អាហារជាច្រើនមុខត្រូវបានរៀបចំដាក់លើតុតម្រៀបគ្នា ដោយលោកដង្ខៅណាតាវ៉ាត់អង្គុយនៅចំកណ្ដាលតុ ខាងឆ្វេងដៃលោកស្រីធំណាតាវ៉ាត់ត្រូវជាភរិយាលោកដង្ខៅនឹងលោកណាតាវ៉ាត់ព្រមទាំងភរិយារបស់ខ្លួនចំណែកខាងស្ដាំដៃលោកដង្ខៅណាតាវ៉ាត់ហ្វតនឹងនាយកម្លោះអង្គុយ។ ពួកគេទាំងអស់គ្នានាំគ្នាបរិភោគអាហារនៅលើតុនឹងរើសយកម្ហូបនីមួយៗតាមចិត្តដែលខ្លួនត្រូវការ។
« នេះបងខ្ញុំដួសអោយបង »
នាយកម្លោះជេមមីណាយ៍ដួសម្ហូបមួយមុខយកទៅដាក់ក្នុងចានរបស់ហ្វតឯអ្នកដែលរួមតុផ្សេងទៀតក៏បានសម្លឹងមើលមកនាយចំណែកលោកដង្ខៅណាតាវ៉ាត់ក៏បានលួចញញឹមតិចៗដោយមិនអោយគ្រប់គ្នាដឹករួចក៏ក្រហឹមបន្តិចទៅកាន់ចៅប្រុសដែកមើលទៅមុខមិនរីកបន្តិច។
« ហេមៗ...ហ្វតឯងមិនអរគុណប្អូនដែលប្អូនខំដួសម្ហូបអោយបន្តិចទេហេស? »
« ខ្ញុំមិនបានអោយដួសផងមានរឿងអីត្រូវអរគុណលោកតា »
« ជាទឹកចិត្តប្អូនអរគុណបន្តិចក៏មិនស្លាប់ដែរ »ហ្វតសម្លឹងមើលទៅកែវភ្នែករបស់លោកដង្ខៅបន្តិចរួចក៏បែរមកសម្លក់នាយកម្លោះព្រមទាំងធ្វើទឹកមុខស្អុយបែរមិនពេញចិត្តនឹងទង្វើដែលនាយកម្លោះធ្វើដាក់ខ្លួនអម្បាញ់មិញនេះ។
« ហ្ហឹម..អរគុណ! »
សម្ដីអរគុណត្រឹមពីរម៉ាត់និយាយចេញមកដោយគ្មានជាតិហាក់ដូចមិនចង់ ដែលវាធ្វើអោយនាយកម្លោះលួចញញឹមអស់សំណើចនឹងចរឹករបស់ហ្វតដែលព្យាយាមនិយាយពាក្យអរគុណមកកាន់ដោយសារតែលោកដង្ខៅបង្ខំ នាយមិនដែលឃើញនឹងចង់ឈ្នះជាមួយមនុស្សដែលឈ្លើយនឹងមុខងាប់ដូចបុរសដែលនៅនឹងមុខនេះទេហើយអ្វីដែលកាន់តែធ្វើអោយនាយចង់ឈ្នះនោះគឺនាយចង់ឈ្នះចិត្តនឹងបេះដូងរបស់បុរសម្នាក់នេះខ្លាំងណាស់។ នាយមិនមែនចង់យកឈ្នះដោយសារតែចង់ផ្ចាញ់នោះទេប៉ុន្តែនាយចង់យកឈ្នះព្រោះតែក្ដីស្រឡាញ់អាចថាជួបភ្លាមនាយស្រឡាញ់ភ្លាមក៏ថាបាន ទោះនាយធ្លាប់ជាមនុស្សដែលលេងស្រីច្រើនពិតមែនតែបន្ទាប់ពីជួបបុរសម្នាក់នេះហើយនាយមានអារម្មណ៍ថាចិត្តរបស់នាយមិនអាចងាកទៅស្រឡាញ់នរណាម្នាក់បានក្រៅពីបុរសម្នាក់នេះឡើយ។ អាហារពេលថ្ងៃត្រូវបានបញ្ចប់លោកណាតាវ៉ាត់នឹងលោលស្រីណាតាវ៉ាត់ក៏បានឡើងទៅខាងលើបន្ទប់របស់ខ្លួនដើមកបីសម្រាកចំណែកហ្វតនឹងជេមមីណាយ៍នាយមិនទាន់ទៅណាបាននោះទេព្រោះតែលោកដង្ខៅបានហាមពួកគេទាំងពីរដើម្បីដើម្បីនិយាយរឿងរៀនសូត្ររបស់ពួកគេ។
YOU ARE READING
ツ សំណាងស្នេហ៍ប្រុសខិល - Luck love bad boy✨🚬
Lãng mạn« ហាន់នីហ៎ា ចង់ញ៉ាំហតដកអត់បងទិញអោយ....តែបើថា អូនមិនចង់ញ៉ាំទេអាចសាកញ៉ាំប្រឡោះភ្លៅបងបានណា...វាឆ្ងាញ់ផ្អែមហើយមានខ្ទិះទៀតណា » « អោយខ្ញុំភ្លក់បងបន្តិចសិនមើល ចង់ដឹងថាបងចាស់ឬក្មេង!! » « អាក្មេងឆ្គួត!! បើពិភពលោកមានតែយើងហើយនឹងឯងយើងសុខចិត្តស្លាប់ក៏មិនយកឯងជាដា...