ទោះបីជាសម្ដីរបស់ហ្វតនិយាយមកកាន់នាយរៀងឈឺបន្តិចប៉ុន្តែនាយមិនព្រមអនុញ្ញាតលែងហ្វតឡើយ។ នាយនៅតែអោបរឹតហ្វតពីក្រោយធ្វើអោយខ្នងរបស់ហ្វតត្រូវរឹតជាប់ដោយដើមទ្រូងនឹងរង្វង់ដៃរបស់នាយ។
« ជេមមីណាយ៍!! ឯងឮទេ? យើងអោយលែង »
« អត់, លុះត្រាតែបងស្ដាប់ខ្ញុំបកស្រាយសិនទើបខ្ញុំព្រមដោះលែងបង »ជេមមីណាយ៍នៅតែអោបហើយរឹតតែបន្តឹងការអោបហ្វតអោយជាប់មិនព្រមអោយហ្វតរើខ្លួនរួចឡើយ។
« យើងគ្មានហេតុផលអីដែលត្រូវស្ដាប់ឯងបកស្រាយទេ! បើឯងដើររួចហើយក៏មិនបាច់មកពឹងយើងអោយមើលថែដូចមុនដែរ »
« អត់ទេបង...ហ្ហឹកៗ ប..បងកុំនិយាយបែបនឹងដាក់ខ្ញុំបានអត់? ខ្ញុំចង់អោយបងមើលថែខ្ញុំហ្ហឹកៗ....ខ្ញុំអ្ហឹក..បងហ្វត..បងកុំធ្វើបែបនឹងបានអត់? »ទឹកភ្នែករាប់លានដំណក់ស្រាប់តែស្រក់ចុះមកភ្លាម។ ជេមមីណាយ៍អោបហ្វតបណ្ដើរយំបណ្ដើរអង្វរកុំអោយហ្វតនិយាយសម្ដីដែលសោះកក្រោះនឹងនិយាយពាក្យ
"មិនបាច់មកពឹងយើងអោយមើលថែ" នាយមិនចង់ឮពាក្យសម្ដីបែបនេះពីមាត់មនុស្សដែលខ្លួនស្រឡាញ់ឡើយ។ តើគេមានដឹងទេថាបេះដូងរបស់ក្មេងប្រុសម្នាក់នេះវាឈឺប៉ុណ្ណាពេលដែលមនុស្សដែលខ្លួនស្រឡាញ់និយាយបែបនេះមកកាន់ខ្លួនហើយថែមទាំងនិយាយថាខ្លួនជាមនុស្សបោកប្រាស់ទៀត មែនហើយនាយដឹងថាខ្លួននាយបោកប្រាស់ប៉ុន្តែការដែលបោកប្រាស់ព្រោះតែចង់ក្បែរ ដឹងទេថាការយកចិត្តទុកដាក់កន្លងមកនេះវាធ្វើអោយបេះដូងរបស់ក្មេងប្រុសម្នាក់នេះឈ្លក់វង្វេងនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍កាន់តែជ្រៅទៅៗរហូតដល់មិនអាចដកចិត្តបាន។« ជេមមីណាយ៍? ឯងយំមែនទេ? »
ហ្វតពេលដែលឮសូរសំឡេងយំអណ្ដឺអណ្ដក់របស់ជេមមីណាយ៍ព្រមទាំងមានអារម្មណ៍ថាអាវរបស់ខ្លួនដូចជាសើមទើបហ្វតចាប់ផ្ដើមសួរ។
« មែនខ្ញុំយំ! យំព្រោះតែខ្លាចបងស្អប់ខ្ញុំហើយយំក៏ព្រោះតែខ្លាចបងព្រងើយកណ្តើយដាក់ខ្ញុំ »
ពុទ្ធោនេះឬដែលហៅថាបេះដូងរបស់ក្មេង? គេខ្លាចដល់ថ្នាក់យំផងហ៎? វាមិនគួរអោយជឿសម្រាប់ហ្វតពេលដែលឃើញក្មេងប្រុសដែលខ្លួនធ្លាប់តែឃើញលេងសើចសប្បាយប៉ុន្តែបែរជាត្រូវមកយំព្រោះតែខ្លាចថាគេនឹងព្រងើយកណ្តើយខ្លាចគេនឹងស្អប់? តែសម្ដីរបស់គេអាចយកជាការបានដែរឬទេដែលគេនិយាយថាខ្លាចខ្លួនស្អប់នឹងព្រងើយកណ្តើតដាក់គេ? ហ្វតដោយហេតុតែមិនចង់ឃើញក្មេងដែលកំពុងតែអោបខ្លួនយំទើបហ្វតបែរក្រោយមកឈរទល់មុខនឹងជេមមីណាយ៍រួចក៏យកដៃទាំងសងខាងទៅចាប់ផ្ទៃមុខរបស់នាយអោយសម្លឹងមើលមកខ្លួនទាំងដែលជេមមីណាយ៍កំពុងតែយំមិនឈប់។
YOU ARE READING
ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬
Romance« ហាន់នីហ៎ា ចង់ញ៉ាំហតដកអត់បងទិញអោយ....តែបើថា អូនមិនចង់ញ៉ាំទេអាចសាកញ៉ាំប្រឡោះភ្លៅបងបានណា...វាឆ្ងាញ់ផ្អែមហើយមានខ្ទិះទៀតណា » « អោយខ្ញុំភ្លក់បងបន្តិចសិនមើល ចង់ដឹងថាបងចាស់ឬក្មេង!! » « អាក្មេងឆ្គួត!! បើពិភពលោកមានតែយើងហើយនឹងឯងយើងសុខចិត្តស្លាប់ក៏មិនយកឯងជាដា...