សារនេះហាមជិះលឿនណា " កំលោះតូចប្រញាប់ដាស់តឿនប្រុសសង្ហារ ពេលនាយជិះម៉ូតូមកឈប់មុខខ្លួនហុចមួកមកឲ្យគេពាក់។
" ឱបតែចង្កេះខ្ញុំឲ្យជាប់ លឿនយ៉ាងណាក៏គ្មានគ្រោះថ្នាក់ដែរ "
" នាយពិតជា... "
" ចង់ថាខ្ញុំខិលឬ?...ខ្ញុំក៏បែបនេះជាមួយមនុស្សខ្ញុំស្និទ្ធណា "
" ពួកយើងទើបជួបគ្នាទេ " គេសម្លក់នាយបន្តិច ទើបរូតរះឡើងម៉ូតូ ខណៈនាយសង្ហារបែរជាញញឹមផ្អែម ទាញដៃដែលដាក់លើស្មារមកជាឱបចង្កេះខ្វៀនខ្វង់ហាមមិនបាន។
" ជានិស្ស័យទេដឹង? ជួបភ្លាមចង់ប្រគល់បេះដូងឲ្យទៅហើយ "
" ន៎ែ!! " ខ្នាញ់និងសម្ដីញ៉ែញ៉ងខុសរបៀប ថេហ្យុងលួចមួលសាច់គេមិនថ្នមកម្លាំង តែជុងហ្គុកបែរជាមិនស្គាប ថែមទាំងដាក់កំហិតមកខ្លួនថែមទៀត
YOU ARE READING
- STALKING -
Fanfiction" កំហុសរបស់គេប្រៀបដូចជាផ្កាយ តែក្ដីស្រឡាញ់របស់គេដូចជាព្រះអាទិត្យ កាលណាព្រះអាទិត្យរះឡើង ខ្ញុំមើលមិនឃើញផ្កាយទៀតនោះទេ "