+ព្រឹកព្រលឹមថ្ងៃបន្ទាប់
ទីង!!តុង!!
ក្រាក !!
" ចុចៗៗមិនដកដៃសោះតែម្ដងហើយ " មកព្រមជាមួយទឹកមុខក្រញីវក្រញូវ កែវភ្នែករាជសីហាក់ដូចជាចង់លេបត្របាក់មនុស្សចំពោះមុខឲ្យរលត់សង្ខារភ្លាមៗ ។ ថេហ្យុងស្ថិតក្នុងឈុតគេងយប់សម្រុងជើងវែងអាវដៃវែង ខណៈសក់គ្មានរបៀបបង្ហាញឡើងចំពោះមុខមិត្តសម្លាញ់ឲ្យអស់សំណើចជាមួយរូបភាពមិនគួរឃើញ ។
" ក៏...ថ្ងៃនេះចូលទៅហាងអត់ឃើញឯង ខ្លាចថាឯងមានបញ្ហាអីនៅផ្ទះ " ជីមីនលើកដៃអេះកញ្ចឹងករខ្លួនតិចៗ បន្លឺសម្លេងសើចហិហិបែបមិនត្រូវកាយវិការ។
" តែប៉ុណ្ណឹង? " គេចង់បានន័យថាមករំខានដំណេកគេព្រោះតែរឿងប៉ុណ្ណឹងទេ?
" អា៎!!មនុស្សខំបារម្ភណា "
" ម៉ោងប៉ុន្មានហើយ? "
" 11ថ្ងៃត្រង់ហើយ ព្រះអង្គម្ចាស់ "
" ចូលមកក្នុងសិនមក " ឈរនិយាយគ្នាមួយថ្ងៃទើបអញ្ជើញគេចូលផ្ទះ នាយល្អិតនាំផ្លូវជីមីនមកអង្គុយលើសាឡុង មុននឹងដាក់ខ្លួនអង្គុយក្បែរគេថែមទាំងស្ងាបមិនឈប់ទៀតផង។
" យប់មិញគេងម៉ោងប៉ុន្មាន?មើលឯងចុះ...ដូចមិនបានដេកពួនអីចឹង "
" ត្រូវហើយ គេងម៉ោង6ព្រឹក " គេនិយាយធម្មតាតែអ្នកស្ដាប់ឡើងប្រហោងពោះធ្លុង
" 6ព្រឹក? "
" អ្ហឹម!!មានបញ្ហាអី? " ថេហ្យុងងក់ក្បាលបញ្ជាក់ថែម គេធ្វើហាក់ដូចជារឿងទូទៅប្រចាំថ្ងៃ ទាំងដែលជីមីនព្រួយចិត្តខ្លាចតែគេឈឺថ្កាត់ព្រោះដេកមិនបាន ក្រឡេកទៅមើលគេវិញ ងើបទៅផ្ទះបាយទាញយកអីញុាំក្នុងទូទឹកកកធ្វើមិនដឹងមិនខ្វល់។
" តែឲ្យម៉ាកៗហ្នឹង ឯងស្លាប់មុនអាយុមិនខានទេ "
" សម្រេចថាមកថ្ងៃនេះ គ្រាន់តែចង់ស្ដីឲ្យ? " គេឈរច្រត់ចង្កេះទាញនំបុ័ងមកញុកមាត់ ត្បកសម្ដីមិនឲ្យចាញ់គ្នា
" ទៅរៀបចំខ្លួនឲ្យលឿនទៅ និងអាលទៅហាង " មិនដឹងថាគួរប្រដៅគេបែបណាបន្តទៀត ជីមីនប្រញាប់បង្វែរស្ថានការណ៍ គេចប្រធានបទមិនចង់នាំរឿងឈ្លោះ
YOU ARE READING
- STALKING -
Fanfiction" កំហុសរបស់គេប្រៀបដូចជាផ្កាយ តែក្ដីស្រឡាញ់របស់គេដូចជាព្រះអាទិត្យ កាលណាព្រះអាទិត្យរះឡើង ខ្ញុំមើលមិនឃើញផ្កាយទៀតនោះទេ "