ងាកមកមើលនៅក្នុងទីក្រុងដ៏ល្បីដែលសម្បូរដោយអ្នកល្បីល្បាយខាងជំនួញជាច្រើននាក់ មិនថាជំនួញក្នុងរបស់ស្របច្បាប់ឬខុសច្បាប់តែងតែមានលាយលំគ្នានៅក្នុងសង្គមមិនខ្វះនោះឡើយ ។ បើក្រឡេកមកមើលអ្នកជំនួញដ៏ល្បីល្បាយម្នាក់នោះគឺ គីម ហ្គីវិន នាយជាកូនប្រុសទោលក្នុងត្រកូលគីមហើយក៏ជាកូនប្រុសបណ្តូលចិត្តរបស់លោកគីមផងដែរ នាយជាកូនកាត់អាមេរិក គេមានវ័យប្រហែលជា២៥ឆ្នាំ បើនិយាយពីភាពឥតខ្ចោះរបស់នាយគឺចំណេះដឹងក៏ដូចជារូបសម្រស់ដ៏ល្អឆើតឆាយរបស់នាយផងដែរ នាយកើតមកជាប្រភេទអាល់ហ្វាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ។ នាយជាម្ចាស់ក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិក រាល់ថ្ងៃនាយរស់នៅតែម្នាក់ឯងហើយនាយក៏មានមនុស្សជំនិតខ្លួននោះដែរគឺ
ខាយ៍លី ដែលជាក្មេងប្រុសវ័យក្មេង ទោះបីគេវ័យក្មេងពិតតែចំណេះជំនាញរបស់គេគឺពិនប្រសព្វខ្លាំងណាស់ រាល់ថ្ងៃគេជាលេខារបស់ហ្គីវិន ខាយ៍លីមានអាយុ១៨ឆ្នាំបើគិតតាមវ័យរូបសម្រស់របស់គេគឺស្អាតបីដូចហ្នឹងស្រីមួយចំនួន បបូរក្រពុំផ្កាឈូកបូករួមជាមួយដៃជើងស្រឡូនៗ ស្បែកសបីដូចក្រដាស ទោះបីយ៉ាងណានាយតូចក៏ទន់ខ្សោយជាងស្រីមួយចំនួនដែរព្រោះខ្លួនកើតមកជាឈាមប្រភេទជាអូមេហ្គាដែលអ្នកណា៎ក៏ដឹងថាអូមេហ្គាទន់ខ្សោយយ៉ាងណានោះ ..... ។
+ក្នុងក្រុមហ៊ុនxxx
" ស្អែកនេះ យើងមានណាត់ជាមួយអ្នកណាខ្លះ ?? " សំឡេងមាំទាំបន្លឺចេញពីមាត់នាយកម្លោះហ្គីវិនដែលកំពុងអង្គុយនៅក្នុងបន្ទប់អូហ្វីសរបស់ខ្លួន
" ស្អែកនេះចៅហ្វាយមានណាត់ជាមួយលោកផាកនៅឯទីក្រុងសេអ៊ូល ! " ខាយ៍លីដែលជាមនុស្សដែលនាយទុកចិត្តបំផុតពោលឡើង
" ហ៊ឹម....ចឹងរៀបចំទៅឥឡូវនេះទៅ " ដោយនាយនៅសហរដ្ឋអាមេរិកក៏ត្រូវសម្រេចចិត្តទៅកូរ៉េភ្លាមៗដើម្បីទៅជួបលោកផាកដែលជាដៃគូរសហការជាមួយគ្នា
" បាទ៎ ចៅហ្វាយ " ខាយ៍លីតបរួចក៏ដើរចេញដើម្បីរៀបចំជើងហោះហើរឲ្យទាន់ពេលវេលាព្រោះគេដឹងហ្គីវិនមិនចូលចិត្តការខកការងារនោះឡើយ ហើយមួយវិញទៀតនាយមិនចង់ឲ្យដៃគូរសហការរបស់ខ្លួនរងចាំដូចគ្នា
![](https://img.wattpad.com/cover/374885205-288-k347192.jpg)
YOU ARE READING
*。𝑂𝑁𝐿𝑌 𝑌𝑂𝑈 *。. • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •
Romance" គ្រប់យ៉ាងជារបស់បង ចំណែកអូនក៏ជារបស់បងដូចគ្នា!!! "