ភាគ ១៦ ចុះនរកជាមួយគ្នា

154 15 0
                                    

" He kept swimming, But that ocean had no shores. "

បើនិយាយពីការមានបេះដូងដាវនិងភូវិនគឺមានតែក៏មិនច្រើនអ្វីណាស់ណាដែរ មនុស្សដែរមិនធ្លាប់ឃើញពន្លឺក្នុងជីវិត ពួកគេមិនគិតនោះទេថាអ្វីដែរពួកគេធ្វើនោះគឺខុស ការគិតនិងចិត្តគំរិតរបស់គេត្រូវបានបំភ្លាញតាំងពីដឹងថាគ្រួសារខ្លួនឯងគឺដូចជាផ្លែល្វា ជាពិសេសក៏ដឹងថាតាមពិតមនុស្សដែរពួកគេប្រគល់បេះដូងអោយសុទ្ធតែជាសាច់់ឈាមបង្កើត ស្ដាប់យ៉ាងណាក៏គួរអោយខ្ពើមដែរ មនុស្សល្អៗឯណាស្រលាញ់បងប្អូនបង្កើតខ្លួនឯងទៅ។

ព្រោះតែបែបនេះហើយគ្រប់ពេលដែរពួកឃើញឃើញឪពុកម្ដាយខ្លួនឯងវាធ្វើអោយពួកគេអត់មិនបាននឹងចង់ហែកសាច់អ្នកម្ខាងទៀតអោយស្លាប់ ពិសេសដាវពេលដឹងថាកំណើតរបស់គេកើតមកដោយការរំលោភវាកាន់តេធ្វើអោយដាវស្អប់មនុស្សដែរមានឈ្មោះថាជាឪពុកម្នាក់នោះកាន់តែខ្លាំង។

“ ដាវបើយើងជាមនុស្សធម្មតាគ្រប់យ៉ាងនឹងល្អជាងនេះទេ “ ភូវិនសួរឡើងតិចៗនៅកបែរត្រចៀករបស់ដាវ មនុស្សធម្មតាដែរភូវិននិយាយនោះគឺការដែរពួកគេជាមនុស្សដែរមិនជាប់សាច់ឈាមគ្នា ហើយក៏មិនកើតក្នុងគ្រួសារដែររញ៉េរញ៉ៃបែបនេះ។

ដាវក៏គ្រាន់តែត្រដុលមកអោយរាងក្រាស់រួចត្បុលទៅក្នុងរង្វង់ដៃកក់ក្ដៅដែរនាយធ្លាប់អោប ព្រោះក្រៅពីពួកគេផ្ទាល់គ្មានអ្នកណាដឹងនោះទេថាការដែរត្រូវលាក់គ្រប់យ៉ាងក្នុងចិត្តហើយក៏ញញឹមឡើងរស់ដូចជាមនុស្សធម្មតានោះវាធ្វើអោយពួកគេហត់នឿយប៉ុណ្ណា។

ចំណែកប៉នវិញក្រោយមើលថែហ្វូតពេញមួយយប់នាយក៏ហត់ដូចគ្នា ព្រោះគេមិនគិតនោះទេថាអាល្អិតម្នាក់នេះអាចនាំរឿងមកច្រើនបែបនេះ ពេញមួយយប់ហ្វូតរករឿងមិនឈប់ទាល់តែសោះធ្វើអោយប៉នស្ទើរមិនបានដេកពេញមួយយប់ ប៉នមិនមែនជាមនុស្សមានបទពិសោធន៍ក្នុងការមើលថែអ្នកណាតែការដែរគេមើលថែហ្វូតបែបនេះវាធ្វើអោយគេនឹកឃើញដល់មនុស្សម្នាក់ដែរគេភ្លេចបាត់ទៅហើយថាមនុស្សម្នាក់នោះមានឈ្មោះអ្វី។

“ ហេតុអីត្រង់នេះវាមានអារម្មណ៍ប្លែកៗ “ ប៉នយកដៃស្ទាប់លើបេះដូងខ្លួនឯងព្រោះគេគិតមករហូតថាខ្លួនឯងស្រឡាញ់ដាំងតែពេលដែរគេនៅជាមួយដាំងគេមិនបានមានអារម្មណ៍ដូចនៅជាមួយនឹងហ្វូតនោះទេ គេអាចនឹងញ័បញ័រតែក៏មិនបានមានអារម្មណ៍ថាចង់ចាប់អ្នកម្ខាងទៀតទុកអោយនៅជាមួយនឹងគេរហូតបែបនេះដែរ។

Beauty is a curse ( End ) Where stories live. Discover now