Episode 15

536 82 16
                                    

ទឺង...ទឺង..ទឺង

សំឡេងទូរសព្ទរោទ៍របស់ជេមមីណាយ៍រោទ៍ឡើងអោយយើងដឹងថាមានអ្នកខលមក ឯម្ចាស់ទូរសព្ទពេលដែលឮហើយក៏ងើបដើរទៅលើកទូរសព្ទ។

« ហេឡូ? នរណាគេ? »
« គឺអូនណាបងជេម »
« ស្កាយ៍នូរ័? អូនខលមកបងមានការអី? »
« បងជេមហ៎ា ពេលនេះអូនឡើងមករកបងដល់ថៃហើយណា ពេលនេះអូនកំពុងតែនៅមុខចម្ការតែស្អីគេនៀក បងមកយកអូនបន្តិចមកណាបេប៊ី »

ជេមមីណាយ៍នឹកឆ្ងល់ តើនាងមកដោយរបៀបណាហើយហេតុអ្វីបានជាដឹងថាគេនៅចម្លារតែនេះ?

« ចាំបន្តិចទៅណាបងទៅរក »

នាយងើបដើរទៅផ្លាស់សម្លៀកបំពាក់រួចក៏ដើរចាកចេញពីបន្ទប់ទឹកឯហ្វូតដែលនៅក្នុងបន្ទប់ទឹកក៏ឮសំឡេងជេមមីណាក៍និយាយទូរសព្ទតែមិនច្បាស់ថាជានរណាទើបហ្វូតប្រញ៉ាប់ស្រូតងូតទឹកអោយរួច ហើយក៏ដើរចេញពីបន្ទប់ទឹកតែមិនឃើញជេមមីណាយ៍ទើបនឹកគិតថានាយចុះទៅរកអ្នកដែលបានខលមកនោះ។

« ម្នាក់នោះសំខាន់អីណាស់ណាទៅបានជាខលតែបន្តិចក៏ទៅរកភ្លាមលឿនយ៉ាងនឹង? »

ហ្វតមិនខ្វល់ច្រើនរួចក៏ដើរទៅផ្លាស់សម្លៀកបំពាក់នៅបន្ទប់របស់ខ្លួនវិញព្រោះតែកាលពីយប់មិញគេមកបន្ទប់ជេមមីណាយ៍ដើម្បីមើលគេ។ ក្រឡេកមកមើលជេមមីណាយ៍វិញពេលនេះកំពុងតែដើរយ៉ាងស្វាហាប់សម្ដៅទៅរកនារីក្រមុំជនជាតិស្វីសដែលកំពុងឈរហាលថ្ងៃនៅខាងមុខចម្ការ។

« បងជេម! ហ្ហឹម...អូននឹកបងណាស់បងមានដឹងអត់? »

នាងក្រមុំងាកចុះងាកឡើងស្រាប់តែឃើញជេមមីណាយ៍ដែលកំពុងដើរសម្ដៅមករកខ្លួនទើបនាងក្រមុំប្រលែងដៃពីវ៉ាលីប្រញ៉ាប់រត់ទៅអោបជេមមីណាយ៍ដោយក្ដីនឹករលឹក។

« ស្ដាយ៍នូរ័!! ប្រាប់បងមកមើលមិចបានអូនមកទីនេះបាន? »
« បងមិនដឹងទេហ៎េស? អូនធ្លាប់លួចទូរសព្ទរបស់បងយកមកដោនអេបទីតាំងអញ្ចឹងហើយបើបងទៅទីណាឬដល់ប្រទេសណាឆ្ងាយក៏អូននៅតែអាចរកបានឃើញដូចគ្នា »

ជេមមមីណាយ៍ដកដង្ហើមធំបន្តិចព្រោះមិននឹកស្មានថានាងនឹងធ្វើរឿងបែបនេះ។

ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬Where stories live. Discover now