Episode 2

929 116 6
                                    

ពន្លឺព្រះអាទិត្យលិចផុតពីផែនពសុធា ឯព្រះច័ន្ទរះឡើងបន្តបញ្ចេញពន្លឺរស្មីត្រចង់ បើក្រឡេកមកមើលភូមិគ្រឹះនរ៉ាវិតឯនេះវាក៏ដល់ពេលដែលគ្រួសារទាំងមូលនេះត្រូវជួបជុំគ្នាដើម្បីបរិភោគអាហារពេលល្ងាច។ គ្រប់គ្នាចុះមកដល់កន្លែងតុអង្គុយរៀងៗខ្លួនប៉ុន្តែចម្លែកអ្វីថ្ងៃនេះហ្វតមិនឃើញលោកនរ៉ាវិតពិសារបាយគិតតែអង្គុយដូចរងចាំនរណាម្នាក់អញ្ចឹង ដោយកើតការឆ្ងល់ទើបចាប់ផ្ដើមសួរឡើងថា៖

« លោកអ៊ំហេតុអ្វីមិនពិសារបាយ? អាហារថ្ងៃនេះមិនត្រូវមាត់មែនទេ? »
« មិនមែនទេ អ៊ំប្រុសរបស់ឯងរងចាំកូនជេមមីណាយ៍មកបរិភោគអាហារជុំគ្នានឹងណា! »

លោកស្រីនរ៉ាវិតនិយាយាឆ្លើយតបទៅកាន់ហ្វតជំនួសលោកនរ៉ាវិត ឯហ្វតក៏ឆ្ងល់ដូចគ្នាថាកូនប្រុសរបស់លោកត្រឡប់មកពីក្រៅប្រទេសវិញពីពេលណា។

« ចុះពេលនេះគេទៅណាអ៊ំស្រី? ហេតុអីក៏គ្មានសុជីវធម៍បន្តិចសោះអញ្ចឹង? »
« កុំទៅប្រកាន់កូនប្រុសរបស់អ៊ំអីណា គេនៅក្មេងមិនសូវចេះគិតឬដឹងខុសត្រូវអ្វីឡើយ ហើយបើក្មួយឃ្លានក្មួយញ៉ាំមុនអ៊ំបានណា »
« បាទមិនអីទេ ខ្ញុំរងចាំបាន »

ហ្វត គេសម្រេចចិត្តរងចាំជេមមីណាយ៍ទាំងក្នុងចិត្តគិតចង់ដឹងដូចគ្នាថាកូនប្រុសរបស់លោកជានរណាហេតុអីក៏ធ្វើចរឹករឹកពារឈ្លើយនឹងខ្វះសុជីវធម៍បែបនេះ។ មួយសន្ទុះក្រោយមកជេមមីណាយ៍ដើរចូលមកអង្គុយទាំងមិនបានខ្វល់ពីចិត្តអ្នកដែលអង្គុយរងចាំជាយូ ឯលោកនរ៉ាវិតឃើញជេមមីណាយ៍មកលោកក៏ណែនាំហ្វតនឹងគេអោយស្គាល់គ្នា។

« ហ្វត នេះកូនប្រុសរបស់អ៊ំ ឈ្មោះជេមមីណាយ៍ អាយុទើបតែ17ទេណា ប៉ុន្តែប៉ុន្មានថ្ងៃទៀតក៏ឈានចូល18ហើយ »
« អ៎បាទ »

ហ្វតងើបមុខសម្លឹងមើលជេមមីណាយ៍មិនដាក់ភ្នែកចំណែកឯចិត្តដែលសង្ស័យក៏រលុបវិញព្រោះគេមិនចម្លែកទេដែលមនុស្សគ្មានសុជីវធម៍ជាជេមមីណាយ៍ដែលទើបតឺរករឿងគេកាលពីព្រឹកមិញនេះ។

« ជេម! នេះកូនប្រុសមិត្តរបស់ប៉ា ឈ្មោះហ្វត អាយុ22ឆ្នាំណា »
« សួស្ដីបាទ! »
« អឹម »

ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬Where stories live. Discover now