កង់ឡានបើកចាកចេញពីកន្លែងប្រណាំងឡាននឹងម៉ូតូសម្ដៅទៅរកក្លឹបមួយកន្លែងដែលនៅចំកណ្ដាលទីក្រុងជាក្លឹបល្បីល្បាញមួយកន្លែងពរពេញទៅដោយកូនអ្នកមានគ្រប់ថ្នាក់មកកម្សាន្តនៅទីនេះ។
ដំណើរសង្ហាចុះពីលើឡានដើរសម្ដៅចូលមកក្នុងក្លឹបបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់បុរសពីរនាក់។ កម្លោះទាំងពីរដើរចូលមកក្នុងក្លឹបសម្ដៅទៅរកតុរបស់មិត្តនាយទាំងប៉ុន្មាននាក់ដែលបានមករងចាំជាយូ។
« យូម្លេះ? អាល័យនាំគ្នាទៅណា? » នាយកម្លោះម៉ាកឃើញមិត្តដើរចូលមកហារស្ដីសួរឡើងដើម្បីចង់ដឹងពីមូលហេតុរបស់ពួកគេ។
« ធុរៈបន្តិចបន្តួច » ហ្វតនិយាយតបទៅកាន់មិត្តរួចចូលមកអង្គុយក្បែរមិត្តរបស់នាយម្នាក់ឯនាយកម្លោះក៏ដើរចូលមកអង្គុយក្បែរៗហ្វតដូចគ្នា។
« បងកុំភ្លេចបំពេញបំណងខ្ញុំណា » នាយកម្លោះងាកមកខ្សិបៗក្បែរត្រចៀករបស់ហ្វតឯសំឡេងសើរៗមួយៗច្បាស់ៗផ្សំជាមួយសំឡេងខ្យល់បង្ហើបៗក្បែរត្រចៀកបែបនេះធ្វើអោយហ្វតមិនព្រឺឆ្អឹងខ្នងមិនបានប៉ុន្តែហ្វតព្យាយាមបន្ធូរអារម្មណ៍នឹងធ្វើមុខមាំរួចបកមកនិយាយមកកាន់នាយវិញថា៖
« យើងមិនចេះក្បត់អ្នកណាទេ! » ហ្វតនិយាយឡើងព្រមទាញកែវស្រាយកមកផឹកឯនាយកម្លោះក៏ឈោងយកកែវស្រាមកផឹកក៏ត្រូវបានហ្វតហាមឃាត់
« ក្មេងគេមិនអោយផឹកស្រាទេ » ហ្វតរហ័សទាញកែវស្រាចេញពីដៃនាយកម្លោះឯនាយកម្លោះជេមមីណាយ៍មិនដឹងធ្វើអ្វីបន្តក៏ព្រមអង្គុយស្ងៀមៗមើលហ្វតនឹងមិត្តរបស់នាយផឹកស្រា។
មួយសន្ទុះក្រោយមកឃើញកម្លោះមាឌធំម្នាក់ដើរមករកហ្វតថែមទាំងរុញនាយកម្លោះជេមមីណាយ៍អោយឃ្លាតចេញពីហ្វតទៀតផង។
« ហ៎េស! ខ្វះខួរទេហីរុញមនុស្សមិនមើលគេអង្គុយទីនេះទេហីអាមុខឆ្កែ »
« ហ្ហើយអាក្មេងឆ្គួត! » នាយកម្លោះអូលីវើស៍ជាគូស្នេហ៍របស់ហ្វតដើរចូលមកកាត់មុខកាត់មាត់រុញនាយកម្លោះជេមមីណាយ៍ទៅម្ខាង មើលទៅរឿងទាំងនេះជារឿងធម្មតាៗទេ សម្រាប់មិត្តរបស់ហ្វតទាំងប៉ុន្មានប៉ុន្តែវាហាក់ដូចជារឿងរំខាននឹងទើសទាល់សម្រាប់ក្មេងប្រុសដែលជិតនឹងពេញវ័យក្បែរនោះ។
YOU ARE READING
ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬
Lãng mạn« ហាន់នីហ៎ា ចង់ញ៉ាំហតដកអត់បងទិញអោយ....តែបើថា អូនមិនចង់ញ៉ាំទេអាចសាកញ៉ាំប្រឡោះភ្លៅបងបានណា...វាឆ្ងាញ់ផ្អែមហើយមានខ្ទិះទៀតណា » « អោយខ្ញុំភ្លក់បងបន្តិចសិនមើល ចង់ដឹងថាបងចាស់ឬក្មេង!! » « អាក្មេងឆ្គួត!! បើពិភពលោកមានតែយើងហើយនឹងឯងយើងសុខចិត្តស្លាប់ក៏មិនយកឯងជាដា...