ភាគ៧ : ចាំឲ្យអូនស្លៀកឲ្យ....

406 49 14
                                    

ពេលរាត្រីយប់យន់ឈានចូលមកដល់មនុស្សលោកដល់ម៉ោងសម្រាកពីការងារ បើពេលនេះគឺកណ្តាលអាធ្រាតទៅហើយ ។ បើក្រឡេកមកមើលផ្ទះត្រកូលផាកដែលមានមនុស្សម្នាក់កំពុងធ្វើអ្វីមិនដឹងនៅក្នុងផ្ទះបាយ បុរសនោះមានរាងរៅស្តើង ចង្កេះមួយក្តាប់ ដៃជើងស្រឡូនបីដូចបណ្តូលចេក សាច់សដូចព្រិលស្លៀកពាក់ខោអាវគេងយប់.....

" អ្នកណាហ្នឹង ?? " នាយកម្លោះជេយ៍ចុះមករកទឹកផឹកទើបប្រទះអ្នកណាកំពុងធ្វើអ្វីក្នុងផ្ទះបាយ

" ចប់ហើយជេយ៉ុន!! " រាងតូចបន្លឺសម្តីតិចៗ

" សួរថាអ្នកណា៎ ?? " នាយបន្លឺសំឡេងរាងធ្ងន់ព្រោះអ្នកម្ខាងទៀតមិនឆ្លើយតបទាល់តែសោះ

" គឺ-គឺខ្ញុំ " ជេយ៉ុនតបទាំងរដាក់រដុបព្រោះខ្លាចថានាយកម្លោះម្នាក់នេះស្តីអោយ

" មករកអ្វីអាល្អិត ?? " នាយសួរទាំងហួសចិត្តនិងក្មេងម្នាក់នេះព្រោះនេះយប់ជ្រៅហើយនៅតែមិនទាន់គេងបែរជាចុះមកខាងក្រោម

" មករកអ្វីញ៉ាំ " ជេយ៉ុនតបទាំងហីៗ

" ចឹងទេហេស៎ " នាយនិយាយទាំងយកទឹកមកផឹក

" បាទ៎! លោកពូហា៎.... " រាងតូចជេយ៉ុនដោយឃើញនាយកម្លោះជេយ៍រកដើរចេញទើបស្តីឃាត់អ្នកម្លោះម្នាក់នេះទាំងសម្តីទន់ភ្លន់

" មានការអី ?? "

" ជួយធ្វើអ្វីឲ្យជេយ៉ុនញ៉ាំបន្តិចមក លោកពូណា៎~~~~ " ជេយ៉ុននិយាយទាំងចាប់ដៃនាយកម្លោះជេយ៍ទាំងទឹកមុខអង្វរកព្រោះពេលនេះខ្លួនគេឃ្លានខ្លាំងណាស់

" វាអ្វីតបស្នងវិញឬអត់ ?? " នាយកម្លោះជេយ៍ស្តីទាំងដើរទៅជិតរាងតូចជេយ៉ុនរហូតដល់គ្មានកន្លែងថយទើបនាយខិតមុខទៅជិតរាងតូចបន្តិច

" លោកពូចង់បានអ្វី ?? "

" ចង់បាន..... " នាយកម្លោះជេយ៍និយាយទាំងយកដៃបង្អូសពីលើមុខតូច ឯរាងតូចបិទភ្នែកទទួលអារម្មណ៍ពីនាយកម្លោះតែក៏ត្រូវ...

" អួយ៎ " រាងតូចបន្លឺសំឡេងឈឺចាប់ពេលដែលត្រូវអ្នកម្លោះខោកថ្ងាស់របស់គេ

" ហឹស៎ ទៅរកកន្លែងអង្គុយសិនទៅអាល្អិត " នាយនិយាយទាំងអស់សំណើចហួសចិត្តនិងក្មេងម្នាក់នេះ រាងតូចដើរចេញទាំងមុខស្អុយហើយអង្អែលកន្លែងដែលនាយខោក

 *⁠。𝑂𝑁𝐿𝑌 𝑌𝑂𝑈  *⁠。.   • // 𝐻𝐸𝐸𝐻𝑂𝑂𝑁 // •   Where stories live. Discover now