ពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យសាយចេញពាសពេញពិភពលោក សត្វស្លាបហោះហើរទៅរកចំណី ចំណែកមនុស្សក្រោកតើនដើម្បីទៅបំពេញភារកិច្ចផ្សេងៗ។ រីឯក្នុងសួរមួយកន្លែងដែលមានក្មេងប្រុស២នាក់កំពុងលេងប្រឡែងគ្នាយ៉ាងសប្បាយនៅក្នុងសួននោះ លេងសុខៗស្រាប់តែ......
ព្រូស!!!
" អួយ ហ្អឹក.... " សំឡេងក្មេងប្រុសវ័យប្រហែល៨ឆ្នាំយំឡើងដោយសារការដួលអម្បាញ់មិញនេះ ដោយរត់មិនមើលគេប្រទាក់ជើងនិងមែកឈើដែលងាប់ដែលនៅក្នុងសួរនោះធ្វើឲ្យជើងរបស់គេឈឺយ៉ាងខ្លាំង ។ ក្មេងប្រុសនេះគឺ ផាក ស៊ុងហ៊ុន ជាប្រុសពៅរបស់លោកផាក គេមានចរិកក្រមិចក្រមើម គួរឲ្យស្រឡាញ់តែរពឹសបន្តិច ខ្ជូតហើយគេក៏រួសរាយផងដែរ...។" ហ៊ុននី យ៉ាងមិចហើយ!! " ក្មេងប្រុសម្នាក់មានវ័យប្រហែល១៥ឆ្នាំរត់ទៅត្រកងក្មេងប្រុសដែលដួលអម្បាញ់មិញនេះទើបគេស្រដីសួរទាំងភិតភ័យ ។ ចំណែកគេនេះវិញ គឺ លី ហ៊ីស៊ឹង ត្រូវជាកូនប្រុសទោលក្នុងត្រកូលលី នាយមានចរិកស្ងប់ស្ងាត់ មុខងាប់ ម៉ឹងម៉ាត់ រួសរាយគួរឲ្យស្រឡាញ់តែជាមួយមនុស្សដែលខ្លួនគេស្រឡាញ់ប៉ុណ្ណោះ....!!!
" ឈឺណាស់បងហ៊ី...ហឹកៗ " ទឹកភ្នែកហូរដូចទឹកទន្លេព្រោះជើងរបស់គេពេលនេះបានថ្លោះបាត់ទៅហើយ!! គេស្តីតបទាំងយំស្រស្រាក់រួចក៏មើលទៅមុខក្មេងប្រុសនោះរួចក៏អោបគេទាំងយំនាយអង្អែលខ្នងគេតិចៗដើម្បីកាត់បន្ថយការយំរបស់រាងតូច
" ឈឺខ្លាំងហ៌ !! ទៅអង្គុយកន្លែងនោះសិនទេចាំបងមើលជើងរបស់ហ៊ុននីអោយ៎ " រាងតូចមិនតបតអ្វីបានត្រឹមងក់ក្បាលយល់ព្រមទើបគេក៏លើកបីក្មេងប្រុសនោះទៅកន្លែងអង្គុយរួចដាក់គេឲ្យអង្គុយឲ្យស្រួលបួលរួចខ្លួនគេក៏ចាប់ផ្តើមពិនិត្យមើលជើងរបស់ក្មេងប្រុសនោះ ។
" បងទៅយកទឹកកកមកស្អំសិនណា៎ ចាំបងនៅទីនេះហើយ "
" បាទ៎ "
គ្រាន់តែលឺរាងតូចឆ្លើយបែបនេះហើយភ្លាមនោះខ្លួនគេក៏ប្រញាប់ប្រញាល់ទៅយកទឹកកកមកស្អំដើម្បីកាត់បន្ថយភាពឈឺចាប់!!! បន្ទាប់ពីនាយយកមកដល់ហើយក៏ដាក់ស្អំលើជើងរបស់រាងតូច រួចក៏ពោលសម្តីឡើងមកថា:
YOU ARE READING
*。𝑂𝑁𝐿𝑌 𝑌𝑂𝑈 *。. • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •
Romance" គ្រប់យ៉ាងជារបស់បង ចំណែកអូនក៏ជារបស់បងដូចគ្នា!!! "